ស្នាព្រះហស្តព្រះករុណា នៅក្នុងទឹកដីខេត្តបាត់ដំបង


មុននឹង បរិយាយអំពី ស្នាព្រះហស្ត ព្រះករុណា នៅ ក្នុងទឹកដី ខេត្ត បាត់ដំបង យើងខ្ញុំ ជាកូន ជាចៅ ជាចៅទួត សូមលើក ហត្ថប្រណម បង្គំទូលថ្វាយ ដល់ដួង ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ដោយ ក្តីគោរព និង នឹកអាល័យ ស្រមៃ នឹកឃើញ នូវ ព្រះវិញ្ញាណ របស់ ព្រះករុណា មានព្រះជន្ម នៅជាប់ ជាមួយ យើងខ្ញុំ ជារៀងដរាប ។

          ព្រះអង្គអើយ! កូន ចៅ ចៅទួត មានអារម្មណ៍ ឈឺចាប់ ខ្លោចផ្សា អួលក្នុងចិត្ត ដោយ រកអ្វី នឹងថ្លែង បានឡើយ នៅពេលកូន ចៅ ចៅទួត ឮសូរពាក្យ សម្តី លោក កែប ជុតិមា អភិបាលនៃ គណៈអភិបាល រាជធានីភ្នំពេញ បានលើក ឡើងថា ៖ “ស្នាព្រះហស្ត ព្រះករុណា គឺក្រៅពីការ ទាមទារ ឯករាជ្យ ពីបារាំង និងការផ្សះផ្សា ជាតិ គឺពុំមាន សមិទ្ធផល អ្វីនៅសល់ទេ ព្រោះ ប៉ុល ពត បានបំផ្លាញ អស់ហើយ ហើយអ្វីដែល មានរហូត មកដល់ ពេលនេះ គឺសមិទ្ធផល ៧មករា ទាំងអស់” ។ ពាក្យសំដីនេះ ពិតជា ឃោរឃៅ មែន គឺពេល ព្រះករុណា នៅមាន ព្រះជន្ម គេបញ្ឈឺ ព្រះទ័យ ព្រះអង្គ ហើយ ពេល ព្រះករុណា យាងចូល ទីវង្គត គេតាម សម្លាប់ ព្រះកិត្តិនាម របស់ ព្រះអង្គ ទៀត ។ ដូច្នេះ ក្នុង នាមយើងខ្ញុំ ជាកូន ជាចៅ ជាចៅទួត តើមាន អ្នកណា អាចទប់ ចិត្តបាន ដោយមិន ធ្វើការ ឆ្លើយតបនោះ ? ក្នុងនាម យើងខ្ញុំ ជាកូន ជាចៅ ជាចៅទួត ពីខេត្ត បាត់ដំបង សូម ធ្វើការឆ្លើយ តបទៅ លោក កែប ជុតិមា វិញ ដោយសូម បង្ហាញនូវ សមិទ្ធផល ដែលជាស្នា ព្រះហស្ត របស់ព្រះករុណា ហើយទើបតែ ត្រូវបាន បំផ្លាញចោល នៅក្នុង សម័យ បច្ចុប្បន្ននេះ រួម មានជាអាទិ៍ ៖

១-រោងចក្រតម្បាញ ៖ នៅក្នុង ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ដែល ទើបត្រូវបាន វាយកម្ទេចចោល នៅចុងឆ្នាំ២០០៩ ។

២-រោងចក្របាវក្រចៅ ៖ នៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ដែលទើប ត្រូវបាន បិទចោល នៅឆ្នាំ២០០៧ ។

៣-រោងចក្រទឹកក្រូច ៖ នៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ត្រូវទុក ចោលរហូតដល់បច្ចុប្បន្ន ។

៤-រោងចក្រស្ករអំពៅ ស្ករស ៖ នៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ដែល ត្រូវបានទុកចោល រហូតដល់បច្ចុប្បន្ន ។

៥-មជ្ឈមណ្ឌល បណ្តុះបណ្តាល វិជ្ជាជីវៈខេត្តបាត់ដំបង ៖ នៅភូមិវាលបែកចាន សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង  នៅដំណើរការ រហូតដល់បច្ចុប្បន្ន ។

៦-សាកលវិទ្យាល័យបាត់ដំបង ៖ នៅភូមិអូរខ្ជាយ សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង នៅដំណើរការ រហូតដល់បច្ចុប្បន្ន ។

៧-សាលាវិទ្យាល័យ នេតយ៉ង់ ៖ នៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង នៅដំណើរការ រហូតដល់បច្ចុប្បន្ន ។

៨-សាលាវិទ្យាល័យ អ៊ាប ឃុត ៖ នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង នៅដំណើរការ រហូតដល់បច្ចុប្បន្ន ។

៩-ពហុកីឡដ្ឋាន ប្រដាល់ ៖ នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ត្រូវព័ទ្ធរបងចោល នៅឆ្នាំ២០០៥ ។

១០-ក្លឹបជ័យជំនះ ៖ នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ត្រូវប្រគល់ឈ្មួញធ្វើអាជីវកម្ម រហូតដល់បច្ចុប្បន្ន ។

និង១១-ព្រលានយន្តហោះ ៖ នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង នៅរហូតដល់ បច្ចុប្បន្ន តែត្រូវផ្អាកដំណើរការ ៕