គណបក្ស សង្គ្រោះជាតិ ជាក្ដីសង្ឃឹម នៃជាតិខ្មែរ … !!!
ខែកញ្ញា 3, 2012 1 មតិ
វាជា ការពិត ណាស់ បើប្រទេស ជាតិ ទាំង មូល ដែល ប្រជា ពល រដ្ឋ រស់ នៅ ប្រកប ដោយ សេចក្ដី សុខ សប្បាយ ពុំ មាន ការ ខ្វាយ ខ្វល់ អំពី ការ បាត់ បង់ ព្រំ ប្រទល់ ដែន, ការ រលត់ សាប សូន្យ វប្បធម៌ អរិយធម៌ , គ្មាន ការ ងារ ធ្វើ , ការ ស្រុតចុះ នៃ សុខ មាល ភាព , និង ទំនិញ នៅ ទី ផ្សារ ឡើង ថ្លៃ នោះ ទេ គឺ សង្គម ជាតិ នោះ មិន ត្រូវ ការ ក្រុម អ្នក “សង្គ្រោះ ជាតិ” នោះ ឡើយ ។
ប៉ុន្តែ បើ ប្រទេស កំ ពុង តែ ជួប ប្រទះ នូវ គ្រោះ មហន្ត រាយ នៃ ការ បាត់ បង់ ទឹក ដី , បាត់ បង់ កោះ , បាត់ បង់ ដែន សមុទ្រ , បាត់ បង់ ព្រៃ ឈើ , បាត់ បង់ រ៉ែ , បាត់ បង់ មច្ឆា ជាតិ ជីវ ចំ រុះ ផ្សេង ៗ, យុវជន គ្មាន ការងារ ធ្វើ, ពល រដ្ឋ ចំណាក ស្រុក ច្រើន, ការ បាត់ បង់ ធន ធាន មនុស្ស និង ការ ចុះ ខ្សោយ ឬ/និង រលាយ សាប សូន្យ ទាំង ស្រុង នូវ វិ ស័យ នយោ បាយ , វិ ស័យ សង្គម កិច្ច , វិ ស័យ សេដ្ឋ កិច្ច , វិ ស័យ វប្បធម៌ , និង វិ ស័យ សុ ខា ភិ បាល ដូច ប្រទេស កម្ពុជា យើង បច្ចុប្បន្ន គឺ ក្រុម អ្នក សង្គ្រោះ ជាតិ ជា តម្រូវ ការ ដ៏ សំខាន់ បំ ផុត ក្នុង បេស សកម្ម ដើម្បី ទទួល នូវ ភារ កិច្ច សង្គ្រោះ ជាតិ មាតុ ភូមិ អោយ រួច ផុត ពី គ្រោះ មហន្ត រាយ ដ៏ សែន វិ នាស បែប នេះ ។
ដោយ មើល ឃើញ ភាព មហន្ត រាយ របស់ ប្រទេស ជាតិ ដូច ការ លើក ឡើង ខាង លើ ត្រួសៗ ទើប ទាំង ថ្នាក់ ដឹក នាំ គណបក្ស សម រង្ស៊ី ទាំង ថ្នាក់ ដឹក នាំ គណ បក្ស សិទ្ធិ មនុស្ស បាន ឯក ភាព គ្នា ជា ឯក ច្ឆ័ន្ទ បង្កើត គណបក្ស តែ មួយ គឺ គណ បក្ស សង្គ្រោះ ជាតិ ដើម្បី ប្រមូល ផ្ដុំ អ្នក ស្នេ ហា ជាតិ ខ្មែរ គ្រប់ និន្នា ការ ទាំង អស់ ឲ្យ ចូល រួម កម្លាំង គ្នា តតាំង តាម មធ្យោ បាយ ប្រជា ធិប តេយ្យ ជា មួយ គណ បក្ស កាន់ អំ ណាច សព្វ ថ្ងៃ ដែល កំ ពុង ធ្វើ ឲ្យ សង្គម ជាតិ យើង ធ្លាក់ ចូល ក្នុង ជ្រោះ មហន្ត រាយ ។
អញ្ចឹង ពេល នេះ សូម បង ប្អូន ជន រួម ជាតិ ខ្មែរ គ្រប់ ស្រ ទាប់ វណ្ណៈ និង គ្រប់ និន្ឋា ការ នយោ បាយ ទាំង អស់ កុំ អស់ សង្ឃឹម សូម បង ប្អូន ជន រួម ជាតិ ខ្មែរ យើង អញ្ចើញ មក ចូល រួម កម្លាំង ជា មួយ គណ បក្ស សង្គ្រោះ ជាតិ ដើម្បី ជួយ សង្គ្រោះ ជីវ ភាព ពលរដ្ឋ យើង , រាជ ការ យើង , ប្អូន ៗ យុវជន យើង សម្បត្តិ ធម្ម ជាតិ យើង ,វប្ប ធម៌ យើង , និង ការ ពារ ព្រំ ប្រ ទល់ ដែន ដី គោក សមុទ្រ កោះ យើង អោយ បាន រីក ចំរើន ជឿន លឿន និង គង់ វង្ស ជា និច្ច និរន្តន៍ រៀង រហូត ។
ជយោ គណ បក្ស សង្គ្រោះ ជាតិ ! ជយោ ប្រ ជា ពល រដ្ឋ កម្ពុជា ! ជយោ ព្រលឹង ខ្មែរ អ្នក ស្នេ ហា ជាតិ គ្រប់ ជំ នាន់ !!!