ច្បាប់បោះឆ្នោតនៅកម្ពុជា ជាគ្រឿងលំអរបស់គណបក្ស ប្រជាជន !!!


        វាពុំមានអ្វីគួរឲ្យមន្ទឹលសង្ស័យ ឫ ពិបាកយល់នោះឡើយ នូវអ្វីដែល យើងនិយាយថា ច្បាប់ ស្តីពី ការ រៀបចំការបោះឆ្នោត នៅកម្ពុជា វាគ្រាន់ជាផ្នែកមួយ នៃការ បង្គ្រប់ នូវភាពស្របច្បាប់ឲ្យគណបក្ស ប្រ ជាជន ទាំងគូថនៅកណ្តាល វាល ដោយគ្មានការលាក់លៀម បន្តិច ណាឡើយ ទោះជាមាន មាត្រាខ្លះ បានចែងយ៉ាងច្បាស់ អំពី ទោស បញ្ញត្តិ ចំពោះ ជន ទាំង ឡាយ ណា ដែល បាន ប្រព្រឹត្ត ល្មើស និងច្បាប់ កំណត់។

          ឧទា ហរណ៍ ករណី លោក ម៉ក់ រ៉ា ជា សមាជិកក្រុមប្រឹក្សា សង្កាត់ទួលតាឯក ក្រុង-ខេត្តបាត់ដំបង កាលពីយុទ្ធនា ការ បោះ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិទី៣ ខែ មករា ឆ្នាំ២០១២ កន្លងទៅនេះ ត្រូវ លោក ជាម ប៉េអា សមាជិកក្រុមការងារ គណបក្ស ប្រជាជនលួងលោមទិញទឹកចិត្តបង្គាប់ឲ្យ បោះឆ្នោតឲ្យគណបក្ស ប្រជាជន ដែលជាសកម្ម ភាពល្មើសនិងច្បាស់បោះឆ្នោត ត្រង់មា ត្រា ១២៩ថ្មី ចែងថា “ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ពីប្រាំលាន (៥.០០០. ០០០) រៀល ដល់ដប់លាន(១០.០០០.០០០)រៀល ឫ/និងត្រូវលុបឈ្មោះ ចេញពីបញ្ជីអ្នក បោះឆ្នោតសម្រាប់រយៈពេល៥ឆ្នាំ ចំពោះជនណាដែលបង្គាប់បញ្ជា ឫលួងលោម បោកបញ្ឆោតឲ្យអ្នកបោះឆ្នោតជ្រើសយកគណបក្សនយោបាយ តាមការចង្អុល បង្ហាញ ឫតាមមធ្យោបាយណាមួយផ្សេងទៀតក្នុងពេលបោះឆ្នោត” ។

          ដោយច្បាប់ស្តីពី ការបោះឆ្នោតបានចែងអញ្ចឹងទើបលោក ម៉ក់ រ៉ា ឆ្នើមជនគណបក្ស សម រង្ស៊ី ខេត្តបាត់ដំបង បានធ្វើការថតសម្លេងលោក ជាម ប៉េអា ដែលមានគំនិត ទុច្ចរិតមក លើរូបគាត់ ដោយបានធ្វើការលួងលោមឲ្យគាត់(ម៉ក់ រ៉ា) បោះឆ្នោតគណបក្ស ប្រជាជន ជា ថ្នូនឹងទឹកប្រាក់ចំនួន ៣០០ដុល្លារ ហើយតម្រូវឲ្យផ្តិតមេដៃទទួលប្រាក់ថា ជាប្រាក់កម្ចី របស់ លោក ជាម ប៉េអា

          ករណីនេះ លោក ជា ជីវ ក្នុងនាមតំណាងគណបក្ស សម រង្ស៊ី ខេត្តបាត់ដំបង បាន ធ្វើការប្តឹងផ្តល់ទៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ដើម្បីសុំឲ្យមាន វិធាន ចំពោះបទល្មើសរបស់បុគ្គល ជាម ប៉េអា នេះ។ ពេលនោះ លេខាធិការដ្ឋាន រៀបចំការ បោះឆ្នោត ខេត្ត បានកាត់ក្តីឲ្យលោក ម៉ក់ រ៉ា ឈ្នះ ដោយឲ្យលោក ជាម ប៉េអា បង់ប្រាក់ ចំនួន ប្រាំលាន(៥.០០០.០០០)រៀល។

          ប៉ុន្តែករណីដដែលខាងលើនេះ ក្រោយមកត្រូវលោក ជាម ប៉អា ដាក់ពាក្យបណ្តឹង ទៅលោក ម៉ក់ រ៉ា វិញ ពីបទ លូចថតសម្លេងឯកជន។ រហូតមកដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២នេះ តុលាការខេត្ត បាត់ដំបង បានចេញដីការដាក់លោក ម៉ក់ រ៉ា ឲ្យស្ថិតនៅ ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ទៅវិញ ដែលផ្ទុយស្រឡះទៅនឹងច្បាប់បោះឆ្នោត ព្រោះការថតរបស់លោក ម៉ត់ រ៉ា វាគ្រាន់តែជាការប្រមូលភស្តុកតាង ដើម្បីដាក់បន្ទុក ទៅលើ ជនល្មើស បុគ្គល ជាម ប៉េអា ដែលបានធ្វើសកម្មភាព បំពានទៅនិងច្បាប់បោះ ឆ្នោតបាន ហាមឃាត់ ពុំមែនជាសកម្មភាព ថតសម្លេងឯកជន ឯណា?។

          បើដូច្នេះ តើច្បាប់បោះឆ្នោតបង្កើតឡើងមានន័យអ្វី? ឫច្បាប់បោះឆ្នោតនេះ បង្កើត ដើម្បីបំពេញភាពស្របច្បាស់ឲ្យគណបក្ស ប្រជាជន លោក ហ៊ុន សែន ??