លោក កឹម សុខា ជាមួយសកម្មភាពមូលដ្ឋានខេត្តបាត់ដំបង!!!


          លោក កឹម សុខា ក្នុងនាម អនុប្រធាន គណបក្ស សង្គ្រោះជាតិ អនាគត និងក្នុងនាម អ្នកដែល មានការ យល់ដឹង យ៉ាង ស៊ីជម្រៅ និង បានយល់ យ៉ាងច្បាស់ អំពី  សារៈសំខាន់ នៃ ការចុះធ្វើ សកម្មភាព នយោបាយ នៅ តាមមូលដ្ឋាន ។ ហេតុដូច្នេះ ហើយ ទើបជា ញឹកញយ យើង តែងតែ សង្កេតឃើញ វត្តមាន លោក កឹម សុខា នៅមូលដ្ឋាន ជានិច្ច ។

          ជាក់ស្តែង ចាប់ពីថ្ងៃទី ១៥ -១៦/០៩/២០១២ លោក កឹម សុខា បានចុះ ជួប សំណេះ សំណាល ជាមួយ ប្រជាពលរដ្ឋ និង អ្នកគាំទ្រ គណបក្សទាំងពីរ (គណបក្ស សម រង្ស៊ី និង គណបក្ស សិទ្ធិ មនុស្ស) នៅក្នុងទឹក ដីខេត្ត បាត់ដំបង មាន ៖ ទី១– ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១២ វេលាម៉ោង ០៨.០០នាទី ព្រឹក ៖ នៅភូមិ ក្រឡោមភ្លុក ឃុំ ព្រៃស្វាយ ស្រុកមោងឫស្សី ចំនួន ពីរកន្លែង (ក្នុងវត្ត និង ផ្ទះប្រធាន គណបក្ស នរោត្តម រណឫទ្ធិ) ដោយ មានអ្នក ចូលរួម ចំនួន ៣៧៥នាក់,   ទី២– ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១២ វេលាម៉ោង ១៤.០០នាទី រសៀល ៖ នៅ ភូមិ អូសទូក ឃុំ កំពង់ព្រៀង ស្រុកសង្កែ ដោយ មានអ្នកចូលរួម ចំនួន ១៧៤ នាក់,     ទី៣– ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១២ វេលាម៉ោង ០៩.៣០នាទី ព្រឹក ៖ នៅ ភូមិស្តៅ ឃុំស្តៅ ស្រុក រតនមណ្ឌល ដោយមាន អ្នក ចូលរួម ចំនួន ៨៧នាក់, និង      ទី៤– ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១២ វេលាម៉ោង ១៤.០០នាទី រសៀល ៖ នៅភូមិ ថ្កូវ ឃុំឈើទាល ស្រុក បាណន់ ដោយមាន អ្នកចូលរួម ចំនួន ២៣០នាក់

          នៅក្នុងគ្រប់ការ សំណេះ សំណាល ទាំងអស់ លោក កឹម សុខា បានលើកឡើង យ៉ាងក្បោះ ក្បាយ អំពីគ្រោះភ័យ របស់ សង្គម ជាតិ កម្ពុជា យើងបច្ចុប្បន្ន ដែល តម្រូវ ឲ្យខ្មែរ អ្នកស្នេហា ជាតិ គ្រប់និន្នាការ នយោបាយ ទាំងអស់ មករួបរួមគ្នា ដើម្បី សង្គ្រោះ សង្គមជាតិ យើង ឲ្យរួចផុតពី ៖ ការបាត់បង់ ព្រុំប្រទល់ ដែន, ការប្រជាពលរដ្ឋ គ្មានការងារ ធ្វើ, ការគ្មាន សេវា ព្យាបាល សុខមាលភាព របស់ ប្រជាពលរដ្ឋ, និង ការគ្មាន យុត្តិធម៌ សង្គម ។ អញ្ចឹងហើយ បានជា មកដល់ពេលនេះ ទាំងគណបក្ស សម រង្ស៊ី និង ទាំង គណបក្ស សិទ្ធិមនុស្ស បានឯកភាពគ្នា ជាឯកឆ្ឆ័ន្ទ បង្កើត គណបក្ស សង្គ្រោះជាតិ ឡើង ក្នុងគោល បំណង ប្រមូលផ្តុំ កម្លាំង ខ្មែរអ្នកស្នេហាជាតិ ទាំងអស់ មករួមគ្នា ដើម្បី យកឈ្នះគណបក្ស ប្រជាជន តាមរយៈ ការបោះឆ្នោត នៅឆ្នាំ ២០១៣ ខាងមុខនេះ

        ជាការឆ្លើយតប ទៅនិងការ លើកឡើង របស់លោក កឹម សុខា ខាងលើ យើងបាន សង្កេតឃើញ មានថ្នាក់ដឹកនាំ និងអ្នកគាំទ្រ គណបក្ស ហ៊្វុន ស៊ិន ប៉ិច, គណបក្ស នរោត្តម រណឫទ្ធិ, គណបក្ស ប្រជាជន បានមកចូលរួម ជាមួយកម្មវិធី ខាងលើ ជាបន្តបន្ទាប់ ៕

តើពេលនេះ គណបក្ស ប្រជាជន កំពុងធ្វើអ្វីនៅមូលដ្ឋាន…?


          វាពុំមានអ្វី ចំឡែកទេ ចំពោះ សកម្មភាព ទុច្ចរិត របស់ គណបក្ស ប្រជាជន ដែលតែងតែ ធ្វើសកម្មភាព នៅគ្រប់ ដំណាក់កាល នៃនីតិវិធី ក្នុងគ្រប់ ដំណើរការ បោះឆ្នោត ម្តងៗ (ទាំង ដំណាក់កាល ចុះឈ្មោះ លុបឈ្មោះ, ទាំង ដំណាក់កាល ឃោសនា, ទាំង ដំណាក់កាល បោះឆ្នោត, និង ដំណាក់កាល រាប់សន្លឹក ឆ្នោត) ដោយ បញ្ចេញប្រើ ទាំងអស់ នូវ ធនធាន ទាំងពីរ (ធនធាន សេដ្ឋកិច្ច និង ធនធាន មនុស្ស) របស់រដ្ឋ តាមរយៈ តួនាទី អំណាច មុខងារ សាធារណៈ ។

          ខែ កញ្ញា នេះ រហូតដល់ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១២ ជា ដំណាក់កាល នៃការធ្វើ បញ្ជី បច្ចុប្បន្នភាព ឈ្មោះ អ្នកបោះឆ្នោត (ចុះឈ្មោះ បោះឆ្នោត, កែទិន្នន័យ របស់ អ្នកបោះឆ្នោត, និងលុបឈ្មោះ អ្នកបោះឆ្នោត ដែលស្លាប់ ចំណាកស្រុក ជាអចិន្រ្តៃយ៍ ឬជន ត្រូវច្បាប់ ដកសិទ្ធិ) សំរាប់ ការបោះឆ្នោត ជ្រើសតាំង តំណាងរាស្រ្ត អាណត្តិ ទី៥ ឆ្នាំ ២០១៣ ខាងមុខនេះ ។ មានន័យថា ដំណាក់ កាលនេះ ជាដំណាក់កាល ដ៏សំខាន់ទីមួយ នៃ ដំណើរការ បោះឆ្នោត នៅស្រុកយើង ព្រោះអ្នក ដែលមានសិទ្ធិ ទៅបោះឆ្នោត បាន លុះត្រាតែ អ្នកនោះមាន ឈ្មោះនៅក្នុង បញ្ជីឈ្មោះ អ្នកបោះឆ្នោត និងមាន ឯកសារ ត្រឹមត្រូវ ទើប អាច បោះឆ្នោត បាន ។ ដូច្នេះ ដំណាក់កាលនេះ ក្រុមការងារ គណបក្ស ប្រជាជន តាម គ្រប់ស្ថាប័នរដ្ឋ បាននាំគ្នា ចុះគគ្រឹកគគ្រេង មកតាម មូលដ្ឋាន ឃុំ-សង្កាត់ ទាំងអស់ សហការ ជាមួយ មេភូមិ មេឃុំ-ចៅសង្កាត់ ដើម្បី អនុវត្តន៍ យុទ្ធសាស្រ្ត ពីរ សំខាន់ៗ ទី១ យុទ្ធសាស្រ្ត ល៣” លទី១ ៖ លួច (លួចឈ្មោះ ខ្មោច ទុក សំរាប់ ត្រៀម ធ្វើឯកសារ ឲ្យ សមាជិកថ្មី បក្សគេ ដែល គ្មានឈ្មោះ ក្នុងបញ្ជី បោះឆ្នោត ឲ្យទៅ បោះជំនួស ឈ្មោះខ្មោច នោះ), លទី២ ៖ លាក់ (ប្តូរពី ការិយាល័យ បោះឆ្នោត មួយ ទៅ ការិយាល័យ ឆ្ងាយ មួយទៀត ចំពោះ អ្នកបោះឆ្នោត ទាំងឡាយណា ដែល មេភូមិ ឲ្យការ ថា អ្នកគាំទ្រ គណបក្ស ប្រឆាំង ចេញមុខ), លទី៣ ៖ លុប (លុបឈ្មោះ អ្នក បោះឆ្នោត ទាំងឡាយណា ដែល គាំទ្រ គណបក្ស ប្រឆាំង មិនចេញមុខ) និង ទី២ យុទ្ធសាស្រ្ត ធ្វើ បច្ចុប្បន្នភាព នៃបញ្ជីឈ្មោះ អ្នកគាំទ្រ គណបក្សយុទ្ធសាស្រ្តនេះ ជំហ៊ានដំបូង គឺគេស្រង់ ឈ្មោះអ្នក បោះឆ្នោត ដែលមានមុខ នៅក្នុងភូមិ ទាំងអស់ ដោយគេ មិនទាន់គិត អំពី និន្នាការ របស់អ្នក បោះ ឆ្នោត នៅឡើយទេ ។

ជាក់ស្តែង នៅថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១២ នេះ មន្រ្តី គណបក្ស សម រង្ស៊ី ខេត្តបាត់ដំបង បានចុះ ត្រួតពិនិត្យ ស្ថានីយ៍ ចុះឈ្មោះ បោះឆ្នោត ចំនួន ២កន្លែង (មួយនៅ ភូមិព្រែកឆ្តោរ ឃុំ ពាមឯក ស្រុកឯកភ្នំ និងមួយទៀត នៅសង្កាត់អូរចារ ក្រុងបាត់ដំបង) ដោយយើង បានធ្វើការ សម្ភាសន៍ អ្នកមក ពិនិត្យ ឈ្មោះបោះឆ្នោត ដែលទទួលបាន ព័ត៌មាន ពី ពួកគាត់ មកវិញថា “ពួកគាត់ ត្រូវបាន មេភូមិ ឲ្យមក ពិត្យឈ្មោះ រួចនៅពេល ពិនិត្យ ឃើញ ឈ្មោះ ហើយ ត្រូវយកឈ្មោះ និងលេខរៀង ក្នុងបញ្ជី បោះឆ្នោត ទៅរៀបចំ ក្រុម នៅផ្ទះ មេភូមិវិញ”​ ។ ក្រោយមក យើងក៏ តាមមកមើល តាមផ្ទះ មេភូមិ ក៏ឃើញ ក្រុមការងារ គណបក្ស ប្រជាជន នៅពេញផ្ទះមេភូមិ ទាំងនោះ ដោយមាន រថយន្ត ទំនើបៗ មួយចំនួន ។

បើដូច្នេះ តើគណបក្ស ប្រឆាំង គួរចូលរួម បោះឆ្នោត ក្នុងស្ថានការណ៏ បែបនេះ ដែរ ឫទេ? ព្រោះ អ្វី ដែលគណបក្ស ប្រជាជន កំពុងធ្វើ គឺធ្វើ “Data Test ឬកំណត់ មុខសញ្ញា អ្នកបោះឆ្នោត” ឈ្មោះអ្នកបោះឆ្នោត ថា តើគាំទ្រ គណបក្សគេ ប៉ុន្មាន និង គាំទ្រ គណបក្ស ប្រឆាំង ប៉ុន្មាន ក្រោយពីបាន ដឹងច្បាស់ហើយ គេនឹង ប្រើប្រាស់ យុទ្ធសាស្រ្ត “ទ៣” គឺ ទី១ ទាក់ទង, ទី២ ទិញ, និងទី៣ ទប់ ឬ/និង ក្រោយ ពីពេល ចុះឈ្មោះ បោះឆ្នោតចប់ គឺគេនឹង ធ្វើសកម្មភាព គ្រប់យ៉ាង ជាមួយ តែអ្នក ដែលឈ្មោះ បោះឆ្នោត (ដូចជា ការចែក អំណោយ ជាដើម) ៕

 

យុវជន ក្រុមប្រឹក្សាឃុំ-សង្កាត់ SRP ខេត្តបាត់ដំបង ថ្ងៃនេះ !!!


            នៅថ្ងៃទី០៨ ខែ កញ្ញា ឆ្នាំ ២០១២ វេលាម៉ោង ០៨.៣០ ព្រឹក នៅទីស្នាក់ការ គណបក្ស សម រង្ស៊ី ខេត្តបាត់ដំបង មានការ ជួប ប្រជុំពិភាក្សា ប្តូរបទពិសោធន៍ រវាង ជំទប់ ចៅសង្កាត់រង និង សមាជិក ក្រុមប្រឹក្សា ឃុំ-សង្កាត់ ក្នុងវ័យ យុវជន ចំនួន ១៣នាក់ មកពីឃុំ-សង្កាត់ ចំនួន ១៣ នៃឃុំ-សង្កាត់ ១០២ ទូទាំង ខេត្ត ដោយមាន ការ សម្របសម្រួល ពីថ្នាក់ដឹកនាំ ក្រុម ប្រឹក្សា គណបក្ស សម រង្ស៊ី ខេត្ត និង ថ្នាក់ដឹកនាំ ចលនា យុវជន គណ បក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ខេត្ត ។

            ជាកិច្ច ចាប់ផ្តើម ថ្នាក់ដឹកនាំ គណបក្ស និងចលនា យុវជន គណបក្ស ខេត្ត បានធ្វើការបំពាក់ នូវស្មារតី ស្រឡាញ់ជាតិ និងការ រៀបចំខ្លួន ឲ្យក្លាយជា ថ្នាក់ដឹកនាំ គណបក្ស ក៏ដូច ថ្នាក់ដឹកនាំ សង្គម ជាតិ នាពេល អនាគត ដ៏ខ្លី ខាងមុខ របស់យុវជន ទាំង ១៣នាក់ ជាមួយនឹង ការបង្ហាញ នូវជំនួយ ស្មារតី នៃ ច្បាប់ ស្តីពី ការគ្រប់គ្រង រដ្ឋបាល ឃុំ-សង្កាត់ តាមរយៈ Power point ។ ក្រោយបន្ទាប់មក ទើបជំទប់ ចៅសង្កាត់រង និង សមាជិក ក្រុមប្រឹក្សា ឃុំ-សង្កាត់ ឡើងបង្ហាញ ពីការងារ រៀងៗខ្លួន មួយខែកន្លង ទៅ ដោយមាន បញ្ចាំង រូបភាព សកម្មភាព ការងារ ជាក់ស្តែង របស់ ខ្លួនរៀងៗខ្លួន ។

            សូមបញ្ជាក់ថា ៖ ការជួប ជុំប្តូរ បទពិសោធន៍ គ្នា របៀបនេះ ត្រូវបានយុវជន ជំទប់ ចៅ សង្កាត់រង និងសមាជិក ក្រុម ប្រឹក្សា ទាំង ១៣រូប បានឯកភាព គ្នា ថា នឹងជួបជុំគ្នា បែបនេះ ជារៀង រាល់ខែ តែបើចាំ បាច់ ត្រូវជួបគ្នា មួយសប្តាហ៍ម្តង ។

          ជំទប់ ចៅសង្កាត់រង សមាជិក ក្រុមប្រឹក្សា ឃុំ-សង្កាត់ ទាំង១៣នាក់ មាន ៖ ទី១ កញ្ញា កឹម គឹមអាន ជំទប់២ ឃុំស្នឹង ស្រុកបាណន់, ទី២ កញ្ញា ប៉ិន វណ្ណា សមាជិក ក្រុមប្រឹក្សា ឃុំអូរតាគី ស្រុកថ្មគោល, ទី៣ កញ្ញា ស៊ិន ចាន់ពៅរ៉ូ ហ្ស៊េត ចៅសង្កាត់រង ទី២ សង្កាត់អូរចារ ក្រុងបាត់ដំបង, ទី៤ លោកស្រី ម៉ូ ចាន់ណា សមាជិក ក្រុមប្រឹក្សា សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង, ទី៥ លោក ប៊ុន សៀង សមាជិក ក្រុមប្រឹក្សា សង្កាត់រតនៈ ក្រុងបាត់ដំបង, ទី៦ លោកស្រី ញាណ ស្រីលីន ជំទប់ទី២ ឃុំខ្នាចរមាស ស្រុកបវេល, ទី៧ កញ្ញា នី រំដួល ជំទប់ទី២ ឃុំ ព្រែកហ្លួង ស្រុកឯកភ្នំ, ទី៨ លោក ឆឹត កែវឈាង សមាជិក ក្រុមប្រឹក្សា ឃុំជ្រៃ ស្រុកមោងឫស្សី, ទី៩ លោក ហាន់ គឹមហាក់ ជំទប់ទី២ ឃុំផ្លូវមាស ស្រុករតនមណ្ឌល, ទី១០ លោកស្រី ខាវ គន្ធី សមាជិក ក្រុមប្រឹក្សា ឃុំវត្តតាម៉ិម ស្រុកសង្កែ, ទី១១ លោក ឆឺយ វិបុល សមាជិក ក្រុមប្រឹក្សា ឃុំតាប៉ុន ស្រុកសង្កែ, ទី១២ លោក សឹង ហៀង សមាជិក ក្រុមប្រឹក្សា ឃុំបួរ ស្រុកភ្នំព្រឹក, និងទី១៣ លោកស្រី ឈុន គឹមសៀន សមាជិក ក្រុមប្រឹក្សា ឃុំព្រះផុស ស្រុកគាស់ក្រឡ ។ ហើយកម្មវិធីនេះ ត្រូវបាន ឧបត្ថម្ភដោយ លោក ឡុង ប៊ុត្តា ប្រធាន ក្រុមទ្រទ្រង់ ស្រុកឯកភ្នំ ៕

 

គ .ជ .ប បច្ចុប្បន្ន ជាឧប្បករណ៏របស់ គណបក្ស ប្រជាជន !!!


            តើពាក្យពេញ “ គ.ជ.ប ’’  អ្វីទៅ ? បាទជាពាក្យ មានន័យ ពេញថា ៖ គណៈកម្មាធិជាតិរៀប ចំការបោះឆ្នោត ប៉ុន្តែតាម សកម្ម ភាព ជាក់ស្ដែងត្រូវបាន អ្នកស្រុក ដាក់ ន័យឲ្យស្រដៀងៗគ្នាថា ៖ “ គណៈកម្មាធិការជាតិរៀបចំការ បោក “ ឬ ‘’ គណៈកម្មាធិ​ការ ជួយបោក ‘’ ។ មកដល់ត្រង់នេះ ក៏កើត មានសំនួរមួយទៀតសួរថា ៖ តើហេតុអ្វីបានជាលេចចេញ នូវ ភាសាអ្នកស្រុកកើតឡើងយ៉ាងហ្នឹង? តើសកម្មភាពជាក់ស្ដែង របស់ គ.ជ.ប  វាយ៉ាង ដូច ម្ដេចដែរទៅ? ឬមួយ គ.ជ.ប  នេះ បង្កើតឡើង ចាំតែជួយការពារ អំណាចឲ្យគណបក្ស ប្រជាជន មែនឬ? បើដូច្នេះ តើមានអ្វីខ្លះ ដែលសរបញ្ជាក់ថា ៖ គ.ជ.ប  នេះពិតជា ឧប្បករណ៍ របស់គណបក្ស ប្រជាជន ? ។

            តាមពិតទៅ បញ្ហារបស់ គ.ជ.ប  ( គណៈកម្មាធិការជាតិរៀបចំ​ការបោះឆ្នោត ) នៅ ប្រទេស កម្ពុជា យើងសព្វថ្ងៃ កុំថាឡើយ ពលរដ្ឋកម្ពុជា សូម្បីតែសហគមន៏ អន្តរជាតិ ( លោក ប្រាសាដ ស៊ូប៊េឌី តំណាងពិសេសអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ) ក៏បានធ្វើការវាយតម្លៃចំៗថា ៖ ប្រព័ន្ធរៀបចំ​ការបោះឆ្នោត នៅកម្ពុជាពុំមាន ភាព​ត្រឹម ត្រូវបន្តិចណាឡើយ ។ មានន័យថា ៖ ទាំង នីតិវិធី​ នៃរបៀប របប ទម្រង់ ការងារ និងទាំង សមាសភាពថ្នាក់ដឹកនាំ ទាំងសមាសភាពមន្ត្រី ទាំង បុគ្គលិក បំរើការងារ ចាប់តាំងពី ថា្នក់ជាតិ រហូតដល់ តាមការិយាល័យ បោះឆ្នោត សុទ្ធសឹង ជាកំលាំង ស្នូល របស់គណបក្ស ប្រជាជន ទាំងអស់ ។ មកដល់ត្រង់នេះ យើងសូមលើកយកតែ ថ្នាក់ក្រោម ជាតិ មកបង្ហាញ ជា ឧទាហរណ៍ ៖ ទី១ លេខាធិការដ្ឋាន រៀបចំ ការបោះឆ្នោត ខេត្ត គឺគ្មានមន្រ្តីណាម្នាក់ ដែលថា មិនមានពាក់ព័ន្ធ ជាមួយគណបក្ស ប្រជាជន ឡើយ ដោយយើង បានសង្កេតឃើញ ជា ញឹកញយ ថា រាល់សកម្មភាព សំខាន់ៗ របស់ លេខាធិការដ្ឋាន សុទ្ធតែស្ថិតក្រោម អធិបតីភាព អភិបាល ខេត្តទាំងអស់ ទី២ ការធ្វើ បច្ចុប្បន្នភាព បញ្ជីឈ្មោះ អ្នកបោះឆ្នោត (ចុះឈ្មោះ បោះឆ្នោត, កែទិន្នន័យ អ្នកបោះឆ្នោត និងការលុប ឈ្មោះ អ្នកបោះឆ្នោត) ជារៀងរាល់ឆ្នាំ ត្រូវបាន ប្រគល់សិទ្ធិ អំណាច ស្ទើរ ទាំងស្រុង ទៅ ប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់, ស្មៀនឃុំ-សង្កាត់ និងមេភូមិ ដែល មនុស្ស ទាំងអស់នេះ ត្រូវបានគេដឹងគ្រប់គ្នាថា ជាជនសកម្ម របស់គណបក្ស ប្រជាជន ទី៣ មន្រ្តី បោះឆ្នោត នៅតាម ការិយាល័យ បោះឆ្នោត ទាំងអស់ សុទ្ធជាកំលាំង មេបក្ស ភូមិ និង មេបក្ស ប្រចាំ សាខា (មេបក្សតាមសាលា) ដែលមាន លំនៅដ្ឋាន នៅជាមួយ អ្នកបោះឆ្នោត ។

            ជាក់ស្តែង គឺកាលពី ការបោះឆ្នោត ជ្រើសរើស សមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ ២០១២ នេះ គណបក្ស សម រង្ស៊ី ខេត្តបាត់ដំបង ចាប់បានភស្តុកតាង ចំនួន ២ករណី (ទី១ អ្នក បោះឆ្នោត ម្នាក់ ត្រូវបាន ចៅសង្កាត់ ទួលតាឯក ចេញប័ណ្ណ សំរាប់ បំរើ ការបោះឆ្នោត ឲ្យ២ មួយសាមីខ្លួន ផ្តិតមេដៃ ខ្លួនឯង និងមួយទៀត សាមីខ្លួន ពុំបានផ្តិតមេដៃទេ គឺមានគេ ផ្តិតមេដៃ ជំនួស និងទី២ អ្នកបោះឆ្នោត ម្នាក់ ត្រូវបាន មន្រ្តីការិយាល័យ បោះឆ្នោត អនុញ្ញាត្តិ ឲ្យបោះឆ្នោត ដោយ ប្រើឯកសារផុត សុពលភាព) ប៉ុន្តែ នៅពេលយើង ដាក់ពាក្យប្តឹង ជំទាស់ គឺពុំមានដំណោះស្រាយអ្វីទាំងអស់ ក្រៅពីឃើញ មន្រ្តី រៀបចំ ការបោះឆ្នោត ចេញមុខ ការពារ ក្រុមរបស់ពួកគេ ជាប្រព័ន្ធ តាំងពី ថ្នាក់ក្រោមជាតិ រហូតដល់ ថ្នាក់ជាតិ យ៉ាងថោក ទាប បំផុត ។

            ដូច្នេះ យើង ពុំអាច ទុកចិត្តបាន ឡើយ ចំពោះ គណៈកម្មាធិការ ជាតិ រៀបចំ ការ បោះ ឆ្នោត សព្វថ្ងៃនេះ ព្រោះពួកគេ ទាំងអស់ សុទ្ធជា ជនសកម្ម របស់ គណបក្ស ប្រជាជន ទាំងអស់ ៕

គណបក្ស សង្គ្រោះជាតិ ជាក្ដីសង្ឃឹម នៃជាតិខ្មែរ … !!!


            វាជា ការពិត ណាស់ បើប្រទេស ជាតិ ទាំង មូល ដែល ប្រជា ពល រដ្ឋ រស់ នៅ ប្រកប​ ដោយ សេចក្ដី សុខ សប្បាយ ពុំ មាន ការ ខ្វាយ ខ្វល់ អំពី ការ បាត់ បង់ ព្រំ ប្រទល់ ដែន, ការ រលត់ សាប សូន្យ វប្បធម៌ អរិយធម៌ , គ្មាន ការ ងារ ធ្វើ , ការ ស្រុតចុះ នៃ សុខ មាល ភាព​ , និង ទំនិញ នៅ​ ទី ផ្សារ  ឡើង ថ្លៃ នោះ ទេ គឺ សង្គម ជាតិ នោះ មិន​ ត្រូវ ការ ក្រុម អ្នក  “សង្គ្រោះ ជាតិ”  នោះ ឡើយ  ។

            ប៉ុន្តែ បើ ប្រទេស កំ ពុង តែ ជួប ប្រទះ នូវ គ្រោះ មហន្ត រាយ នៃ ការ បាត់ បង់ ទឹក ដី , បាត់ បង់ កោះ , បាត់ បង់ ដែន សមុទ្រ , បាត់ បង់ ព្រៃ ឈើ , បាត់ បង់ រ៉ែ , បាត់ បង់ មច្ឆា  ជាតិ ជីវ ចំ រុះ ផ្សេង ៗ, យុវជន គ្មាន ការងារ ធ្វើ, ពល រដ្ឋ ចំណាក ស្រុក ច្រើន, ការ បាត់ បង់ ធន ធាន មនុស្ស និង ការ ចុះ ខ្សោយ  ឬ/និង រលាយ សាប សូន្យ ទាំង ស្រុង នូវ វិ ស័យ នយោ បាយ , វិ ស័យ សង្គម កិច្ច , វិ ស័យ សេដ្ឋ កិច្ច , វិ ស័យ វប្បធម៌ , និង វិ ស័យ សុ ខា ភិ បាល ដូច ប្រទេស កម្ពុជា យើង បច្ចុប្បន្ន គឺ ក្រុម អ្នក សង្គ្រោះ ជាតិ ជា តម្រូវ ការ ដ៏ សំខាន់ បំ​ ផុត ក្នុង បេស សកម្ម ដើម្បី ទទួល នូវ ភារ កិច្ច សង្គ្រោះ ជាតិ មាតុ ភូមិ  អោយ រួច ផុត ពី គ្រោះ មហន្ត រាយ ដ៏ សែន វិ នាស បែប នេះ ។

            ដោយ មើល ឃើញ ភាព មហន្ត រាយ របស់ ប្រទេស ជាតិ ដូច ការ លើក ឡើង ខាង លើ ត្រួសៗ ទើប ទាំង ថ្នាក់ ដឹក នាំ គណបក្ស សម រង្ស៊ី ទាំង ថ្នាក់ ដឹក នាំ គណ បក្ស សិទ្ធិ មនុស្ស បាន ឯក ភាព គ្នា ជា ឯក ច្ឆ័ន្ទ បង្កើត គណបក្ស តែ មួយ គឺ គណ បក្ស សង្គ្រោះ ជាតិ ដើម្បី ប្រមូល ផ្ដុំ អ្នក ស្នេ ហា ជាតិ ខ្មែរ គ្រប់ និន្នា ការ ទាំង អស់ ឲ្យ ចូល រួម កម្លាំង គ្នា តតាំង តាម មធ្យោ បាយ ប្រជា ធិប តេយ្យ ជា មួយ គណ បក្ស កាន់ អំ ណាច សព្វ ថ្ងៃ ដែល កំ ពុង ធ្វើ ឲ្យ សង្គម ជាតិ យើង ធ្លាក់ ចូល ក្នុង ជ្រោះ មហន្ត រាយ ។

            អញ្ចឹង ពេល នេះ សូម បង ប្អូន ជន រួម ជាតិ ខ្មែរ គ្រប់ ស្រ ទាប់ វណ្ណៈ និង គ្រប់ និន្ឋា ការ នយោ បាយ ទាំង អស់​ កុំ អស់ សង្ឃឹម សូម បង ប្អូន ជន រួម ជាតិ ខ្មែរ យើង អញ្ចើញ មក ចូល រួម កម្លាំង ជា មួយ គណ បក្ស សង្គ្រោះ ជាតិ ដើម្បី ជួយ សង្គ្រោះ ជីវ ភាព ពលរដ្ឋ យើង , រាជ ការ យើង , ប្អូន ៗ យុវជន យើង សម្បត្តិ ធម្ម ជាតិ យើង ,វប្ប ធម៌ យើង , និង ការ ពារ ព្រំ ប្រ ទល់ ដែន ដី​ គោក សមុទ្រ កោះ យើង អោយ បាន រីក ចំ​រើន ជឿន លឿន និង គង់ វង្ស ជា និច្ច និរន្តន៍ រៀង រហូត ។

            ជយោ គណ បក្ស សង្គ្រោះ ជាតិ ! ជយោ ប្រ ជា ពល រដ្ឋ កម្ពុជា ! ជយោ ព្រលឹង ខ្មែរ អ្នក ស្នេ ហា ជាតិ គ្រប់ ជំ នាន់ !!!   

នេះពិតមិនខុសពីពាក្យថា “ចោររួចខ្លួនម្ចាស់ជាប់គុក” …!!!


          វាជា រឿង ដ៏សែន ឈឺចាប់ បំផុត នៃ អំពើ អយុត្តិ ធម៌ មួយ ដែល បាន មាន កើត មាន ឡើង នូវ វិវាទ ដីធ្លី នៅ ចំណុច ភូមិ បោះស្អំ ឃុំ ចក្រី (បច្ចុប្បន្ន ឃុំបួរ) ស្រុក ភ្នំព្រឹក រវាង ប្រជា ពលរដ្ឋ និង ក្រុម ហ៊ុន សួន មាន សម្បត្តិ កាល ពីថ្ងៃ ទី១២ ខែ ធ្នូ ឆ្នាំ ២០១២ ដោយ សន្តិសុខ ក្រុម ហ៊ុន ឈ្មោះ ចាន់ នី បាន បាញ់ តំណាង ប្រជា ពលរដ្ឋ ចំនួន ៤នាក់ (១-លោក សឹង​ ហៀង បាញ់ ត្រូវ ភ្លៅ ខាងស្តាំ, ២-លោក ជោត គុណ បាញ់ ត្រូវ ស្មង ជើង ស្តាំ, ៣-លោក ជឿន ឆាង បាញ់ ត្រូវ ស្មង ជើង ស្មង ជើង ស្តាំ, និង ៤-លោក ថាវ បុត្រ បាញ់ ខុស) ឲ្យមាន របួស ជាទម្ងន់។ តែ ក្រោយ មក យើង ពុំឃើញ មាន សមត្ថកិច្ច ណា ចេញ មុខ ស្វែង រកយុត្តិ ធម៌ ជូន តំណាង ប្រជា ពលរដ្ឋ ទាំង ០៤ នាក់ ខាងលើ ម្តង ណា ឡើយ ផ្ទុយ ទៅវិញ យើង បាន សង្កេត ឃើញ ជារឿយៗ អធិការ នគរ បាល ស្រុក ភ្នំព្រឹក បាន កោះហៅ តំណាង ប្រជា ពលរដ្ឋ ទាំង នាក់ ខាងលើ ទៅសាក សួរ អំពី ដំណើរ រឿង សន្តិ សុខ ក្រុម ហ៊ុន សួន មាន សម្បត្តិ ប្តឹង តំណាង ប្រជា ពលរដ្ឋ ទាំង ៤ នាក់ ខាងលើ បង្ក របួស ទៅលើ ជន ដៃដល់ (ចាន់ នី) ជាបន្ត បន្ទាប់ ។

          រហូត មក ដល់ ថ្ងៃ ទី២៣ និង ទី២៤ ខែ សីហា ឆ្នាំ ២០១២ នេះ ចៅក្រម ស៊ើប សួរ សាលា ដំបូង ខេត្ត បាត់ដំបង កោះហៅ ពួក គាត់ ឲ្យចូល ខ្លួន និង ចេញ ដីកា សម្រេច ដាក់ ពួក គាត់ ឲ្យស្ថិត ក្រោម ការត្រួត ពិនិត្យ តាម ផ្លូវ តុលាការ ទៅតាម បណ្តឹង របស់ ក្រុម ហ៊ុន ខាងលើ ទៅ វិញ រីឯ បណ្តឹង របស់ តំណាង ប្រជា បលរដ្ឋ ទាំង នាក់ ខាងលើ បែរ ជាត្រូវ គេ បដិសេធ ថា តុលា ការ ពុំ បាន ទទួល ទេ តែ តាម ការពិត ពួក គាត់ ដាក់ ភ្លាមៗ បន្ទាប់ ពីពួក គាត់ ត្រូវ បាន ព្យាបាល នៅ ក្នុង មន្ទីរ ពេទ្យ អង្គការ មួយ នៅខេត្ត បាត់ដំបង ឈ្មោះ Emergency

          តើនេះ ឬ ដែល ទាំង លោក ហ៊ុន សែន និង ក្រុម មន្រ្តី របស់ តែងតែ លើក អះអាង ថា ក្រុម របស់ គាត់ កំពុង អនុវត្ត “នីតិរដ្ឋ” ដោយ ប្រើ អំណាច តុលាការ ជាឧប្ប ករណ៍ក្នុង ការ បំបិត មាត់ អ្នក ប្រឆាំង និង ក្រុម ប្រជា ពលរដ្ឋ ស្លូត ត្រង់ យ៉ាង ឃោរឃៅ របៀប ហ្នឹង? ករណី នេះ វាមិន ខុស ពី និយាយ តៗគ្នា នៅសម័យ នេះ លើក ឡើង ថា “មាត្រា ១៤ អាចោរ រួចខ្លួន ម្ចាស់ ជាប់ គុក”

ឃាតក រស់ក្នុងគុកល្អជាង អ្នកទោសមនសិកា …!!!


នៅ ពេល យើង និយាយ ថា ឃាតក ជាប់ គុក ល្អ ជាង អ្នក ទោស មន សិ កា វា ជា រឿង គួរ ឲ្យ ស្អប់ ខ្ពើម បំផុត  ព្រោះ ជា ឃាតក  ជា ជន ដែល បាន កាប់ សំលាប់ មនុស្ស ដូច គ្នា ដោយ គ្មាន ការ អាណិត អាសូរ បន្តិច ណា សោះ  ។ ចុះតើ  រឿង អី បែរ ជា ត្រូវ បាន គេយក ទៅ ដាក់ គុក ដោយ មាន ការយក ចិត្ត ទុក ដាក់ និង ការ ថែ រក្សា សុខ ភាព និង សិទ្ឋិ សេ រី ភាព យ៉ាង ពេញ បរិ បូរណ៍ ទៅវិញ ។ រីឯ អ្នក ទោស មនសិកា ដែល ទោស កំហុស ត្រឹម តែ ជា អ្នក ជួយ ឈឺ ឆ្អាល អំពី ទុក្ខ លំ បាក របស់ ប្រជាពល រដ្ឋ , ឈឺ ឆ្អាល អំពី ភាព អន្តរាយ នៃ ទ្រព្យ សម្បត្តិ របស់ ជាតិ, ឈឺ ឆ្អាល អំពី ការ បាត់ បង់ នៃ ព្រំប្រទល់ ដែល ទៅ ឲ្យ ប្រទេស ជិត ខាង និង ការ ព្រួយ បារម្ភ នៃ ការ រលាយ បាត់ បង់ នូវ វប្ប ធម៌ ដ៏ ថ្លៃ ថ្នូរ របស់ ខ្មែរ សោះ  បែរ ជា ត្រូវ ជាប់ គុក  ច្រវ៉ាក់ យ៉ាង វេទនា ដោយ គ្មាន ការ ថែទាំ សុខ ភាព និង ត្រូវ បាត់បង់  អស់ នូវ ភាព ថ្លៃ ថ្នូរ ក្នុង នាម ជា មនុស្ស ជាតិ ដូចគ្នា ។

ជាក់ស្តែង ចូរ ក្រលេក មើល ករណី មួយ ដែល យើង ត្រូវ យក មក បង្ហាញ នៅ ក្នុង​ ករណី មួយ នេះ គឺ រវាង  ក្រុម អ្នក​ទោស ខ្មែរក្រហម និង លោក ម៉ម សូណង់ដូ ជា ឧទាហរណ៍ យ៉ាង ច្បាស់ មួយ ក្នុងការ ធ្វើ បទ បង្ហាញ អំពី បរិបទ នៅក្នុង សង្គម​ ខ្មែរ យើង សព្វថ្ងៃ  ដែល កំពុង ធ្វើ ដំណើរ បញ្ជ្រាស ទិស ស​កលរូបនីយកម្ម ដែល សូម្បី  លោកស្រី អង់ សាងស៊ូជី ប្រធាន បក្ស ប្រឆំាង នៃ ប្រទេស ភូមា ក៏គេ ជាប់គុក ត្រឹមតែ “ ឃុំ ខ្លួន នៅ ក្នុង ផ្ទះ “ តែ ប៉ុណ្ណេះ ។ មាន ន័យ ថា ខ្មែរ យើង​ បើ​បាន​ សំលាប់ ហើយ គឺ សំលាប់​ ផ្តាច់ ពូជ ” បើ ជីក គឺ ត្រូវ ជីក ទាំង ឬស “ នេះ ជា នយោ បាយ បំ ផ្លាញ​ ជាតិ សាសន៍ ឯង យ៉ាង ឃោរ ឃៅ បំផុត ។

ហេតុ ផល  ហ្នឹង ហើយ ដែល ទាំង សម្តេចតា នរោត្តម សីហនុ ទាំង លោក ប្រធាន សម រង្ស៊ី ​មិន បណ្តោយ ឲ្យ រដ្ឋាភិ បាល អាយ៉ង ចាប់ ដាក់ គុក ដោយ សុខ ចិត្ត តស៊ូ នយោ បាយ កាទូត ជា មួយ និង ការ ប៉ិន ប្រសប់  នៃ សិល្បៈ នយោ បាយ​ ទើប​ កម្ពុជា យើង អាច រក្សា បាន នូវ  តុល្យ ភាព នយោ បាយ រវាង ប្លុក កុម្មុយ​ នីស្ត និង ប្លុក សេរី ។ ព្រោះ វិស័យ នយោ បាយ នៅ ស្រុក យើង នៅ មិន ធ្លាប់  និង មិន ទាន់ មាន ឯក រាជ្យ ភាព ដោយ ខ្មែរ ខ្លួន ឯង  មាន ន័យ  ថា “ សន្លឹក បៀរ ស្ថិត​ នៅ លើ ក្នុង ដៃ បរទេស ជា រៀង រហូត មក” ដែល ផ្ទុយ ស្រឡះ ប្រទេស ភូមា “ នយោ បាយ ភូមា សិ្ថត នៅ ក្នុង ដៃ​ក្រុម អ្នក នយោ បាយ ភូមា គ្នាឯង ៕

ជាង៣០ឆ្នាំ នៃអំណាចលោក ហ៊ុន សែន !!!


វាពុំ មានអ្វី ចំលែក ឬ អស្ចារ្យ នោះទេ ចំពោះ អំណាច លោក ហ៊ុន សែន ជាង ៣០ឆ្នាំ រហូត មក​នេះ ព្រោះ ការកាន់ អំណាច យូរ វាជា ចរិក របស់ ពួក មេដឹកនាំ ផ្ដាច់​ការ លើពិភព លោក ។

ប៉ុន្តែ រឿង ដែរ ប្លែក នៃ អំណាច ជាង ៣០ឆ្នាំ របស់ លោក ហ៊ុន សែន ត្រង់ ថា វិស័យ សំខាន់ៗ របស់ ជាតិ ត្រូវបាន បំផ្លាញ យ៉ាង ហិនហោច បំផុត ៖

១-វិស័យ នយោ បាយ ៖ វិស័យ មួយ នេះ វាមាន សារៈ សំខាន់ នៅក្នុង ដំណើរការ នៃការ ដឹកនាំ ប្រទេស ជាតិ ព្រោះ ពាក្យ ថា នយោ បាយ បើ យើង យក តាម ន័យ របស់ សម្ដេច សង្ឃ រាជ ជួន ណាត (នយ + ឧបាយ ) មាន ន័យ ថា ឧបាយ ក្នុង ការ ណែនាំ , កលល្បិច ឬ ជា មេ គំនិត ដែល គេ ផ្ដើម ឡើង ដើម្បី ដឹក នាំ សហគមន៏  ឬ ប្រទេស ឈាន ទៅ រក ការ រីក ចំរើន ពិត ប្រាកដ មួយ ។ ប៉ុន្តែ សំរាប់ ការ ដឹក នាំ ជាង ៣០ឆ្នាំ របស់ លោក ហ៊ុន សែន គឺ កម្ពុជា យើង នៅ មិន ទាន់ មាន ឯក រាជ្យ ភាព នៃ វិស័យ មួយ នេះ ម្ដង ណា ឡើយ មាន ន័យ ថា ពុំ មាន ស្ថេរ ភាព នយោ បាយ គឺ មាន ពេល ខ្លះ ផ្ដាច់ ការ ពេល ខ្លះ បុគ្គល និយម ពេល ខ្លះ​ អនា ធិបតេយ្យ និង ពេល ខ្លះ ប្រជា ធិបតេយ្យ ឃ្លេង ឃ្លោង ។ល។

២-សេដ្ឋ​ កិច្ច ៖ ជា វិស័យ មួយ ដែល មាន តំ លៃ ស្មើ និង អាយុ ជីវិត របស់ សង្គម ជាតិ ទាំង មូល  អាយុ ជីវិត រស់នៅ របស់ មនុស្ស ទាំង អស់ នៅ ក្នុង សង្គម ជាតិ នីមួយ ៗ តែ ជាង ៣០ឆ្នាំ នៃការ ដឹកនាំ របស់ លោក ហ៊ុន សែន គឺ យើង ពុំឃើញ មាន ទម្រង់ ណា មួយ អោយ ពិត ប្រាកដ នោះ ទេ ។ មាន ន័យ ថា មិន ច្បាស់ ថា ទីផ្សារ សេ រី ហើយ​ ក៏ មិនប្រាកដ សេដ្ឋ កិច្ច គោល ការណ៍ ឫ ក៏ ពុំមាន ស្វ័យ ភាព នៃ សេដ្ឋ កិច្ច ទីផ្សារ បើអញ្ចឹង វិស័យ មួយ នេះ ក៏ មិន ខុស ពី វិស័យ នយោ បាយ ដែរ ។

៣-វប្បធម័ ៖ វិស័យ មួយ នេះ ជា ព្រលឹង របស់ ជាតិ នៃ ជាតិ សាសន៍ នីមួយៗ រៀងៗ ខ្លួន ដូច ពាក្យ ស្លោក មួយ អះ អាង ថា “ វប្បធម័ រលំ ជាតិ រលាយ “ ។ មាន ន័យ ថា ៖ វប្បធម័ ប្រៀប ដូច ជា ព្រលឹង រីឯ ជាតិ ទាំង មូល ប្រៀប ដូច ជា រូប រាង្គ កាយ បើ ដូច្នេះ វប្បធម៌​ ពិត ជា អង្គ មួយ យ៉ាង សំខាន់ ដោយ គ្មាន ពុំ បាន សំ​រាប់ ប្រទេស ជាតិ នីមួយៗ ព្រោះ វា មិន ខុស អំពី មនុស្ស យើង ទេ គឺ ការ រស់ របស់ មនុស្ស យើង អា ស្រ័យ ទៅ ដោយ ព្រលឹង ទេតើ ? ។ ឥឡូវ ចូរ យើង ក្រឡេក មើល ជាង ៣០ឆ្នាំ នៃ ការ គ្រប់ គ្រង ប្រទេស របស់ លោក ហ៊ុន សែន តើ វិស័យ មួយ នេះ កំពុង ស្ថិត ក្នុង ស្ថាន ភាព យ៉ាង ណា ដែរ ? បើ និយាយ អំពី អតីត កាល នៃ វប្បធម៌ ខ្មែរ យើង គឺ មាន ភាព ល្បី ល្បាញ ខ្ចរ ខ្ចាយ ពាស ពេញ សកល លោក ទាំង មូល  ជាង ជាតិ សាសន៍ ដទៃ ទៀត ពិសេស ពូជ ខ្មែរ យើង ចេះ ជួយ​ គ្នា ចេះ ស្រ លាញ់ គ្នា និង ចេះ ការ ពារ ភាព ថ្លៃ ថ្លូរ របស់ ពលរដ្ឋ ខ្លួន ឯង ដោយ មិន ប្រកាន់ ស្រ្តី ឬ បុរស ឡើយ ។ ចុះ ឥឡូវ នេះ​ ពេល យើង បើក ភ្នែក ឡើង គឺ យើង មើល ឃើញ តែ ភាព អាម៉ាស់ គ្រប់ ទិស ទី ទាំង អស់ ពិសេស ការ បាត់បង់ អស់ នូវ ភាព ថ្លៃ ថ្លូរ របស់ ស្រ្តី ខ្មែរ និង យុវជន កម្ពុជា យើង ហើយ ជាង នេះ​ ទៅ ទៀត ខ្មែរ អស់ វប្បធម៌ “ខ្មែរ ជួយ ខ្មែរ” និង  “ខ្មែរ ការពារ ជាតិ ខ្មែរ ទាំងមូល” រហូត ក្នុង ផ្ទៃ ប្រទេស ទាំង មូល ពោរ ពេញ ទៅ​​ ដោយ បង តូច បង ធំ និង គ្រឿង ញៀន គ្រប់ ប្រភេទ ។

៤-សង្គម កិច្ច ៖ វា ជា កិច្ច ការ របស់ សង្គម ជា កិច្ច ការ ដែល ធ្វើ ឡើង ដើម្បី ជួយ យឹត យោង សង្គម មនុស្ស អោយ បាន សុខ ចំរើន ដូច ជា កិច្ចការ ស្រ្តី និង កុមារ, មនុស្ស ចាស់ និង ជន ពិការ ភាព ដោយ សារ ប្រការ ផ្សេងៗ ដើម្បី អោយ ជន មនុស្ស ទាំង នោះ រស់ នៅ បាន សុខ ប្រកប ដោយ ភាព ថ្លៃថ្លូរ ដូច គេ ឯង ។ តែ ជាង ៣០ឆ្នាំ នៃ អំ ណាច លោក ហ៊ុន សែន យើង បាន មើល ឃើញ ទាំង អស់ គ្នា ថា ទាំង ស្រ្តី មេម៉ាយ ទាំង ចាស់ ជរា ទាំង កុមារ​ កំព្រា និង ទាំង ជន ពិការ  គឺពួក គាត់ ទាំង នេះ រស់ ក្នុង ស្ថាន ភាព ក្រ លំ​បាក វេទនា ទាំង អស់ ដោយ គ្មាន ការ យក ចិត្ត ទុក ដាក់ បន្តិច ណា ឡើយ ហើយ រហូត មក ដល់​ បច្ចុប្បន្ន នេះ ពួក គាត់ កំពុង រស់នៅ ក្នុង ស្ថាន​ ភាព “ជា យថា កម្ម” ។

