ឳកាសនេះ ជាឳកាសមាស ឳកាសពេជ្ររបស់លោក ហ៊ុន សែន !


Hun Sen Putin1

          ទោះខ្ញុំជាសមាជិក គណ បក្ស ជំទាស់ក៏ពិតមែន តែខ្ញុំក៏ជា ខ្មែរដែរ។​ដូច្នេះ ខ្ញុំត្រូវតែសប្បាយ សាទរជាមួយខ្មែរ ទាំងឡាយណា ដែលទទួលបាន នូវភាពល្បី ល្បាញ ដែលកើតចេញពីភាព ឈ្លាសវៃប្រកប ដោយឧត្តមគតិ ជាតិខ្ពស់។​ ម្យ៉ាងវិញ ទៀតខ្ញុំ ក៏មិន ខ្លាច ញញើតនឹងនិយាយរៀបរាប់ ពីការពិតនៃដំណើរជីវិត របស់កូន ខ្មែរគ្រប់គ្នា អំពីភាពជោគជ័យ និង ភាពបរាជ័យ របស់បុគ្គលទាំងនោះ ដោយមិនគិតពីនិន្នាការ គណបក្ស នយោបាយ ណាមួយក៏ទេដែរ។ ហើយ បើនិយាយដោយឡែក ខ្ញុំក៏មិនចូល ចិត្ត ហឹង្សា និយមបន្តិចណាដែរ កុំថាឡើយ សាច់ឈាមខ្លួនឯង ឫជាតិ សាសន៍ ខ្លួន ឯងតែមួយ សូម្បីតែជាតិសាសន៍ដទៃ ក៏ ខ្ញុំមិនត្រូវការ ប្រើហឹង្សាជាដាច់ខាតដែរ ព្រោះយល់ឃើញថា មនុស្សនៅលើ ភពផែនដីយើងនេះត្រូវការ ជីវិត និង ភាពថ្លៃថ្នូរ ដូចៗគ្នា។

            ឥឡូវវេលាពេលនេះ ទាំងខ្ញុំទាំង កុលបុត្រខ្មែរ ដ៏ទៃទៀតមើលឃើញថា ជោគជីតា នៃដំណើរជីវិតនយោបាយ របស់លោក ហ៊ុន សែន បានមកដល់ផ្លូវបែកជាពីរ ៖ ទីមួយ ជាផ្លូវទៅដល់ ងារ វីរៈ ជនខ្មែរ និងទីពីរ ជាផ្លូវ ទៅដល់ទីដែលនាំឲ្យមានវិបដិសារី តំណពូជ ។ សំនួរសួរថា តើលោក ហ៊ុន សែន ខ្លួនឯងជ្រើសយកផ្លូវមួយណា? ហើយចុះតើផ្លូវទាំង ពីរនោះ មាន សភាពយ៉ាងណាទៅ ហើយត្រូវដើររបៀបណា?

