ស្នាព្រះហស្តព្រះករុណា នៅក្នុងទឹកដីខេត្តបាត់ដំបង


មុននឹង បរិយាយអំពី ស្នាព្រះហស្ត ព្រះករុណា នៅ ក្នុងទឹកដី ខេត្ត បាត់ដំបង យើងខ្ញុំ ជាកូន ជាចៅ ជាចៅទួត សូមលើក ហត្ថប្រណម បង្គំទូលថ្វាយ ដល់ដួង ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ដោយ ក្តីគោរព និង នឹកអាល័យ ស្រមៃ នឹកឃើញ នូវ ព្រះវិញ្ញាណ របស់ ព្រះករុណា មានព្រះជន្ម នៅជាប់ ជាមួយ យើងខ្ញុំ ជារៀងដរាប ។

          ព្រះអង្គអើយ! កូន ចៅ ចៅទួត មានអារម្មណ៍ ឈឺចាប់ ខ្លោចផ្សា អួលក្នុងចិត្ត ដោយ រកអ្វី នឹងថ្លែង បានឡើយ នៅពេលកូន ចៅ ចៅទួត ឮសូរពាក្យ សម្តី លោក កែប ជុតិមា អភិបាលនៃ គណៈអភិបាល រាជធានីភ្នំពេញ បានលើក ឡើងថា ៖ “ស្នាព្រះហស្ត ព្រះករុណា គឺក្រៅពីការ ទាមទារ ឯករាជ្យ ពីបារាំង និងការផ្សះផ្សា ជាតិ គឺពុំមាន សមិទ្ធផល អ្វីនៅសល់ទេ ព្រោះ ប៉ុល ពត បានបំផ្លាញ អស់ហើយ ហើយអ្វីដែល មានរហូត មកដល់ ពេលនេះ គឺសមិទ្ធផល ៧មករា ទាំងអស់” ។ ពាក្យសំដីនេះ ពិតជា ឃោរឃៅ មែន គឺពេល ព្រះករុណា នៅមាន ព្រះជន្ម គេបញ្ឈឺ ព្រះទ័យ ព្រះអង្គ ហើយ ពេល ព្រះករុណា យាងចូល ទីវង្គត គេតាម សម្លាប់ ព្រះកិត្តិនាម របស់ ព្រះអង្គ ទៀត ។ ដូច្នេះ ក្នុង នាមយើងខ្ញុំ ជាកូន ជាចៅ ជាចៅទួត តើមាន អ្នកណា អាចទប់ ចិត្តបាន ដោយមិន ធ្វើការ ឆ្លើយតបនោះ ? ក្នុងនាម យើងខ្ញុំ ជាកូន ជាចៅ ជាចៅទួត ពីខេត្ត បាត់ដំបង សូម ធ្វើការឆ្លើយ តបទៅ លោក កែប ជុតិមា វិញ ដោយសូម បង្ហាញនូវ សមិទ្ធផល ដែលជាស្នា ព្រះហស្ត របស់ព្រះករុណា ហើយទើបតែ ត្រូវបាន បំផ្លាញចោល នៅក្នុង សម័យ បច្ចុប្បន្ននេះ រួម មានជាអាទិ៍ ៖

១-រោងចក្រតម្បាញ ៖ នៅក្នុង ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ដែល ទើបត្រូវបាន វាយកម្ទេចចោល នៅចុងឆ្នាំ២០០៩ ។

២-រោងចក្របាវក្រចៅ ៖ នៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ដែលទើប ត្រូវបាន បិទចោល នៅឆ្នាំ២០០៧ ។

៣-រោងចក្រទឹកក្រូច ៖ នៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ត្រូវទុក ចោលរហូតដល់បច្ចុប្បន្ន ។

៤-រោងចក្រស្ករអំពៅ ស្ករស ៖ នៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ដែល ត្រូវបានទុកចោល រហូតដល់បច្ចុប្បន្ន ។

៥-មជ្ឈមណ្ឌល បណ្តុះបណ្តាល វិជ្ជាជីវៈខេត្តបាត់ដំបង ៖ នៅភូមិវាលបែកចាន សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង  នៅដំណើរការ រហូតដល់បច្ចុប្បន្ន ។

៦-សាកលវិទ្យាល័យបាត់ដំបង ៖ នៅភូមិអូរខ្ជាយ សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង នៅដំណើរការ រហូតដល់បច្ចុប្បន្ន ។

៧-សាលាវិទ្យាល័យ នេតយ៉ង់ ៖ នៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង នៅដំណើរការ រហូតដល់បច្ចុប្បន្ន ។

៨-សាលាវិទ្យាល័យ អ៊ាប ឃុត ៖ នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង នៅដំណើរការ រហូតដល់បច្ចុប្បន្ន ។

៩-ពហុកីឡដ្ឋាន ប្រដាល់ ៖ នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ត្រូវព័ទ្ធរបងចោល នៅឆ្នាំ២០០៥ ។

១០-ក្លឹបជ័យជំនះ ៖ នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ត្រូវប្រគល់ឈ្មួញធ្វើអាជីវកម្ម រហូតដល់បច្ចុប្បន្ន ។

និង១១-ព្រលានយន្តហោះ ៖ នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង នៅរហូតដល់ បច្ចុប្បន្ន តែត្រូវផ្អាកដំណើរការ ៕

គោលនយោបាយចាស់ ល្បិចបោកប្រាស់យកដីថ្មី !!!


          វាជារឿងគួឲ្យអស់សំណើចបំផុត ចំ ពោះភាសាលោក ហ៊ុន សែន ដែលបាន ស្រែក លើកដៃលើងជើងដូចយក្ស ល្ខោន ជាមួយសម្តីប្រជាភិថុតថា “គោលនយោ បាយចាស់ សកម្ម ភាពថ្មី”។ នេះជា ពាក្យដែលលោក ហ៊ុន សែន និងក្រុម លើកជើងគាត់ កំពុងពេញនិយម និយាយ បោកបញ្ឆោត ប្រជាកសិករម្ចាស់ឆ្នោត យ៉ាងច្រង៉េងច្រង៉ាងពេញគ្រប់កញ្ចក់ ទូរ ទស្សន៍ទាំងអស់។ តែតាមសភាព ពិត មិនអញ្ចឹងឯណា គឺជា “គោលនយោ បាយចាស់ ល្បិចបោកប្រាស់រឹប អូស យកដីថ្មី” ទេតើ។

          “គោលនយោបាយចាស់ ល្បិច បោកប្រាស់រឹបអូសយកដីថ្មី”  ត្រង់ថា ពីមុនគេឲ្យក្រុម ហ៊ុន និងមន្រ្តី របស់គេ ទៅដេញ ទៅបាញ់ដណ្តើម យកដីប្រជា កសិករឆៅៗតែម្តង តែពេល នេះ ក្រុម ហ៊ុន និងមន្រ្តីរបស់គេបាន ចូលទៅកាន់ កាប់ បានគ្រប់ចំនួនដែលគេត្រូការអស់ទៅ ហើយ ទើបគេបែមកប្រើ ល្បិចថ្មី មួយនេះ បន្តររឹបអូសយកដីមួយចំនួនទៀតដើម្បីបង្រ្គប់ តម្រូវរបស់ក្រុម ហ៊ុនបន្ថែមតាម របៀប ត្រជាក់វិញ។

          របៀបត្រជាក់មានន័យថា ពេលនេះមានប្រជាកសិករមួយចំនួនបានចំណាយលុយ ទិញដីស្រែចំការពីអាជ្ញាធរភូមិ-ឃុំ លើសពីប្រាំហិចតា ។ ដូច្នេះ ដើម្បីយក ដីពីប្រជា កសិករ ទាំងនោះបាន គឺតម្រូវឲ្យគេយកច្បាប់ភូមិ បាលមកធ្វើជាមូលដ្ឋាន ក្នុងការដក ហូតយកដី ប្រជាកសិករទាំងឡាយណាដែលមានដីលើសពី ប្រាំហិចតា ទៅឲ្យក្រុមហ៊ុន យ៉ាងស្ងៀម ស្ងាត់បំផុត។

          រីឯការចុះទៅអនុវត្តវាស់វែងដីឲ្យប្រជាកសិករ ដោយប្រើកម្លាំងយុវជនស្ម័គ្រចិត្តស្ថិត ក្នុងសំលៀកបំពាក់ទាហ៊ានទៀតសោធ ក៏ព្រោះគេមានគោលដៅ ៖

          ទី១-ជារូបភាពទូងស្គរបញ្ចេញឥទ្ធិពលគ្រួសារលោក ហ៊ុន សែន ព្រោះយុវជនទាំង នោះស្ថិតក្រោមការគ្រប់គ្រងរបស់កូនប្រុសលោក ហ៊ុន សែន, ទី២-ដោយគេមើល ឃើញ ថា កសិករដែលមានដីលើសពីប្រាំហិចតា ភាគច្រើនជាអ្នកមានលុយកាក់ធុនមធ្យម និង អ្នកខ្លះ ថែមទាំងមានខ្នងអ្នកធំជួយការពារ អញ្ចឹងត្រូវតែប្រើស្បែកទាហ៊ាន ជាការកម្លា។, ទី៣-ជា ឪកាសបង្វឹកយុវជនទាំងនោះឲ្យក្លាយជាទាហ៊ានស្ម័គ្រ ស្លាប់ជាមួយនឹង គ្រួសារ ត្រគូលហ៊ុន រួចក្រោយមកគេនឹងបញ្ជូនយុវជនទាំងនោះក្នុងសាលាទាហ៊ាន បន្ទាប់មក ទៀតគេនឹង បង្វិលមកចូលក្នុងស្ថាប័នទាហ៊ាន គ្រប់ទីតាំង រាជធានី-ខេត្ត ជាការឲ្យ កូន ប្រុសលោក ហ៊ុន សែន ងាយគ្រប់គ្រងក្រសួងការពារជាតិឲ្យបានរឹងមាំ, ទី៤-ជា ប្រជាភិថុតក្នុងការរក្សា សម្លេងគាំទ្រពីប្រជាកសិករក្រីក្រដែលធ្លាប់បានរងគ្រោះ ដោយ សារការបណ្តេញចេញពីដី ធ្លី ពីសំណាក់កម្លាំងប្រដាប់អាវុធ នៃរដ្ឋាភិបាលលោក ហ៊ុន សែន

          បើដូច្នេះ សកម្មភាពដែលក្រុមលោក ហ៊ុន សែន កំពុងធ្វើនេះ វាប្រាកដជាមានន័យ ត្រឹមតែថា “គោលនយោបាយចាស់ ល្បិចបោកប្រាស់ថ្មី” តែប៉ុណ្ណោះ៕

ច្បាប់បោះឆ្នោតនៅកម្ពុជា ជាគ្រឿងលំអរបស់គណបក្ស ប្រជាជន !!!


        វាពុំមានអ្វីគួរឲ្យមន្ទឹលសង្ស័យ ឫ ពិបាកយល់នោះឡើយ នូវអ្វីដែល យើងនិយាយថា ច្បាប់ ស្តីពី ការ រៀបចំការបោះឆ្នោត នៅកម្ពុជា វាគ្រាន់ជាផ្នែកមួយ នៃការ បង្គ្រប់ នូវភាពស្របច្បាប់ឲ្យគណបក្ស ប្រ ជាជន ទាំងគូថនៅកណ្តាល វាល ដោយគ្មានការលាក់លៀម បន្តិច ណាឡើយ ទោះជាមាន មាត្រាខ្លះ បានចែងយ៉ាងច្បាស់ អំពី ទោស បញ្ញត្តិ ចំពោះ ជន ទាំង ឡាយ ណា ដែល បាន ប្រព្រឹត្ត ល្មើស និងច្បាប់ កំណត់។

          ឧទា ហរណ៍ ករណី លោក ម៉ក់ រ៉ា ជា សមាជិកក្រុមប្រឹក្សា សង្កាត់ទួលតាឯក ក្រុង-ខេត្តបាត់ដំបង កាលពីយុទ្ធនា ការ បោះ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិទី៣ ខែ មករា ឆ្នាំ២០១២ កន្លងទៅនេះ ត្រូវ លោក ជាម ប៉េអា សមាជិកក្រុមការងារ គណបក្ស ប្រជាជនលួងលោមទិញទឹកចិត្តបង្គាប់ឲ្យ បោះឆ្នោតឲ្យគណបក្ស ប្រជាជន ដែលជាសកម្ម ភាពល្មើសនិងច្បាស់បោះឆ្នោត ត្រង់មា ត្រា ១២៩ថ្មី ចែងថា “ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ពីប្រាំលាន (៥.០០០. ០០០) រៀល ដល់ដប់លាន(១០.០០០.០០០)រៀល ឫ/និងត្រូវលុបឈ្មោះ ចេញពីបញ្ជីអ្នក បោះឆ្នោតសម្រាប់រយៈពេល៥ឆ្នាំ ចំពោះជនណាដែលបង្គាប់បញ្ជា ឫលួងលោម បោកបញ្ឆោតឲ្យអ្នកបោះឆ្នោតជ្រើសយកគណបក្សនយោបាយ តាមការចង្អុល បង្ហាញ ឫតាមមធ្យោបាយណាមួយផ្សេងទៀតក្នុងពេលបោះឆ្នោត” ។

          ដោយច្បាប់ស្តីពី ការបោះឆ្នោតបានចែងអញ្ចឹងទើបលោក ម៉ក់ រ៉ា ឆ្នើមជនគណបក្ស សម រង្ស៊ី ខេត្តបាត់ដំបង បានធ្វើការថតសម្លេងលោក ជាម ប៉េអា ដែលមានគំនិត ទុច្ចរិតមក លើរូបគាត់ ដោយបានធ្វើការលួងលោមឲ្យគាត់(ម៉ក់ រ៉ា) បោះឆ្នោតគណបក្ស ប្រជាជន ជា ថ្នូនឹងទឹកប្រាក់ចំនួន ៣០០ដុល្លារ ហើយតម្រូវឲ្យផ្តិតមេដៃទទួលប្រាក់ថា ជាប្រាក់កម្ចី របស់ លោក ជាម ប៉េអា

          ករណីនេះ លោក ជា ជីវ ក្នុងនាមតំណាងគណបក្ស សម រង្ស៊ី ខេត្តបាត់ដំបង បាន ធ្វើការប្តឹងផ្តល់ទៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ដើម្បីសុំឲ្យមាន វិធាន ចំពោះបទល្មើសរបស់បុគ្គល ជាម ប៉េអា នេះ។ ពេលនោះ លេខាធិការដ្ឋាន រៀបចំការ បោះឆ្នោត ខេត្ត បានកាត់ក្តីឲ្យលោក ម៉ក់ រ៉ា ឈ្នះ ដោយឲ្យលោក ជាម ប៉េអា បង់ប្រាក់ ចំនួន ប្រាំលាន(៥.០០០.០០០)រៀល។

          ប៉ុន្តែករណីដដែលខាងលើនេះ ក្រោយមកត្រូវលោក ជាម ប៉អា ដាក់ពាក្យបណ្តឹង ទៅលោក ម៉ក់ រ៉ា វិញ ពីបទ លូចថតសម្លេងឯកជន។ រហូតមកដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២នេះ តុលាការខេត្ត បាត់ដំបង បានចេញដីការដាក់លោក ម៉ក់ រ៉ា ឲ្យស្ថិតនៅ ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ទៅវិញ ដែលផ្ទុយស្រឡះទៅនឹងច្បាប់បោះឆ្នោត ព្រោះការថតរបស់លោក ម៉ត់ រ៉ា វាគ្រាន់តែជាការប្រមូលភស្តុកតាង ដើម្បីដាក់បន្ទុក ទៅលើ ជនល្មើស បុគ្គល ជាម ប៉េអា ដែលបានធ្វើសកម្មភាព បំពានទៅនិងច្បាប់បោះ ឆ្នោតបាន ហាមឃាត់ ពុំមែនជាសកម្មភាព ថតសម្លេងឯកជន ឯណា?។

          បើដូច្នេះ តើច្បាប់បោះឆ្នោតបង្កើតឡើងមានន័យអ្វី? ឫច្បាប់បោះឆ្នោតនេះ បង្កើត ដើម្បីបំពេញភាពស្របច្បាស់ឲ្យគណបក្ស ប្រជាជន លោក ហ៊ុន សែន ??

លោក កឹម សុខា ជាមួយសកម្មភាពមូលដ្ឋានខេត្តបាត់ដំបង!!!


          លោក កឹម សុខា ក្នុងនាម អនុប្រធាន គណបក្ស សង្គ្រោះជាតិ អនាគត និងក្នុងនាម អ្នកដែល មានការ យល់ដឹង យ៉ាង ស៊ីជម្រៅ និង បានយល់ យ៉ាងច្បាស់ អំពី  សារៈសំខាន់ នៃ ការចុះធ្វើ សកម្មភាព នយោបាយ នៅ តាមមូលដ្ឋាន ។ ហេតុដូច្នេះ ហើយ ទើបជា ញឹកញយ យើង តែងតែ សង្កេតឃើញ វត្តមាន លោក កឹម សុខា នៅមូលដ្ឋាន ជានិច្ច ។

