ព្រះវិញ្ញាណក្ខន្ធព្រះករុណា នៅដិតជាប់ជាមួយគណបក្ស សង្គ្រោះជាតិ
ខែវិច្ឆិកា 8, 2012 1 មតិ
តាមពិតទៅ ជំនឿអរូបីយ៍ វាជារឿង កត់ចំណាំ របស់ចាស់បុរាណ តំណាលតៗគ្នា រៀងដរាបមក ដែលពួកអ្នកវិទ្យាសាស្រ្ត ពុំសូវជា មានជំនឿនោះទេ ប៉ុន្តែរឿង ”អព្ភូតហេតុ” គឺជារឿង ដែលមិន អាចមាន ក្រុមណាមួយ និយាយថា “មិនជឿ” បាននោះឡើយ ព្រោះរឿង អព្ភូតហេតុនេះ វាកើតចេញ មកពី “មនោយិត” របស់មនុស្ស កាលពីនៅរស់ ឬ/និងកំពុងនៅមានជីវិត ។
ជាក់ស្តែង ព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម ស៊ីហនុ ព្រះអម្ចាស់ នៃយើង កាលពីព្រះអង្គ នៅមានព្រះជន្ម ព្រះអង្គ តែងតែគិត និងព្រួយព្រះទ័យ ចំពោះវាសនា អនាគត របស់ប្រជាជាតិខ្មែរ ទាំងមូល ពិសេស បញ្ហាយួនរំកិលព្រំប្រទល់ដែនចូលដីខ្មែរ, បញ្ហាយួនបង្ហូរពលរដ្ឋគេ ចូលស្រុកខ្មែរ, បញ្ហាយួនឲ្យរដ្ឋាភិបាលខ្មែរបំបែកទីតាំងនយោបាយរបស់ខ្មែរកម្ពុជាក្រោម, និង បញ្ហាភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ល។ និង។ល។
ករណីដ៏ស្មុគស្មាញ ខាងលើនេះ នាំឲ្យព្រះករុណា មាន ”មនោយិត” គិតដល់បុគ្គល អ្នកដឹកនាំ នយោបាយ ក្រុមណាមួយ ដែលព្រះអង្គ ទតឃើញថា “ជាវីរកុលបុត្រខ្មែរ” អាចនឹងបន្ត កិច្ចការសង្គ្រោះជាតិ ជំនួសព្រះអង្គបាន ។
តាមសកម្មភាព ជាលក្ខណៈគ្រួសារ រវាងលោកប្រធាន សម រង្ស៊ី ជាមួយព្រះករុណា, តាម ការសង្កេតនៅពេលព្រះករុណា បានស្នើឲ្យ លោកប្រធាន សម រង្ស៊ី ចូលជំនួសតំណែង ក្នុងSNC សម័យUNTAC, តាមសេចក្តីក្រោធខឹង របស់ព្រះអង្គ ជាមួយលោក វ៉ា គឹមហុង យកផែនទី ប្រទេសកម្ពុជា បន្លំព្រះអង្គ, និងតាមខ្លឹមសារ នៃព្រះរាជសារមួយច្បាប់ របស់ព្រះអង្គផ្ញើជូន លោកប្រធាន សម រង្ស៊ី កាលពីឆ្នាំ២០០៥ បានសរឲ្យ ឃើញថា ព្រះករុណា មានទំនុកទុកចិត្ត មួយរយភាគរយ ទៅលើ លោកប្រធាន សម រង្ស៊ី ក្នុងការដោះស្រាយ បញ្ហាដ៏ស្មុគស្មាញ នៃប្រទេសកម្ពុជា បច្ចុប្បន្ននេះ ។
