យុវជន ក្រុមប្រឹក្សាឃុំ-សង្កាត់ SRP ខេត្តបាត់ដំបង ថ្ងៃនេះ !!!


            នៅថ្ងៃទី០៨ ខែ កញ្ញា ឆ្នាំ ២០១២ វេលាម៉ោង ០៨.៣០ ព្រឹក នៅទីស្នាក់ការ គណបក្ស សម រង្ស៊ី ខេត្តបាត់ដំបង មានការ ជួប ប្រជុំពិភាក្សា ប្តូរបទពិសោធន៍ រវាង ជំទប់ ចៅសង្កាត់រង និង សមាជិក ក្រុមប្រឹក្សា ឃុំ-សង្កាត់ ក្នុងវ័យ យុវជន ចំនួន ១៣នាក់ មកពីឃុំ-សង្កាត់ ចំនួន ១៣ នៃឃុំ-សង្កាត់ ១០២ ទូទាំង ខេត្ត ដោយមាន ការ សម្របសម្រួល ពីថ្នាក់ដឹកនាំ ក្រុម ប្រឹក្សា គណបក្ស សម រង្ស៊ី ខេត្ត និង ថ្នាក់ដឹកនាំ ចលនា យុវជន គណ បក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ខេត្ត ។

            ជាកិច្ច ចាប់ផ្តើម ថ្នាក់ដឹកនាំ គណបក្ស និងចលនា យុវជន គណបក្ស ខេត្ត បានធ្វើការបំពាក់ នូវស្មារតី ស្រឡាញ់ជាតិ និងការ រៀបចំខ្លួន ឲ្យក្លាយជា ថ្នាក់ដឹកនាំ គណបក្ស ក៏ដូច ថ្នាក់ដឹកនាំ សង្គម ជាតិ នាពេល អនាគត ដ៏ខ្លី ខាងមុខ របស់យុវជន ទាំង ១៣នាក់ ជាមួយនឹង ការបង្ហាញ នូវជំនួយ ស្មារតី នៃ ច្បាប់ ស្តីពី ការគ្រប់គ្រង រដ្ឋបាល ឃុំ-សង្កាត់ តាមរយៈ Power point ។ ក្រោយបន្ទាប់មក ទើបជំទប់ ចៅសង្កាត់រង និង សមាជិក ក្រុមប្រឹក្សា ឃុំ-សង្កាត់ ឡើងបង្ហាញ ពីការងារ រៀងៗខ្លួន មួយខែកន្លង ទៅ ដោយមាន បញ្ចាំង រូបភាព សកម្មភាព ការងារ ជាក់ស្តែង របស់ ខ្លួនរៀងៗខ្លួន ។

            សូមបញ្ជាក់ថា ៖ ការជួប ជុំប្តូរ បទពិសោធន៍ គ្នា របៀបនេះ ត្រូវបានយុវជន ជំទប់ ចៅ សង្កាត់រង និងសមាជិក ក្រុម ប្រឹក្សា ទាំង ១៣រូប បានឯកភាព គ្នា ថា នឹងជួបជុំគ្នា បែបនេះ ជារៀង រាល់ខែ តែបើចាំ បាច់ ត្រូវជួបគ្នា មួយសប្តាហ៍ម្តង ។

          ជំទប់ ចៅសង្កាត់រង សមាជិក ក្រុមប្រឹក្សា ឃុំ-សង្កាត់ ទាំង១៣នាក់ មាន ៖ ទី១ កញ្ញា កឹម គឹមអាន ជំទប់២ ឃុំស្នឹង ស្រុកបាណន់, ទី២ កញ្ញា ប៉ិន វណ្ណា សមាជិក ក្រុមប្រឹក្សា ឃុំអូរតាគី ស្រុកថ្មគោល, ទី៣ កញ្ញា ស៊ិន ចាន់ពៅរ៉ូ ហ្ស៊េត ចៅសង្កាត់រង ទី២ សង្កាត់អូរចារ ក្រុងបាត់ដំបង, ទី៤ លោកស្រី ម៉ូ ចាន់ណា សមាជិក ក្រុមប្រឹក្សា សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង, ទី៥ លោក ប៊ុន សៀង សមាជិក ក្រុមប្រឹក្សា សង្កាត់រតនៈ ក្រុងបាត់ដំបង, ទី៦ លោកស្រី ញាណ ស្រីលីន ជំទប់ទី២ ឃុំខ្នាចរមាស ស្រុកបវេល, ទី៧ កញ្ញា នី រំដួល ជំទប់ទី២ ឃុំ ព្រែកហ្លួង ស្រុកឯកភ្នំ, ទី៨ លោក ឆឹត កែវឈាង សមាជិក ក្រុមប្រឹក្សា ឃុំជ្រៃ ស្រុកមោងឫស្សី, ទី៩ លោក ហាន់ គឹមហាក់ ជំទប់ទី២ ឃុំផ្លូវមាស ស្រុករតនមណ្ឌល, ទី១០ លោកស្រី ខាវ គន្ធី សមាជិក ក្រុមប្រឹក្សា ឃុំវត្តតាម៉ិម ស្រុកសង្កែ, ទី១១ លោក ឆឺយ វិបុល សមាជិក ក្រុមប្រឹក្សា ឃុំតាប៉ុន ស្រុកសង្កែ, ទី១២ លោក សឹង ហៀង សមាជិក ក្រុមប្រឹក្សា ឃុំបួរ ស្រុកភ្នំព្រឹក, និងទី១៣ លោកស្រី ឈុន គឹមសៀន សមាជិក ក្រុមប្រឹក្សា ឃុំព្រះផុស ស្រុកគាស់ក្រឡ ។ ហើយកម្មវិធីនេះ ត្រូវបាន ឧបត្ថម្ភដោយ លោក ឡុង ប៊ុត្តា ប្រធាន ក្រុមទ្រទ្រង់ ស្រុកឯកភ្នំ ៕

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: