យុទ្ធសាស្រ្តគណបក្ស ប្រជាជន ៖ កម្ទេចមុន រំដោះក្រោយ
ខែវិច្ឆិកា 12, 2012 បញ្ចេញមតិ
កាលណា យើងនិយាយពី យុទ្ធសាស្រ្ត យើងតោងតែ ដឹងអំពី យន្តការ ដែលបានផ្តើម ចេញមក ពីគោលបំណង ប្រកបដោយ មហិច្ឆិតា របស់បុគ្គល ឫ/និងរបស់ ក្រុមណាមួយ ជាមុនសិន ។ មាន ន័យថា បើគេមានបំណង រក្សា អំណាចផ្តាច់ការ ឫអំណាចបុគ្គល និយម គេត្រូវ រៀបចំ យុទ្ធសាស្រ្ត ប្រជាភិថុត បន្លំភ្នែកប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណា ឲ្យពលរដ្ឋមើល ឃើញស យល់ថា ខ្មៅ, ឃើញខ្លៅ យល់ថា ប្រាជ្ញ, ឃើញបីសាច យល់ថា ទេវតា ។
សង្គមខ្មែរ បច្ចុប្បន្ន បាន នឹង កំពុងជួបប្រទះនូវករណី ដូចរៀប រាប់ខាងលើនេះ ដូចជា យួន ជា អ្នកជួយ ជ្រោមជ្រែង ឲ្យពួកខ្មែរ ក្រហម ឡើងកាន់អំណាច ដើម្បី កាប់សម្លាប់ ប្រជាពលរដ្ឋ ខ្មែរ តែ ក្រោយមក នៅឆ្នាំ១៩៧៩ យួន បានជួយ ជ្រោមជ្រែង ពួក ខ្មែរក្រហម មួយក្រុម ផ្សេងទៀត ដណ្តើម អំណាច ពីក្រុមប៉ុលពត ក្រោម លេសជួយរំដោះ ពលរដ្ឋ ខែ្មរ ចេញពី របបកាប់សម្លាប់ របស់ ប៉ុលពត ។ ពេលនេះហើយ ជាឱកាស របស់យួន ក្នុងការរៀចំ រដ្ឋាភិបាល អាយ៉ងមួយ ដើម្បី សម្រេច នូវ ផែនការ យុទ្ធសាស្រ្ត ចំនួន ៣របស់ គេ (យួន) ទី១-រំកិលព្រំប្រទល់ ដែនចូល ដីខ្មែរ ទី២-បង្ហូរប្រជាជន គេ (យួន) ចូល ស្រុកខ្មែរ និងទី៣-បិទខ្ទប់កម្លាំង ចលនា តស៊ូខ្មែរ កម្ពុជាក្រោម ។ នេះ ជានយោបាយ “កម្ទេច មុន សង្គ្រោះក្រោយ” គ្រាន់តែ គេ(យួន) ស្ពឹន ភ្នែកយើង តាមរូបភាព “ខ្ចីដៃខ្មែរសម្លាប់ខ្មែរ” ហើយប្រើរូបភាព ”ខ្មែររំដោះខ្មែរ” ។ តែតាមពិតទៅ អ្នកផ្តើម គំនិតសម្លាប់ក៏យួន រីឯអ្នកចេញមុខ រំដោះ ក៏ជាយួន ។
ដោយអ្នកហាត់រៀន និងអនុវត្ត មេរៀន ៧មករា ឆ្នាំ១៩៧៩ (សម្លាប់ក៏យួន រំដោះ ក៏យួន) នេះជា ថ្នាក់ដឹកនាំ គណបក្ស ប្រជាជន ទើប ធ្វើឲ្យ ពួកមន្រ្តីគណបក្ស ប្រជាជន ទាំង អស់យល់ជ្រាប យ៉ាងច្បាស់ អំពី យុទ្ធសាស្រ្ត “កម្ទេចមុន រំដោះក្រោយ” មួយនេះ ។
ជាក់ស្តែង ដើម្បីរក្សាការពារ អំណាចពួកគេ គឺគេមិនខ្លាចទេ ក្នុងការវ៉ៃ កម្ទេច ផ្ទះសំបែង ប្រជាពលរដ្ឋ ក្នុងមហិច្ឆិតា ប្លន់យក ដីលំនៅដ្ឋាន ដីភូមិ និងដីស្រែចំការ យ៉ាង សាហាវ ឃោរឃៅ បំផុត ប្រៀបទៅនឹង សត្វ តិរច្ឆាន ឫជាជាតិសាសន៏ ផ្សេងគ្នា ។ សកម្មភាព ទាំងអស់នេះ យើងតែងតែឃើញ កើតមាន នៅក្នុង សង្គមកម្ពុជា បច្ចុប្បន្ន គ្រប់រាជធានី ខេត្ត រហូតក្លាយជា រឿងធម្មតា ទៅហើយ នៃអំណាចគ្រប់គ្រង របស់ គណបក្ស ប្រជាជន ។
ប៉ុន្តែនៅក្រោយពេលគេកម្ទេច បំផ្លាញ បណ្តេញ ឲ្យចេញ ពីទីកន្លែង ដែលគេចង់បានៗ អស់ហើយ ទន្ទឹម និងការទុក ឲ្យពលរដ្ឋទាំងនោះរស់ នៅយ៉ាងវេទនា ក្រលំបាក រហូត ដល់ភ្លេច ការឈឺចាប់ នៃការបណ្តេញចេញ ទើបគេ (គណបក្ស ប្រជាជន) រៀបចំ បង្កើត ក្រុមថ្មីមួយផ្សេង ទៀត ដែលមិនធ្លាប់ចេញមុខ បង្គ្រាប ប្រជាពលរដ្ឋ ដូចជាក្រុមយុវជន ស្ម័គ្រចិត្តជាដើម ឲ្យចេញមុខ ធ្វើសកម្មភាពប្រជាភិថុត ជួយប្រជាពលរដ្ឋ ដើម្បីទប់កុំឲ្យ បាត់សម្លេងគាំទ្រ ព្រោះជាឆ្នាំ បោះឆ្នោត ជ្រើសតាំង នាយករដ្ឋមន្រ្តីថ្មី (ជ្រើសតាំងតំណាងរាស្រ្ត)។ មានន័យថា “គេឲ្យចំណីស៊ី នៅពេលគេ ចង់ស៊ីសាច់រាស្រ្តបន្ត”។
បញ្ហាទាំងអស់ខាងលើ ដែលកំពុងកើតមាន នៅក្នុងសង្គមកម្ពុជា សព្វថ្ងៃ វាប្រាកដជា យុទ្ធសាស្រ្ត “កម្ទេចមុន រំដោះក្រោយ” យ៉ាងពិតប្រាកដ ៕