            ផ្លូវទីមួយ ៖ ផ្លូវនេះមានន័យថា “ផ្លោះផុតរណ្តៅជួបផ្លូវរៀបស្មើ” គឺលោក ហ៊ុន សែន ខ្លួនឯងត្រូវ សម្រេចចិត្តចុះចេញ ពីបេក្ខភាពជានាយករដ្ឋមន្រ្តី ដោយ ប្រគល់ ឲ្យ គណបក្សលោក ឫខ្លួនលោក ហ៊ុន សែន ផ្ទាល់ ជ្រើសរើសអ្នកផ្សេងក្រៅពីខ្លួន ការ ធ្វើបែបនេះនាំឲ្យជីវិតនយោបាយទៅមុខរបស់លោក មានជម្រើសបី, ទីមួយ លោក ហ៊ុន សែន នឹងក្លាយជាប្រធានបក្ស ប្រជាជន ដោយកិត្តិយសជាមួយនិងឪកាសក្នុង ការ ពង្រឹង ផ្ទៃក្នុងបានយ៉ាងរឹងមាំ (ដាក់កម្លាំងវ័យក្មេងក្នុងជួរថ្នាក់ដឹកនាំបក្ស), ទីពីរ ការបោះ ឆ្នោតជាបន្តបន្ទាប់ ទៀតគណ បក្សនឹងមានការគាំទ្រធ្វេរ ដង, ទីបី នៅអាណត្តិ នាយក រដ្ឋមន្រ្តីក្រោយៗ លោក ហ៊ុន សែន ខ្លួនឯង ឫក៏ចង់ឲ្យ ចង់កូន(តាមតែចិត្តលោក ហ៊ុន សែន ចង់បានយ៉ាងណា) នឹងបាន វិលទៅកាន់កៅអី នាយក រដ្ឋមន្រ្តីវិញ ដោយស្វ័យ ប្រវត្តិប្រកបដោយភាពអស្ចារ្យ ព្រោះគាត់បានឈ្មោះជាវីរៈជន ទៅហើយ។ នេះជាល្បិច “ថយមួយជំហ៊ានដើម្បីយកអេឡង់ផ្លោះ” សូមបញ្ជាក់ថាល្បិចមួយនេះ លោក ប៉ូទីន ប្រធានធិតី រ៉ូស្ស៊ី ធ្វើបានជោគជ័យរួចហើយ។ ព្រោះថាបើលោក ហ៊ុន សែន អាចធ្វើ ដូននេះបាន មានន័យថា លោក ហ៊ុន សែន ក្រសោបបានទាំង ចិត្តប្រជាពលរដ្ឋ គ្រប់ ស្រទាប់វណ្ណៈ និងក្រសោបបានទាំងទឹកចិត្តផ្ទៃក្នុងគណ បក្ស ប្រជាជន របស់លោក ផ្ទាល់តែម្តង។

            ផ្លូវទីពីរ ៖ ផ្លូវនេះ ជាផ្លូវ ផុតគ្រោះមួយ ចូលគ្រោះមួយទៀត រហូតដល់ ផុត សង្ខាក៏ថាបាន ឫអាចនិយាយ ម្យ៉ាងទៀតថា “ផុតរណ្តៅចូលបន្លា ហើយផុត បន្លា ចូលបន្ទាយមានកូនទាហានរងចាំប្រហារ”។ ត្រង់នេះ បើតាម សភាពនយោបាយ ស្រុកខ្មែរបច្ចុប្បន្ន គឺគណបក្សប្រជាជន កំពុងតែស្ថិតនៅចំមាត់ រណ្តៅ នៃបញ្ហា យ៉ាង ពិតប្រាកដ ព្រោះយើងឃើញថា ទឹកចិត្តប្រជាពលរដ្ឋម្ចាស់ឆ្នោត ដែលមានទាំងអ្នកខ្លះ ពីមុខជាអ្នកគាំទ្រគណបក្សប្រជាជន តែ ឥឡូវបែជាមកគាំទ្រគណបក្សប្រឆាំង បូក ជាមួយកម្លាំងយុវជនដ៏អង់អាចក្លាហាន កំពុងតែបញ្ចេញសម្រែក ពុះ កញ្រ្ចោលទាមទារ ឲ្យមានការផ្លាស់ប្តូរជាដាច់ខាត ដោយតម្រូវមេគណបក្ស ប្រឆាំងដឹកនាំមហាបាតុកម្ម ប្រឆាំង ទៅ និងលទ្ធផលឆ្នោតដែលត្រូវបាន ប្រកាសជាបឋមដោយគណៈ កម្មាធិការ ជាតិរៀបចំការបោះឆ្នោតមួយដែលអ្នក បោះ ឆ្នោតពុំមានទំនុកចិត្ត។ មកដល់នេះ មាន សំនួរចោទសួរថា តើក្រុមបក្សប្រឆាំងអាចនៅស្ងៀមធ្វើមិនដឹងមិនឭនៃ ការទាមទារឲ្យ មានមហាបាតុកម្មនេះបានទេ? សំនួរនេះ ខ្មែរទាំងអស់ រាប់ទាំងលោក ហ៊ុន សែន ផង បាន ដឹងចម្លើយ យ៉ាងច្បាស់ថា មុន និងក្រោយមេបក្សប្រឆាំង ប្រាកដជាធ្វើ មហា បាតុកម្ម។ ចុះបើមានមហាបាតុកម្មកើត មានឡើង មែននោះ តើមានអ្វីនឹងកើត មាន ឡើងនៅក្នុងព្រឹត្តិហេតុនោះ?។

