តើពេលនេះ គណបក្ស ប្រជាជន កំពុងធ្វើអ្វីនៅមូលដ្ឋាន…?
ខែកញ្ញា 9, 2012 បញ្ចេញមតិ
វាពុំមានអ្វី ចំឡែកទេ ចំពោះ សកម្មភាព ទុច្ចរិត របស់ គណបក្ស ប្រជាជន ដែលតែងតែ ធ្វើសកម្មភាព នៅគ្រប់ ដំណាក់កាល នៃនីតិវិធី ក្នុងគ្រប់ ដំណើរការ បោះឆ្នោត ម្តងៗ (ទាំង ដំណាក់កាល ចុះឈ្មោះ លុបឈ្មោះ, ទាំង ដំណាក់កាល ឃោសនា, ទាំង ដំណាក់កាល បោះឆ្នោត, និង ដំណាក់កាល រាប់សន្លឹក ឆ្នោត) ដោយ បញ្ចេញប្រើ ទាំងអស់ នូវ ធនធាន ទាំងពីរ (ធនធាន សេដ្ឋកិច្ច និង ធនធាន មនុស្ស) របស់រដ្ឋ តាមរយៈ តួនាទី អំណាច មុខងារ សាធារណៈ ។
ខែ កញ្ញា នេះ រហូតដល់ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១២ ជា ដំណាក់កាល នៃការធ្វើ បញ្ជី បច្ចុប្បន្នភាព ឈ្មោះ អ្នកបោះឆ្នោត (ចុះឈ្មោះ បោះឆ្នោត, កែទិន្នន័យ របស់ អ្នកបោះឆ្នោត, និងលុបឈ្មោះ អ្នកបោះឆ្នោត ដែលស្លាប់ ចំណាកស្រុក ជាអចិន្រ្តៃយ៍ ឬជន ត្រូវច្បាប់ ដកសិទ្ធិ) សំរាប់ ការបោះឆ្នោត ជ្រើសតាំង តំណាងរាស្រ្ត អាណត្តិ ទី៥ ឆ្នាំ ២០១៣ ខាងមុខនេះ ។ មានន័យថា ដំណាក់ កាលនេះ ជាដំណាក់កាល ដ៏សំខាន់ទីមួយ នៃ ដំណើរការ បោះឆ្នោត នៅស្រុកយើង ព្រោះអ្នក ដែលមានសិទ្ធិ ទៅបោះឆ្នោត បាន លុះត្រាតែ អ្នកនោះមាន ឈ្មោះនៅក្នុង បញ្ជីឈ្មោះ អ្នកបោះឆ្នោត និងមាន ឯកសារ ត្រឹមត្រូវ ទើប អាច បោះឆ្នោត បាន ។ ដូច្នេះ ដំណាក់កាលនេះ ក្រុមការងារ គណបក្ស ប្រជាជន តាម គ្រប់ស្ថាប័នរដ្ឋ បាននាំគ្នា ចុះគគ្រឹកគគ្រេង មកតាម មូលដ្ឋាន ឃុំ-សង្កាត់ ទាំងអស់ សហការ ជាមួយ មេភូមិ មេឃុំ-ចៅសង្កាត់ ដើម្បី អនុវត្តន៍ យុទ្ធសាស្រ្ត ពីរ សំខាន់ៗ ទី១ យុទ្ធសាស្រ្ត “ល៣” លទី១ ៖ លួច (លួចឈ្មោះ ខ្មោច ទុក សំរាប់ ត្រៀម ធ្វើឯកសារ ឲ្យ សមាជិកថ្មី បក្សគេ ដែល គ្មានឈ្មោះ ក្នុងបញ្ជី បោះឆ្នោត ឲ្យទៅ បោះជំនួស ឈ្មោះខ្មោច នោះ), លទី២ ៖ លាក់ (ប្តូរពី ការិយាល័យ បោះឆ្នោត មួយ ទៅ ការិយាល័យ ឆ្ងាយ មួយទៀត