៥-សន្តិសុខ ៖ សង្គម មួយ មនុស្ស អាចរស់ បាន សេក្តី សុខ ប្រកប ដោយ សេរី​ ភាព ពេញ បរិបូរណ៍ ក៏វា អាស្រ័យ ដោយ សន្តិសុខ ជាកត្តា សំខាន់ ទាំង សន្តិសុខ ផ្លូវកាយ ទាំង សន្តិសុខ ផ្លូវចិត្ត និង ទាំង សន្តិ សុខ ទ្រព្យ សម្បត្តិ ។ ប៉ុន្តែ សំរាប់ ជាង ៣០ឆ្នាំ នៃ អំណាច លោក ហ៊ុន សែន រហូត មក ដល់ បច្ចុប្បន្ន នេះ គឺ សន្តិសុខ ដែល បាន រៀបរាប់ ទាំងអស់ ខាងលើ ពុំមាន កើត មានម្តង ណាឡើយ សំរាប់ សង្គម កម្ពុជា យើង តែ ផ្ទុយ ទៅវិញ យើង មើល ឃើញតែ ការបាញ់បោះ ការលួច ប្លន់ ការ ចាប់ ជម្រិត និងការ កាប់ សម្លាប់ គ្រប់ រូបភាព ទាំងអស់ ។

  អ្វីដែល យើង បានលើក ឡើង ខាងលើ វាគ្រាន់តែ ជាការ លើក ឡើង ត្រួសៗ តែប៉ុណ្ណោះ តែតាម ការ ពិត គឺមាន បញ្ហា ជាច្រើន លើសលប់ ជាង ការលើក ឡើងខាងលើ រាប់រយ រាប់ពាន់ ដង នៃ សកម្ម ភាព អវិជ្ជ មាន ក្រោម ការ ដឹកនាំ របស់ លោក ហ៊ុន សែន រហូត មកដល់ បច្ចុប្បន្ន ។ ដូច្នេះ សូម យើង នាំគ្នា ជួយ គិត ជួយ មើល និង ជួយ សង្គ្រោះ ជាតិ យើង រួចផុត ពីបញ្ហា ទាំងអស់នេះ ៕

គណបក្ស សម រង្ស៊ី ស្រុកបវេលថ្ងៃនេះ …!!!


            នៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១២ វេលា ម៉ោង ០៩.០០ ព្រឹក នេះ ក្រុម ប្រឹក្សា គណ បក្ស ស្រុក បវេល បាន រៀបចំ វគ្គ បណ្តុះ បណ្តាល ប្តូរ បទ ពិសោធន៍ រវាង ក្រុម ប្រឹក្សា ឃុំ និង ក្រុម ប្រឹក្សា ឃុំ នៅ ទីស្នាក់ ការ គណ បក្ស ស្រុក បវេល ដែល មាន សមាជិក ចូល រួម ចំនួន ១៧ នាក់ ក្នុង នោះ សមា ជិក ក្រុម ប្រឹក្សា ឃុំ ចំនួន ១២ នាក់ លើ ១៣នាក់ ។

            ក្នុង វគ្គ នេះ យើង ក៏បាន សង្កត់ ទៅលើ អំពី ឯកសារ ជំនួយ ស្មារតី អំពី ច្បាប់ ស្តីពី ការគ្រប់គ្រង រដ្ឋបាល ឃុំ-សង្កាត់ សំរាប់ គណ បក្ស សម រង្ស៊ី , អំពី លទ្ធផល នៃ ការបង្រួប បង្រួម រវាង គណ បក្ស សម រង្ស៊ី និង គណ បក្ស សិទ្ធិ មនុស្ស និង អំពី ការ ត្រៀម ចុះឈ្មោះ បោះឆ្នោត នៅ ខែ ០៩ ខាងមុខ នេះ ៕

ចលនា ប្រជាធិបតេយ្យសង្គ្រោះជាតិ ខេត្តបាត់ដំបងថ្ងៃនេះ !!!


            ចលនា ប្រជា ធិបតេយ្យ សង្គ្រោះ ជាតិ ជា ចលនា មួយ ដែល បាន បង្កើត ឡើង ដោយ គណ បក្ស សម រង្ស៊ី និង គណ បក្ស សិទ្ធិ មនុស្ស នៅ ថ្ងៃ ទី១៧ ខែ កក្កដា ឆ្នាំ ២០១២ នៅ ទីក្រុង ម៉ានីឡា ប្រទេស ហ្វីលីពីន

            ស្ថិត ក្នុង កាលៈទេសៈ អន្តរ កាល នេះ ទាំង គណ បក្ស សម រង្ស៊ី ទាំង គណ បក្ស សិទ្ធិ មនុស្ស និង ចាប់ ផ្តើម ធ្វើ សកម្ម ភាព ក្នុង នាម គណ បក្ស រៀងៗ ខ្លួន តែ ត្រូវ ផ្តោត ទៅលើ ផល ប្រយោជន៍ តែ ចលនា ប្រជា ធិប តេយ្យ សង្គ្រោះ ជាតិ តែមួយ គត់ ។

ដូច្នេះ នៅ ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១២ វេលា ម៉ោង ១៤.០០ រសៀល នេះ ក្រុម ការងារ នៃ គណ បក្ស ខេត្ត បាត់ដំបង ទាំងពីរ បាន រៀបចំ អង្គ ប្រជុំ រួម គ្នា មួយ នៅទី ស្នាក់ការ គណ បក្ស សម រង្ស៊ី ខេត្ត ដែល មាន សមាជិក ចូល រួម ចំនួន ២៣ នាក់ ក្នុងនោះ សមា ជិក មកពី គណបក្ស សិទ្ធិ មនុស្ស ចំនួន នាក់ ។

            ក្នុង អង្គ ប្រជុំ យើង បាន ពិភាក្សា លើ របៀប វារៈ ៣ សំខាន់ៗ (១-ផ្សព្វ ផ្សាយ លទ្ធផល នៃ ការ រួបរួម គ្នា រវាង គណ បក្ស សម រង្ស៊ី និង គណ បក្ស សិទ្ធិ មនុស្ស, ២-ផែនការណ៍ ចុះពង្រឹង រចនា សម្ព័ន្ធ គណ បក្ស មូលដ្ឋាន និង ៣-គំរោង ចំណាយ ផ្សេងៗ) ៕