គ .ជ .ប បច្ចុប្បន្ន ជាឧប្បករណ៏របស់ គណបក្ស ប្រជាជន !!!


            តើពាក្យពេញ “ គ.ជ.ប ’’  អ្វីទៅ ? បាទជាពាក្យ មានន័យ ពេញថា ៖ គណៈកម្មាធិជាតិរៀប ចំការបោះឆ្នោត ប៉ុន្តែតាម សកម្ម ភាព ជាក់ស្ដែងត្រូវបាន អ្នកស្រុក ដាក់ ន័យឲ្យស្រដៀងៗគ្នាថា ៖ “ គណៈកម្មាធិការជាតិរៀបចំការ បោក “ ឬ ‘’ គណៈកម្មាធិ​ការ ជួយបោក ‘’ ។ មកដល់ត្រង់នេះ ក៏កើត មានសំនួរមួយទៀតសួរថា ៖ តើហេតុអ្វីបានជាលេចចេញ នូវ ភាសាអ្នកស្រុកកើតឡើងយ៉ាងហ្នឹង? តើសកម្មភាពជាក់ស្ដែង របស់ គ.ជ.ប  វាយ៉ាង ដូច ម្ដេចដែរទៅ? ឬមួយ គ.ជ.ប  នេះ បង្កើតឡើង ចាំតែជួយការពារ អំណាចឲ្យគណបក្ស ប្រជាជន មែនឬ? បើដូច្នេះ តើមានអ្វីខ្លះ ដែលសរបញ្ជាក់ថា ៖ គ.ជ.ប  នេះពិតជា ឧប្បករណ៍ របស់គណបក្ស ប្រជាជន ? ។

            តាមពិតទៅ បញ្ហារបស់ គ.ជ.ប  ( គណៈកម្មាធិការជាតិរៀបចំ​ការបោះឆ្នោត ) នៅ ប្រទេស កម្ពុជា យើងសព្វថ្ងៃ កុំថាឡើយ ពលរដ្ឋកម្ពុជា សូម្បីតែសហគមន៏ អន្តរជាតិ ( លោក ប្រាសាដ ស៊ូប៊េឌី តំណាងពិសេសអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ) ក៏បានធ្វើការវាយតម្លៃចំៗថា ៖ ប្រព័ន្ធរៀបចំ​ការបោះឆ្នោត នៅកម្ពុជាពុំមាន ភាព​ត្រឹម ត្រូវបន្តិចណាឡើយ ។ មានន័យថា ៖ ទាំង នីតិវិធី​ នៃរបៀប របប ទម្រង់ ការងារ និងទាំង សមាសភាពថ្នាក់ដឹកនាំ ទាំងសមាសភាពមន្ត្រី ទាំង បុគ្គលិក បំរើការងារ ចាប់តាំងពី ថា្នក់ជាតិ រហូតដល់ តាមការិយាល័យ បោះឆ្នោត សុទ្ធសឹង ជាកំលាំង ស្នូល របស់គណបក្ស ប្រជាជន ទាំងអស់ ។ មកដល់ត្រង់នេះ យើងសូមលើកយកតែ ថ្នាក់ក្រោម ជាតិ មកបង្ហាញ ជា ឧទាហរណ៍ ៖ ទី១ លេខាធិការដ្ឋាន រៀបចំ ការបោះឆ្នោត ខេត្ត គឺគ្មានមន្រ្តីណាម្នាក់ ដែលថា មិនមានពាក់ព័ន្ធ ជាមួយគណបក្ស ប្រជាជន ឡើយ ដោយយើង បានសង្កេតឃើញ ជា ញឹកញយ ថា រាល់សកម្មភាព សំខាន់ៗ របស់ លេខាធិការដ្ឋាន សុទ្ធតែស្ថិតក្រោម អធិបតីភាព អភិបាល ខេត្តទាំងអស់ ទី២ ការធ្វើ បច្ចុប្បន្នភាព បញ្ជីឈ្មោះ អ្នកបោះឆ្នោត (ចុះឈ្មោះ បោះឆ្នោត, កែទិន្នន័យ អ្នកបោះឆ្នោត និងការលុប ឈ្មោះ អ្នកបោះឆ្នោត) ជារៀងរាល់ឆ្នាំ ត្រូវបាន ប្រគល់សិទ្ធិ អំណាច ស្ទើរ ទាំងស្រុង ទៅ ប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់, ស្មៀនឃុំ-សង្កាត់ និងមេភូមិ ដែល មនុស្ស ទាំងអស់នេះ ត្រូវបានគេដឹងគ្រប់គ្នាថា ជាជនសកម្ម របស់គណបក្ស ប្រជាជន ទី៣ មន្រ្តី បោះឆ្នោត នៅតាម ការិយាល័យ បោះឆ្នោត ទាំងអស់ សុទ្ធជាកំលាំង មេបក្ស ភូមិ និង មេបក្ស ប្រចាំ សាខា (មេបក្សតាមសាលា) ដែលមាន លំនៅដ្ឋាន នៅជាមួយ អ្នកបោះឆ្នោត ។

            ជាក់ស្តែង គឺកាលពី ការបោះឆ្នោត ជ្រើសរើស សមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ ២០១២ នេះ គណបក្ស សម រង្ស៊ី ខេត្តបាត់ដំបង ចាប់បានភស្តុកតាង ចំនួន ២ករណី (ទី១ អ្នក បោះឆ្នោត ម្នាក់ ត្រូវបាន ចៅសង្កាត់ ទួលតាឯក ចេញប័ណ្ណ សំរាប់ បំរើ ការបោះឆ្នោត ឲ្យ២ មួយសាមីខ្លួន ផ្តិតមេដៃ ខ្លួនឯង និងមួយទៀត សាមីខ្លួន ពុំបានផ្តិតមេដៃទេ គឺមានគេ ផ្តិតមេដៃ ជំនួស និងទី២ អ្នកបោះឆ្នោត ម្នាក់ ត្រូវបាន មន្រ្តីការិយាល័យ បោះឆ្នោត អនុញ្ញាត្តិ ឲ្យបោះឆ្នោត ដោយ ប្រើឯកសារផុត សុពលភាព) ប៉ុន្តែ នៅពេលយើង ដាក់ពាក្យប្តឹង ជំទាស់ គឺពុំមានដំណោះស្រាយអ្វីទាំងអស់ ក្រៅពីឃើញ មន្រ្តី រៀបចំ ការបោះឆ្នោត ចេញមុខ ការពារ ក្រុមរបស់ពួកគេ ជាប្រព័ន្ធ តាំងពី ថ្នាក់ក្រោមជាតិ រហូតដល់ ថ្នាក់ជាតិ យ៉ាងថោក ទាប បំផុត ។

            ដូច្នេះ យើង ពុំអាច ទុកចិត្តបាន ឡើយ ចំពោះ គណៈកម្មាធិការ ជាតិ រៀបចំ ការ បោះ ឆ្នោត សព្វថ្ងៃនេះ ព្រោះពួកគេ ទាំងអស់ សុទ្ធជា ជនសកម្ម របស់ គណបក្ស ប្រជាជន ទាំងអស់ ៕