កំណាព្យ ៖ គួរព្រួយ ឬ គួរផឹក “យុវជនខ្មែរ”


គួរព្រួយ ឬ គួរផឹក

១-       ផឹកទៅ ក្លែមទៅវើយ ពួកយើង                         ផឹកតាមទំនើង ពើងចិន្តា

យើងមានអ្វីៗ សព្វប្រការ                                 គ្មានខ្វះសោះណា សម័យថ្មី។

២-       គ្រឿងផឹកសន្ធឹក ច្រើនឥតគណនា                   គ្រប់ម៉ាកស្រាបៀរ ចង់បានអ្វី

បៀរសឹង្ហ បៀរឆាង អាដំរី                                 ឫ ចង់បានអ្វី ប្លែកក្រាស់ក្រែល។

៣-       មានទៀតមិនខ្វះ បៀរឡាហ្គ័រ                           វីប៊ី អាំងឈ័រ សាំងមីហ្គែល

ហិនកិន ទឹកថ្លា “វេរីវេល”                                  ទឹកខ្មៅខ្លាំងក្រែល អាបេសេ។

៤-       តែបើខ្មែរផឹក ប៉ូវកំលាំង                                        លាយគោជល់ប៉ាំង ខ្លាំងលើសគេ

ផឹកគរកំប៉ុង មិនជ្រុលទេ                                   ខ្មែរងោក ងល់ រេ រាវ រង្វាន់។

៥-       ចំណែកគ្រឿងក្លែម ខ្មែរលេខមួយ                    ក្លែមគ្មានគិតព្រួយ បរទេសជាន់

ផឹកក្លែមហែៗ ឬក៏ខ្មែរគ្រាន់                              គ្រឿងក្លែមបន្ទាន់ សុទ្ធកំប៉ុង! ។

៦-       តែបើខ្មែរក្លែម គ្មានជាតិជៅ                              ខ្មែរកែតម្រូវ រសបម្រុង

ប៊ីចេងស្ករស ខ្មែរត្រៀមប្រុង                             អ្វីៗ “ត្រែបុង” ពីបរទេស។

៧-       ឬខ្មែរផ្លាស់ចិត្តចង់ស៊ុបឆា                                 បន្លែបង្កា ទាំងរទេះ

យួន សៀមដឹកមក មិនដែលធ្វេស                    សាច់ថ្លើម គ្រឿងទេស បរទេសដែរ។

៨-       ក្រោយខ្មែរផឹកស៊ី ជាប់ជើងធ្មេញ                      រលើបរលីងជាប់ មាត់ ដៃខ្មែរ

ច្នៃស្រេច បរទេស ត្រៀមជូនខ្មែរ                      ចាក់ ជូន លាងថែ ខ្មែរស្រាកស្រាន្ត។

៩-       នែ៎! គិតឲ្យអស់ សោះ ខក ខាន                         កៅអី ចង្ក្រាន ចង្កឹះ ចាន……..

មកពីបរទេស ស្រស់ភុំផាន                              ខ្មែរផឹក សម្រាន្ត ស្រាន្តផឹកទៀត។

១០-     ហៅចិន គិតលុយ ជាដុល្លារ                             បាត្រសៀម សោតណា មិនឃ្លាឃ្លាត

បង្អែម ផ្លែឈើ ប្តូរ រស់ជាតិ                               ថែម “បីលេខ”ទៀត បរទេសដែរ។

១១-     ផឹកប៉ូវខ្លួន មានកំលាំង                                      នឹក ចង់ តតាំង ច្បាំង ស្រីស្នេហ៍

មានទៀត មិនខ្វះ នគរខ្មែរ                                បរទេស ជិតក្បែរយួនសៅត្រួយ។

១២-    ហ្នឹងឯងសម័យ ហ៊ុន សែន ស្តេច                     ជនពាល ប្តូរផ្តាច់ អមលើកស្ទួយ

ស្តេចបីកុម្មុយនិស្តនគរមួយ                              តើខ្មែរគួរព្រួយ ឫគួរផឹក ?

និពន្ធដោយ ៖ ខ្មោចលោក ឡា ដាវុឌ្ឍ

One Response to កំណាព្យ ៖ គួរព្រួយ ឬ គួរផឹក “យុវជនខ្មែរ”

  1. Lovepeehs05 says:

    ខ្មែរចូលចិត្តផឹកភ្លេចខ្លួន រីឯខាងលាវក៏ផឹកខ្លាំងជាខ្មែរទៅទៀត គេអាចផឹកបាននៅតាមវត្តអារាម ពេលបុណ្យម្តងៗ នេះគ្រោះថា្នក់ណាស់ ពេលគេឈ្លោះគ្នាម្តងៗ គេសុទ្ធតែណាត់ទៅបាញគ្នា នេះពិតជាឆ្កួតវង្វែងខ្លាំងណាស់ គេជម្រុញអោយខ្មែរ លាវ ចេះផឹកអញ្ចឹងឯង ភ្លេចភ្លាំងស្មារតី គេយកដីអស់ នៅអាមេរិក ពួកយួនគេអ្នកទិញ ស្រា ទិញបៀរ អោយខ្មែរផឹក គេអង្គុយចាំមើល គេបង្វក\គ់អោយខ្មែរវង្វែង ទាំងក្នុង និង ក្រៅប្រទេសណា គេប្រើទឹកលុយ គេប្រើស្រីស្រាណា ម្នាក់ៗវង្វែងគ្មាន គិតកូន គ្មានគិតចៅ និង ល្បែងពាលា អាវាសែផងដែរ គេអត់គិតអ្វីទេ គេគិតតែសប្បាយ ៗ នេះហើយជាបញ្ហាខ្មែរទាំងប្រុសស្រី .

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: