ក្រោយពីដោះស្បែកជើងវ៉ៃក្បាលអូបាម៉ា រួចស្រក់ទឹកភ្នែកខ្លួនឯង !!


            ភាសាការទូត ជាភាសាមួយ ដែលមន្រ្តី ជាន់ខ្ពស់ នៃរដ្ឋ នីមួយៗ និយម យកទៅ ប្រើជាដរាប ទោះជា ពួកគេ មានកំហឹង យ៉ាងណាក្តី ក៏គេ នៅតែរក្សា ភាពថ្លៃថ្នូរជានិច្ច តែបើគេប្រើ ភាសាសក ទៅគូភាគី សន្ទនា របស់គេ ណាម្នាក់ហើយ គឺន័យស្មើនឹងពាក្យ ក្រុមអ្នកលេង និយម យកមក ប្រើថា “ដោះ ស្បែកជើង វ៉ៃក្បាល” ។

            យ៉ាងណាមិញ កាលពីល្ងាច ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១២ នៅ វិមានសន្តិភាព ក្នុង រាជធានីភ្នំពេញ លោក ហ៊ុន សែន ជា នាយករដ្ឋមន្រ្តី កម្ពុជា និង លោក បារ៉ាក់ អូបាម៉ា ជា ប្រធានាធិបតី សហរដ្ឋអាមេរិក បាន ជួបសន្ទនាគ្នា ដែលក្នុង ខណៈនោះ លោក អូបាម៉ា បាន លើកនូវ ចំណុច អវិជ្ជមាន យ៉ាង ពុះកញ្ជ្រោល របស់ប្រទេស កម្ពុជា ក្រោមការ ដឹកនាំ របស់លោក ហ៊ុន សែន ដូចជា ៖ ការសុំឲ្យមាន ការរព សិទ្ធិមនុស្ស (បញ្ហា បណ្តេញ ប្រជាពលរដ្ឋ ចេញពីលំនៅដ្ឋាន), ការសុំឲ្យមានការ ដោះលែង អ្នកទោស នយោបាយ (លោក សម រង្ស៊ី និងលោក ម៉ម សូណង់ដូ) ជាដើម, និងសុំឲ្យ មានការ កែទម្រង់ នៃប្រព័ន្ធបោះឆ្នោត ឲ្យបានត្រឹមត្រូវ ស្របទៅតាមស្តង់ដារ ប្រជាធិបតេយ្យ ។ល។ និង។ល។

            ការលើកឡើង របស់លោក អូបាម៉ា ទាំងប៉ុន្មាន ចំណុចខាងលើនេះ ត្រូវបានលោក ហ៊ុន សែន សកឲ្យវិញ ភ្លាមៗ ថា “ស្រុកខ្មែរ មិនមានទេ អ្នកទោសនយោបាយ គឺមានតែ អ្នកនយោបាយ ធ្វើខុស ជាប់ទោស” ភាសាមួយម៉ាត់នេះ ស្មើនឹងន័យ “ដោះស្បែកជើង វ៉ៃក្បាល គូសន្ទនា” តែម្តង ។

            ប៉ុន្តែនៅល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ ក្រោយកិច្ចប្រជុំ លើកទី២១ នៃសហគមន៏ អាស៊ាន ត្រូវបានបញ្ចប់ លោក ហ៊ុន សែន ក្នុងនាមប្រធានវេន សហគមន៏ អាស៊ាន បានធ្វើសន្និសីទ កាសែត ដែលមានទ្រុងទ្រាយ ដូចជា ការធ្វើសេចក្តី ថ្លែងការណ៏ ហើយត្រូវបាន បញ្ចប់ ដោយមិនទុកឲ្យ អ្នកការសែត ណាម្នាក់ចោទសួរឡើយ ជាមួយ នឹងការ “សម្រក់ ទឹកភ្នែក” ក្រោមលេសថា “ហត់ ឈឺក្បាល និង​មាន​អារម្មណ៏ នឹកអង្គ សម្តេចឳ” ។

សរុបសេចក្តីមក មានន័យថា  “កូនក្មេង វ៉ៃគេ មិនដួល ដួលខ្លួនឯង និងសម្រក់ ទឹកភ្នែកខ្លួនឯង” ប៉ុន្តែ ទោះជា យ៉ាងណា វាក៏ជាសញ្ញា ដ៏ល្អមួយដែរ ដើម្បីបង្ហាញ ឲ្យលោក អូបាម៉ា បានស្គាល់ ចរិកផ្តាច់ការ របស់បុគ្គល លោក ហ៊ុន សែន ព្រោះពីមុន លោក អូបាម៉ា ធ្លាប់យល់ថា បក្សប្រឆាំង ចេះតែថា តែពេលនេះ លោកបានឃើញ នឹងភ្នែក ស្តាប់ត្រចៀក ខ្លួនលោកផ្ទាល់ ។ ដូច្នេះ យើង មានជំនឿថា លោក អូបាម៉ា សុំឲ្យ សភា សហរដ្ឋ អាមេរិក ចេញសេចក្តីសម្រេច អ្វីមួយ ដើម្បីមាន វិធានការណ៍ មកលើ លោក ហ៊ុន សែន ជាក់ជាមិនខាន ។ ព្រោះលោក អូបាម៉ា គាត់ មានប្រវត្តិ ជាជនខ្លាំង ក្នុងការកំទេច មេដឹកនាំ ផ្តាច់ការ លើពិភពលោក ដូចជា ៖ កាដាហ្វី និង ប៊ីនឡាដិន ជាដើម ។ បើដូច្នេះ តើលោក ហ៊ុន សែន អាចជាគោលដៅទី១ នៃអាណត្តិ ទី២ របស់ លោក អូបាម៉ា ឫ យ៉ាងណា ? ពេលនេះ សូមរង់ចាំ តាមដាន មើលទាំង អស់ គ្នា