បញ្ហាទាំងអស់ ខាងលើនេះហើយ ដែលព្រះករុណា មាន “មនោយិត” ជាមួយលោក ប្រធាន សម រង្ស៊ី រហូតដល់ ព្រះអង្គចូលទីវង្គត ក៏ដួងព្រះវិញ្ញាណក្ខន្ធ បានបង្ហាញ “ព្រះភក្ត្រ” នៅក្នុងព្រះច័ន្ទ នៅថ្ងៃខួប៧ថ្ងៃ នៃការតម្កល់ព្រះបរមសព របស់ព្រះអង្គ ព្រោះព្រះវិញ្ញាណក្ខន្ធ របស់ព្រះអង្គ ឈ្វេងយល់ថា ព្រះច័ន្ទ និងព្រះអាទិត្យ មានចរិក បំភ្លឺលោកដូចគ្នា ។ ហើយម្យ៉ាងវិញទៀត បើព្រះអង្គ បង្ហាញព្រះភក្ត្រ ក្នុងព្រះអាទិត្យ ច្បាស់ជាពលរដ្ឋ របស់ព្រះអង្គ ពិបាកនឹងមើលឃើញ ព្រះភក្ត្រព្រះអង្គ បានឡើយ ។
សរុបសេចក្តីមក ការដែលព្រះភក្ត្រព្រះអង្គ ស្ថិតនៅ ក្នុងដួងព្រះច័ន្ទ កន្លងមកនេះ មានន័យថា ៖ ព្រះអង្គ ចេញព្រះភក្ត្រ អំពាវនាវ ឲ្យពលរដ្ឋខ្មែរ អ្នកស្នេហាជាតិទាំងអស់ មកចូលរួមកម្លាំង ជាមួយ គណបក្ស សង្គ្រោះជាតិ ដើម្បីលើកស្ទួយ លោកប្រធាន សម រង្ស៊ី ឲ្យទៅកាន់ តំណែង នាយករដ្ឋមន្រ្តី ។ ក្នុងន័យ ឲ្យលោកប្រធាន សម រង្ស៊ី ដោះស្រាយបញ្ចប់ នូវបញ្ហា ដ៏ស្មុគស្មាញ ទាំងឡាយ នៅកម្ពុជាបច្ចុប្បន្ន ។ ដូច្នេះ សូមជនរួមជាតិ ដែលធ្លាប់ តែដង្ហែ ព្រះករុណា សូមអញ្ជើញ មករួបរួម ជាមួយ គណបក្ស សង្រ្គោះជាតិ ដោយមិនត្រូវ រង់ចាំមើលទៀតឡើយ ៕
តែរឿងបង្ខាំងលោកប្រធានសម-រង្ស៊ី មិនឱ្យចូលមកគោរពវិញ្ញាណក្ខ័ន្ធ សម្តេចឪ ជារឿងមួយដែលប៉ះពាល់ដល់ទំនៀមទំលាប់ខ្មែរ យ៉ាងធ្ងន់ធ្ងរ ដែលរដ្ឋាភិបាលសព្វថ្ងៃ កំពុងអនុវត្តិតាមរបៀបជាប្រទេសនៅក្រោមរបបណានិគមបរទេស យ៉ាងពិតប្រាកដ គឺមិនចង់ឱ្យខ្មែរ ធ្វើនិងគោរពតាមប្រពៃណីទំនៀមទំលាប់របស់ខ្លួន នេះមិនមែនមានតែលោកប្រធានសម-រង្ស៊ីទេ តែប្រហែលមានជាទួទៅ ក្នុងប្រទេស ក្រៅប្រទេសកម្ពុជាផងដែរ តែប្រជាជនខ្មែរយើង ដែលមិនសូវមានការសិក្សាអបរំ ជ្រៅជ្រះ មិនសូវជាបាន ចាប់អារម្មណ៍ទេ មើលទៅ នេះជាគោលការណ៍របស់គេ គឺគេចង់ធ្វើឱ្យយើងខូចចិត្ត ឈឺចិត្ត ប៉ះពាល់សតិអារម្មណ៍ និងឈានទៅជារករឿងខ្មែរគ្នាឯង ឈ្លោះខ្មែរគ្នាឯង បងប្អូនឯង ជាដើម។ល។ បើតាមខ្ញុំមើលើញក្នុងសង្គមខ្មែរសព្វថ្ងៃនេះ ជានេះជាផ្នែកមួយ ដើម្បីបំបែកអត្តសញ្ញាណខ្មែរ !!