            ជាការពិតណាស់បើយើងពិនិត្យមើលស្ថានភាព នៃការកំពុង ចល័តទ័ព ពីតាម បណ្តាខេត្ត ទៅកាន់រាជធានី ភ្នំពេញ បច្ចុប្បន្ននេះ យើងអាចសន្និដ្ឋានបានថា បើកាល ណាមានមហាបាតុកម្មកើតឡើង វាច្បាស់ជាមានមហា បង្រ្កាបកើតឡើងដែរ ប៉ុន្តែសួរ ថាតើមានការឆេះនូវកំដៅកំហឹងកំរិតណានៅពេលកើតមានការបង្រ្កាបនោះ?។ ខ្ញុំ មើល ឃើញថា កុំថាឡើយបាតុករ សូម្បីតែកម្លាំងបង្រ្កាប និងអ្នកនៅចាំ មើលច្បាស់ ជាមាន ការឆេះ នូវកំហឹង​ ហើយ​មករួបរួមកម្លាំងគ្នា បែរមុខទៅកាន់ អ្នកមានអំណាច វិញក៏អាច ថាបាន។ ពេលនោះ ករណីរបស់លោក ស៊ូ ហារតូ អតីតមេដឹកនាំប្រទេសឥណ្ឌូនេស៊ី នឹងកើតមានចំពោះលោក ហ៊ុន សែន ជាក់ជាមិនខាន។

            និយាយម្យ៉ាងទៀតបើយើងពិនិត្យទៅនឹងលទ្ធផលឆ្នោតបឋមយើងដឹងប្រាកដទាំងអស់គ្នាថា គណបក្ស ឈ្នះ មិនអាចធ្វើអ្វីបានតាមទំនើងចិត្តដូចមុននោះទេ គឺវាតោងតែត្រូវ មានការ ឯកភាព ពីគណបក្សនៅ ក្រៅ រដ្ឋាភិបាលមុនជាចាំ បាច់ ដូច្នេះរឿងអីដែលថាមិនមានការ រង្គោះរង្គើផ្ទៃក្នុងរដ្ឋាភិបាល (បក្សប្រជាជន) កើតមានឡើងនោះ។​ បើដូច្នេះ មែន រដ្ឋាភិ បាលដែលត្រូវបង្កើតឡើងខាងមុខច្បាស់ជារលាយខ្ទេចខ្ទាំមុនអាណត្តិ។

            តែបើនិយាយដោយឡែកថា លោក ហ៊ុន សែន មានការជួយជ្រុំជ្រែង ពីក្រុម អ្នក នយោបាយយួន និងចិន ធ្វើ ឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ឈរជើង រហូត ការបោះ ឆ្នោតអាណ្តិទី៦ ឆ្នាំ២០១៨ ប៉ុន្តែក្រុមអ្នកនយោបាយយួន និងចិន មិនអាចជួយ បន្តជីវិត នយោបាយលោក ហ៊ុន សែន និងក្រុមលោក ហ៊ុន សែន បានតទៅ មុខទៀត ជាដាច់ ខាត។

            ដូច្នេះពេលនេះ ជម្រើសដ៏ល្អបំផុតរបស់លោក ហ៊ុន សែន គឺត្រូវដើរតាមផ្លូវលោក ប្លា ដានាប៉ូទីន ទើបទទួលបានងារថា “បុរសខ្លាំងនៅកម្ពុជា យ៉ាងពិតប្រាកដ”៕

Advertisements