តើពាក្យថា ៖ សង្គ្រោះមានន័យដូចម្តេច???


Sam and Khim១-សង្គ្រោះមាន ន័យ ថា  (ជួយ) ៖ ជួយ ទំនុកបំរុង, ជួយ ផ្ចុង ផ្តើម, ជួយចិញ្ចឹម, ជួយការពារ, ជួយ លើកតម្កើង, ជួយ ស្រោចស្រង់, ជួយ ជីវិត, ជួយជាគំនិត, ជួយជាសម្ភារៈ, ជួយ ជាលុយកាក់ ទ្រព្យសម្បត្តិ។ ដូចជា ៖ សង្គ្រោះរុក្ខជាតិ, សង្គ្រោះសត្វ, សង្គ្រោះមនុស្ស………..។

២-សង្គ្រោះមានន័យថា (ពឹងពាក់) ៖ ជួយយកអាសារគ្នាទៅវិញទៅមក ទើប រស់សុខស្រួល។ រុក្ខជាតិ ត្រូវការពឹងពាក់ ឫជំនួយគាំទ្រពីដី ទឹក ពន្លឺ ខ្យល់ ថែទាំ ដាក់ជី ស្រោចទឹក ទើបរស់ស្រស់បំព្រង មានផ្លែល្អទៅ បាន។ សត្វត្រូវកា រពឹងពាក់ ឫជំនួយពីមេបាល្អ ជួយចិញ្ចឹម ថែរក្សា ការពារ ផ្តល់អាហារ ផ្តល់ ជម្រក ផ្តល់ភាពកក់ ក្តៅ។ ឯមនុស្ស ក៏ត្រូវការពឹងពាក់មេបាល្អ ដើម្បីរស់ សុខស្រួលទាំងអស់គ្នា។

៣-សង្គ្រោះមានន័យថា (អំពើល្អនៃធម្មជាតិពូជ ឫតំណពូជល្អ) ៖ ដូជា អំពើល្អរបស់រុក្ខជាតិ ខិតខំបញ្ចេញ ផ្កាផ្លែ ឲ្យសត្វ និងមនុស្ស បានហូប ចុកគ្រប់គ្រាន់ ដោយសប្បាយរីករាយ គឺគ្មានចង់បានផល តបស្នងពីសត្វ លោកម្តងណាក៏ទេដែរ។ អំពើល្អរបស់សត្វតិរច្ឆាន ខិនខំចិញ្ចឹមកូនចៅ ឲ្យរស់ រានមានជីវិតសុខស្រួល។ អំពើល្អ របស់មនុស្ស ខិតខំជួយកូន, ជួយបុគ្គល, ជួយគ្រួសារ, ជួយសង្គម ដោយមិនគិតផលប្រយោជន៏ខ្លួនជាធំ។

៤-សង្គ្រោះមានន័យថា (ចរិកព្រះ) ៖ ចេញពីចិត្តបរិសុទ្ធ, ចិត្តបុណ្យ, ចិត្តល្អ, ចិត្តសប្បុរស, ចិត្តព្រះ កុសល, ចិត្តទូលំទូលាយ។ ព្រះអាទិត្យ ព្រះច័ន្ទ ខិតខំ ផ្តល់ពន្លឺ ឲ្យសត្វលោកដោយមេត្តា មិនរើសមុខ។ រុក្ខជាតិ ផ្តល់ប្រយោជន៏ ជាផ្កាផ្លែ ដល់សព្វសត្វដោយអំណរ គ្មានចង់បានការតបស្នងអ្វីទេ។ សត្វគោ ខិតខំធ្វើការមួយជីវិត ឲ្យទាំងម្លាំង ឲ្យទាំងទឹកដោះ ឲ្យទាំងសាច់ឈាម ចិញ្ចឹម មនុស្សគ្មានបានប្រាក់ខែក៏ទេដែរ។ ព្រះពុទ្ធខិតខំបម្រើ សង្គមលោក (សត្វ លោក) គ្មានប្រាក់ខែ គ្មានគិតពីផលប្រយោជន៏ផ្ទាល់ខ្លួន។

