លោក កឹម សុខា ជាមួយសកម្មភាពមូលដ្ឋានខេត្តបាត់ដំបង!!!


          លោក កឹម សុខា ក្នុងនាម អនុប្រធាន គណបក្ស សង្គ្រោះជាតិ អនាគត និងក្នុងនាម អ្នកដែល មានការ យល់ដឹង យ៉ាង ស៊ីជម្រៅ និង បានយល់ យ៉ាងច្បាស់ អំពី  សារៈសំខាន់ នៃ ការចុះធ្វើ សកម្មភាព នយោបាយ នៅ តាមមូលដ្ឋាន ។ ហេតុដូច្នេះ ហើយ ទើបជា ញឹកញយ យើង តែងតែ សង្កេតឃើញ វត្តមាន លោក កឹម សុខា នៅមូលដ្ឋាន ជានិច្ច ។

          ជាក់ស្តែង ចាប់ពីថ្ងៃទី ១៥ -១៦/០៩/២០១២ លោក កឹម សុខា បានចុះ ជួប សំណេះ សំណាល ជាមួយ ប្រជាពលរដ្ឋ និង អ្នកគាំទ្រ គណបក្សទាំងពីរ (គណបក្ស សម រង្ស៊ី និង គណបក្ស សិទ្ធិ មនុស្ស) នៅក្នុងទឹក ដីខេត្ត បាត់ដំបង មាន ៖ ទី១– ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១២ វេលាម៉ោង ០៨.០០នាទី ព្រឹក ៖ នៅភូមិ ក្រឡោមភ្លុក ឃុំ ព្រៃស្វាយ ស្រុកមោងឫស្សី ចំនួន ពីរកន្លែង (ក្នុងវត្ត និង ផ្ទះប្រធាន គណបក្ស នរោត្តម រណឫទ្ធិ) ដោយ មានអ្នក ចូលរួម ចំនួន ៣៧៥នាក់,   ទី២– ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១២ វេលាម៉ោង ១៤.០០នាទី រសៀល ៖ នៅ ភូមិ អូសទូក ឃុំ កំពង់ព្រៀង ស្រុកសង្កែ ដោយ មានអ្នកចូលរួម ចំនួន ១៧៤ នាក់,     ទី៣– ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១២ វេលាម៉ោង ០៩.៣០នាទី ព្រឹក ៖ នៅ ភូមិស្តៅ ឃុំស្តៅ ស្រុក រតនមណ្ឌល ដោយមាន អ្នក ចូលរួម ចំនួន ៨៧នាក់, និង      ទី៤– ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១២ វេលាម៉ោង ១៤.០០នាទី រសៀល ៖ នៅភូមិ ថ្កូវ ឃុំឈើទាល ស្រុក បាណន់ ដោយមាន អ្នកចូលរួម ចំនួន ២៣០នាក់

          នៅក្នុងគ្រប់ការ សំណេះ សំណាល ទាំងអស់ លោក កឹម សុខា បានលើកឡើង យ៉ាងក្បោះ ក្បាយ អំពីគ្រោះភ័យ របស់ សង្គម ជាតិ កម្ពុជា យើងបច្ចុប្បន្ន ដែល តម្រូវ ឲ្យខ្មែរ អ្នកស្នេហា ជាតិ គ្រប់និន្នាការ នយោបាយ ទាំងអស់ មករួបរួមគ្នា ដើម្បី សង្គ្រោះ សង្គមជាតិ យើង ឲ្យរួចផុតពី ៖ ការបាត់បង់ ព្រុំប្រទល់ ដែន, ការប្រជាពលរដ្ឋ គ្មានការងារ ធ្វើ, ការគ្មាន សេវា ព្យាបាល សុខមាលភាព របស់ ប្រជាពលរដ្ឋ, និង ការគ្មាន យុត្តិធម៌ សង្គម ។ អញ្ចឹងហើយ បានជា មកដល់ពេលនេះ ទាំងគណបក្ស សម រង្ស៊ី និង ទាំង គណបក្ស សិទ្ធិមនុស្ស បានឯកភាពគ្នា ជាឯកឆ្ឆ័ន្ទ បង្កើត គណបក្ស សង្គ្រោះជាតិ ឡើង ក្នុងគោល បំណង ប្រមូលផ្តុំ កម្លាំង ខ្មែរអ្នកស្នេហាជាតិ ទាំងអស់ មករួមគ្នា ដើម្បី យកឈ្នះគណបក្ស ប្រជាជន តាមរយៈ ការបោះឆ្នោត នៅឆ្នាំ ២០១៣ ខាងមុខនេះ

        ជាការឆ្លើយតប ទៅនិងការ លើកឡើង របស់លោក កឹម សុខា ខាងលើ យើងបាន សង្កេតឃើញ មានថ្នាក់ដឹកនាំ និងអ្នកគាំទ្រ គណបក្ស ហ៊្វុន ស៊ិន ប៉ិច, គណបក្ស នរោត្តម រណឫទ្ធិ, គណបក្ស ប្រជាជន បានមកចូលរួម ជាមួយកម្មវិធី ខាងលើ ជាបន្តបន្ទាប់ ៕