          ជាក់ស្តែង ចាប់ពីថ្ងៃទី ១៥ -១៦/០៩/២០១២ លោក កឹម សុខា បានចុះ ជួប សំណេះ សំណាល ជាមួយ ប្រជាពលរដ្ឋ និង អ្នកគាំទ្រ គណបក្សទាំងពីរ (គណបក្ស សម រង្ស៊ី និង គណបក្ស សិទ្ធិ មនុស្ស) នៅក្នុងទឹក ដីខេត្ត បាត់ដំបង មាន ៖ ទី១– ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១២ វេលាម៉ោង ០៨.០០នាទី ព្រឹក ៖ នៅភូមិ ក្រឡោមភ្លុក ឃុំ ព្រៃស្វាយ ស្រុកមោងឫស្សី ចំនួន ពីរកន្លែង (ក្នុងវត្ត និង ផ្ទះប្រធាន គណបក្ស នរោត្តម រណឫទ្ធិ) ដោយ មានអ្នក ចូលរួម ចំនួន ៣៧៥នាក់,   ទី២– ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១២ វេលាម៉ោង ១៤.០០នាទី រសៀល ៖ នៅ ភូមិ អូសទូក ឃុំ កំពង់ព្រៀង ស្រុកសង្កែ ដោយ មានអ្នកចូលរួម ចំនួន ១៧៤ នាក់,     ទី៣– ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១២ វេលាម៉ោង ០៩.៣០នាទី ព្រឹក ៖ នៅ ភូមិស្តៅ ឃុំស្តៅ ស្រុក រតនមណ្ឌល ដោយមាន អ្នក ចូលរួម ចំនួន ៨៧នាក់, និង      ទី៤– ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១២ វេលាម៉ោង ១៤.០០នាទី រសៀល ៖ នៅភូមិ ថ្កូវ ឃុំឈើទាល ស្រុក បាណន់ ដោយមាន អ្នកចូលរួម ចំនួន ២៣០នាក់

          នៅក្នុងគ្រប់ការ សំណេះ សំណាល ទាំងអស់ លោក កឹម សុខា បានលើកឡើង យ៉ាងក្បោះ ក្បាយ អំពីគ្រោះភ័យ របស់ សង្គម ជាតិ កម្ពុជា យើងបច្ចុប្បន្ន ដែល តម្រូវ ឲ្យខ្មែរ អ្នកស្នេហា ជាតិ គ្រប់និន្នាការ នយោបាយ ទាំងអស់ មករួបរួមគ្នា ដើម្បី សង្គ្រោះ សង្គមជាតិ យើង ឲ្យរួចផុតពី ៖ ការបាត់បង់ ព្រុំប្រទល់ ដែន, ការប្រជាពលរដ្ឋ គ្មានការងារ ធ្វើ, ការគ្មាន សេវា ព្យាបាល សុខមាលភាព របស់ ប្រជាពលរដ្ឋ, និង ការគ្មាន យុត្តិធម៌ សង្គម ។ អញ្ចឹងហើយ បានជា មកដល់ពេលនេះ ទាំងគណបក្ស សម រង្ស៊ី និង ទាំង គណបក្ស សិទ្ធិមនុស្ស បានឯកភាពគ្នា ជាឯកឆ្ឆ័ន្ទ បង្កើត គណបក្ស សង្គ្រោះជាតិ ឡើង ក្នុងគោល បំណង ប្រមូលផ្តុំ កម្លាំង ខ្មែរអ្នកស្នេហាជាតិ ទាំងអស់ មករួមគ្នា ដើម្បី យកឈ្នះគណបក្ស ប្រជាជន តាមរយៈ ការបោះឆ្នោត នៅឆ្នាំ ២០១៣ ខាងមុខនេះ

        ជាការឆ្លើយតប ទៅនិងការ លើកឡើង របស់លោក កឹម សុខា ខាងលើ យើងបាន សង្កេតឃើញ មានថ្នាក់ដឹកនាំ និងអ្នកគាំទ្រ គណបក្ស ហ៊្វុន ស៊ិន ប៉ិច, គណបក្ស នរោត្តម រណឫទ្ធិ, គណបក្ស ប្រជាជន បានមកចូលរួម ជាមួយកម្មវិធី ខាងលើ ជាបន្តបន្ទាប់ ៕

តើពេលនេះ គណបក្ស ប្រជាជន កំពុងធ្វើអ្វីនៅមូលដ្ឋាន…?


