គោលនយោបាយចាស់ ល្បិចបោកប្រាស់យកដីថ្មី !!!


          វាជារឿងគួឲ្យអស់សំណើចបំផុត ចំ ពោះភាសាលោក ហ៊ុន សែន ដែលបាន ស្រែក លើកដៃលើងជើងដូចយក្ស ល្ខោន ជាមួយសម្តីប្រជាភិថុតថា “គោលនយោ បាយចាស់ សកម្ម ភាពថ្មី”។ នេះជា ពាក្យដែលលោក ហ៊ុន សែន និងក្រុម លើកជើងគាត់ កំពុងពេញនិយម និយាយ បោកបញ្ឆោត ប្រជាកសិករម្ចាស់ឆ្នោត យ៉ាងច្រង៉េងច្រង៉ាងពេញគ្រប់កញ្ចក់ ទូរ ទស្សន៍ទាំងអស់។ តែតាមសភាព ពិត មិនអញ្ចឹងឯណា គឺជា “គោលនយោ បាយចាស់ ល្បិចបោកប្រាស់រឹប អូស យកដីថ្មី” ទេតើ។

          “គោលនយោបាយចាស់ ល្បិច បោកប្រាស់រឹបអូសយកដីថ្មី”  ត្រង់ថា ពីមុនគេឲ្យក្រុម ហ៊ុន និងមន្រ្តី របស់គេ ទៅដេញ ទៅបាញ់ដណ្តើម យកដីប្រជា កសិករឆៅៗតែម្តង តែពេល នេះ ក្រុម ហ៊ុន និងមន្រ្តីរបស់គេបាន ចូលទៅកាន់ កាប់ បានគ្រប់ចំនួនដែលគេត្រូការអស់ទៅ ហើយ ទើបគេបែមកប្រើ ល្បិចថ្មី មួយនេះ បន្តររឹបអូសយកដីមួយចំនួនទៀតដើម្បីបង្រ្គប់ តម្រូវរបស់ក្រុម ហ៊ុនបន្ថែមតាម របៀប ត្រជាក់វិញ។

          របៀបត្រជាក់មានន័យថា ពេលនេះមានប្រជាកសិករមួយចំនួនបានចំណាយលុយ ទិញដីស្រែចំការពីអាជ្ញាធរភូមិ-ឃុំ លើសពីប្រាំហិចតា ។ ដូច្នេះ ដើម្បីយក ដីពីប្រជា កសិករ ទាំងនោះបាន គឺតម្រូវឲ្យគេយកច្បាប់ភូមិ បាលមកធ្វើជាមូលដ្ឋាន ក្នុងការដក ហូតយកដី ប្រជាកសិករទាំងឡាយណាដែលមានដីលើសពី ប្រាំហិចតា ទៅឲ្យក្រុមហ៊ុន យ៉ាងស្ងៀម ស្ងាត់បំផុត។

          រីឯការចុះទៅអនុវត្តវាស់វែងដីឲ្យប្រជាកសិករ ដោយប្រើកម្លាំងយុវជនស្ម័គ្រចិត្តស្ថិត ក្នុងសំលៀកបំពាក់ទាហ៊ានទៀតសោធ ក៏ព្រោះគេមានគោលដៅ ៖

          ទី១-ជារូបភាពទូងស្គរបញ្ចេញឥទ្ធិពលគ្រួសារលោក ហ៊ុន សែន ព្រោះយុវជនទាំង នោះស្ថិតក្រោមការគ្រប់គ្រងរបស់កូនប្រុសលោក ហ៊ុន សែន, ទី២-ដោយគេមើល ឃើញ ថា កសិករដែលមានដីលើសពីប្រាំហិចតា ភាគច្រើនជាអ្នកមានលុយកាក់ធុនមធ្យម និង អ្នកខ្លះ ថែមទាំងមានខ្នងអ្នកធំជួយការពារ អញ្ចឹងត្រូវតែប្រើស្បែកទាហ៊ាន ជាការកម្លា។, ទី៣-ជា ឪកាសបង្វឹកយុវជនទាំងនោះឲ្យក្លាយជាទាហ៊ានស្ម័គ្រ ស្លាប់ជាមួយនឹង គ្រួសារ ត្រគូលហ៊ុន រួចក្រោយមកគេនឹងបញ្ជូនយុវជនទាំងនោះក្នុងសាលាទាហ៊ាន បន្ទាប់មក ទៀតគេនឹង បង្វិលមកចូលក្នុងស្ថាប័នទាហ៊ាន គ្រប់ទីតាំង រាជធានី-ខេត្ត ជាការឲ្យ កូន ប្រុសលោក ហ៊ុន សែន ងាយគ្រប់គ្រងក្រសួងការពារជាតិឲ្យបានរឹងមាំ, ទី៤-ជា ប្រជាភិថុតក្នុងការរក្សា សម្លេងគាំទ្រពីប្រជាកសិករក្រីក្រដែលធ្លាប់បានរងគ្រោះ ដោយ សារការបណ្តេញចេញពីដី ធ្លី ពីសំណាក់កម្លាំងប្រដាប់អាវុធ នៃរដ្ឋាភិបាលលោក ហ៊ុន សែន

          បើដូច្នេះ សកម្មភាពដែលក្រុមលោក ហ៊ុន សែន កំពុងធ្វើនេះ វាប្រាកដជាមានន័យ ត្រឹមតែថា “គោលនយោបាយចាស់ ល្បិចបោកប្រាស់ថ្មី” តែប៉ុណ្ណោះ៕