ចំពោះ អ្នកបោះឆ្នោត ទាំងឡាយណា ដែល មេភូមិ ឲ្យការ ថា អ្នកគាំទ្រ គណបក្ស ប្រឆាំង ចេញមុខ), លទី៣ ៖ លុប (លុបឈ្មោះ អ្នក បោះឆ្នោត ទាំងឡាយណា ដែល គាំទ្រ គណបក្ស ប្រឆាំង មិនចេញមុខ) និង ទី២ យុទ្ធសាស្រ្ត “ធ្វើ បច្ចុប្បន្នភាព នៃបញ្ជីឈ្មោះ អ្នកគាំទ្រ គណបក្ស” យុទ្ធសាស្រ្តនេះ ជំហ៊ានដំបូង គឺគេស្រង់ ឈ្មោះអ្នក បោះឆ្នោត ដែលមានមុខ នៅក្នុងភូមិ ទាំងអស់ ដោយគេ មិនទាន់គិត អំពី និន្នាការ របស់អ្នក បោះ ឆ្នោត នៅឡើយទេ ។
ជាក់ស្តែង នៅថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១២ នេះ មន្រ្តី គណបក្ស សម រង្ស៊ី ខេត្តបាត់ដំបង បានចុះ ត្រួតពិនិត្យ ស្ថានីយ៍ ចុះឈ្មោះ បោះឆ្នោត ចំនួន ២កន្លែង (មួយនៅ ភូមិព្រែកឆ្តោរ ឃុំ ពាមឯក ស្រុកឯកភ្នំ និងមួយទៀត នៅសង្កាត់អូរចារ ក្រុងបាត់ដំបង) ដោយយើង បានធ្វើការ សម្ភាសន៍ អ្នកមក ពិនិត្យ ឈ្មោះបោះឆ្នោត ដែលទទួលបាន ព័ត៌មាន ពី ពួកគាត់ មកវិញថា “ពួកគាត់ ត្រូវបាន មេភូមិ ឲ្យមក ពិត្យឈ្មោះ រួចនៅពេល ពិនិត្យ ឃើញ ឈ្មោះ ហើយ ត្រូវយកឈ្មោះ និងលេខរៀង ក្នុងបញ្ជី បោះឆ្នោត ទៅរៀបចំ ក្រុម នៅផ្ទះ មេភូមិវិញ” ។ ក្រោយមក យើងក៏ តាមមកមើល តាមផ្ទះ មេភូមិ ក៏ឃើញ ក្រុមការងារ គណបក្ស ប្រជាជន នៅពេញផ្ទះមេភូមិ ទាំងនោះ ដោយមាន រថយន្ត ទំនើបៗ មួយចំនួន ។
បើដូច្នេះ តើគណបក្ស ប្រឆាំង គួរចូលរួម បោះឆ្នោត ក្នុងស្ថានការណ៏ បែបនេះ ដែរ ឫទេ? ព្រោះ អ្វី ដែលគណបក្ស ប្រជាជន កំពុងធ្វើ គឺធ្វើ “Data Test ឬកំណត់ មុខសញ្ញា អ្នកបោះឆ្នោត” ឈ្មោះអ្នកបោះឆ្នោត ថា តើគាំទ្រ គណបក្សគេ ប៉ុន្មាន និង គាំទ្រ គណបក្ស ប្រឆាំង ប៉ុន្មាន ក្រោយពីបាន ដឹងច្បាស់ហើយ គេនឹង ប្រើប្រាស់ យុទ្ធសាស្រ្ត “ទ៣” គឺ ទី១ ទាក់ទង, ទី២ ទិញ, និងទី៣ ទប់ ឬ/និង ក្រោយ ពីពេល ចុះឈ្មោះ បោះឆ្នោតចប់ គឺគេនឹង ធ្វើសកម្មភាព គ្រប់យ៉ាង ជាមួយ តែអ្នក ដែលឈ្មោះ បោះឆ្នោត (ដូចជា ការចែក អំណោយ ជាដើម) ៕