សរុបសេចក្តីមក តាមវចនានុក្រមសម្តេចសង្ឃរាជត្រង់ទំព័រ១២៤០ ពន្យល់ថា ៖ សង្គ្រោះជាការទំនុក បម្រុង, ការជួយឲ្យបានសុខស្រ។ ត្រង់នេះយើងមើលឃើញថា ពលរដ្ឋកម្ពុជាយើងនៅមិនបានទទួលនូវបាននូវ ភាពសុខស្រួល ឫ ទទួលបាននូវការជួយទំនុកបម្រុងពីរដ្ឋក៏ទេដែរ។

ដូច្នេះ ពលរដ្ឋកម្ពុជាទាំងអស់ ក៏ដូចប្រទេសជាតិកម្ពុជាទាំងមូល ពិតជាត្រូវការ រដ្ឋាភិបាលថ្មីមួយដែល កើតចេញពីឆន្ទៈរាស្រ្តពិតប្រាកដ ដើម្បីជួយ សង្គ្រោះជាបន្ទាន់៕ (សូមរងចាំអានពាក្យថាជាតិ)

តើគណបក្ស មានន័យយ៉ាងដូចម្តេច ???


LP

គណបក្ស​ = គណៈ + បក្ស ។ តាម អត្ថន័យវចនានុក្រម គណៈ មាន ន័យថា ពួក ក្រុម បន​ ហ្វូង។ គណៈ រដ្ឋមន្រ្តី (ការងារក្រុមរដ្ឋមន្ត្រី) គណៈសង្ឃ (ការងារក្រុមសង្ឃ) គណៈប្រតិភូ (តំណាងជន មួយ ក្រុម) ។​

បក្ស មានន័យថា ផ្នែក ចំណែក ក្រុម គ្នីគ្នា ចំនួនច្រើន (បក្ស=គណៈ)​គណបក្ស​ មានន័យថា ស្ថាប័ន ផ្លូវ ការមួយ​ដែលមាន មនុស្សចូលរួម គាំទ្រច្រើន និងកើតឡើង តាមផ្លូវ ច្បាប់ជាតិ អន្តរជាតិ ក្នុងគោល បំណង ស្រោចស្រង់ជាតិ ការពារ ផលប្រយោជន៏ជាតិ អភិវឌ្ឍន៏ជាតិ ស្តារចនាសម្ព័ន្ធជាតិ គ្រប់គ្រងជាតិ ដឹកនាំជាតិ ឲ្យប្រកបដោយប្រសិទ្ធិ ភាព ខ្ពស់ គឺកម្លាំងអ្នកស្នេហាជាតិ ដ៏បរិសុទ្ធ ឧត្តមគតិស្អាតស្អំ វិចារណញាណខ្ពស់ ដើម្បី ត្រៀម​ ធ្វើជាក្បាល ម៉ាស៊ីនរដ្ឋ។ មានន័យថា កាលណាក្បាលឆ្គូត ដៃ ជើង ខ្លួនប្រាណ….. ទោះខិតខំធ្វើល្អ យ៉ាងណា ក៏នៅតែឆ្គួត ឫរស់ត្រឹមឋានៈ មនុស្សឆ្គួតជានិច្ច តែបើក្បាលល្អស្អាត ចិត្តស្អាត មនុស្សល្អ គេក៏មើល ឃើញ ថា ដៃជើងខ្លួន ប្រាណរបស់រដ្ឋ ក៏កាន់តែសស្អាតរុងរឿងទ្វេដង។

បើដូច្នេះ មានន័យថា ក្បាលម៉ាស៊ីននៃការដឹកនាំគណបក្សនីមួយៗ ពិត ជាត្រូវការក្រុមមនុស្សដែល មានសក្តានុពលបំផុតហើយ !!! (សូម រងចាំអានពាក្យសង្គ្រោះ)