          វាពុំមានអ្វី ចំឡែកទេ ចំពោះ សកម្មភាព ទុច្ចរិត របស់ គណបក្ស ប្រជាជន ដែលតែងតែ ធ្វើសកម្មភាព នៅគ្រប់ ដំណាក់កាល នៃនីតិវិធី ក្នុងគ្រប់ ដំណើរការ បោះឆ្នោត ម្តងៗ (ទាំង ដំណាក់កាល ចុះឈ្មោះ លុបឈ្មោះ, ទាំង ដំណាក់កាល ឃោសនា, ទាំង ដំណាក់កាល បោះឆ្នោត, និង ដំណាក់កាល រាប់សន្លឹក ឆ្នោត) ដោយ បញ្ចេញប្រើ ទាំងអស់ នូវ ធនធាន ទាំងពីរ (ធនធាន សេដ្ឋកិច្ច និង ធនធាន មនុស្ស) របស់រដ្ឋ តាមរយៈ តួនាទី អំណាច មុខងារ សាធារណៈ ។

          ខែ កញ្ញា នេះ រហូតដល់ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១២ ជា ដំណាក់កាល នៃការធ្វើ បញ្ជី បច្ចុប្បន្នភាព ឈ្មោះ អ្នកបោះឆ្នោត (ចុះឈ្មោះ បោះឆ្នោត, កែទិន្នន័យ របស់ អ្នកបោះឆ្នោត, និងលុបឈ្មោះ អ្នកបោះឆ្នោត ដែលស្លាប់ ចំណាកស្រុក ជាអចិន្រ្តៃយ៍ ឬជន ត្រូវច្បាប់ ដកសិទ្ធិ) សំរាប់ ការបោះឆ្នោត ជ្រើសតាំង តំណាងរាស្រ្ត អាណត្តិ ទី៥ ឆ្នាំ ២០១៣ ខាងមុខនេះ ។ មានន័យថា ដំណាក់ កាលនេះ ជាដំណាក់កាល ដ៏សំខាន់ទីមួយ នៃ ដំណើរការ បោះឆ្នោត នៅស្រុកយើង ព្រោះអ្នក ដែលមានសិទ្ធិ ទៅបោះឆ្នោត បាន លុះត្រាតែ អ្នកនោះមាន ឈ្មោះនៅក្នុង បញ្ជីឈ្មោះ អ្នកបោះឆ្នោត និងមាន ឯកសារ ត្រឹមត្រូវ ទើប អាច បោះឆ្នោត បាន ។ ដូច្នេះ ដំណាក់កាលនេះ ក្រុមការងារ គណបក្ស ប្រជាជន តាម គ្រប់ស្ថាប័នរដ្ឋ បាននាំគ្នា ចុះគគ្រឹកគគ្រេង មកតាម មូលដ្ឋាន ឃុំ-សង្កាត់ ទាំងអស់ សហការ ជាមួយ មេភូមិ មេឃុំ-ចៅសង្កាត់ ដើម្បី អនុវត្តន៍ យុទ្ធសាស្រ្ត ពីរ សំខាន់ៗ ទី១ យុទ្ធសាស្រ្ត ល៣” លទី១ ៖ លួច (លួចឈ្មោះ ខ្មោច ទុក សំរាប់ ត្រៀម ធ្វើឯកសារ ឲ្យ សមាជិកថ្មី បក្សគេ ដែល គ្មានឈ្មោះ ក្នុងបញ្ជី បោះឆ្នោត ឲ្យទៅ បោះជំនួស ឈ្មោះខ្មោច នោះ), លទី២ ៖ លាក់ (ប្តូរពី ការិយាល័យ បោះឆ្នោត មួយ ទៅ ការិយាល័យ ឆ្ងាយ មួយទៀត ចំពោះ អ្នកបោះឆ្នោត ទាំងឡាយណា ដែល មេភូមិ ឲ្យការ ថា អ្នកគាំទ្រ គណបក្ស ប្រឆាំង ចេញមុខ), លទី៣ ៖ លុប (លុបឈ្មោះ អ្នក បោះឆ្នោត ទាំងឡាយណា ដែល គាំទ្រ គណបក្ស ប្រឆាំង មិនចេញមុខ) និង ទី២ យុទ្ធសាស្រ្ត ធ្វើ បច្ចុប្បន្នភាព នៃបញ្ជីឈ្មោះ អ្នកគាំទ្រ គណបក្សយុទ្ធសាស្រ្តនេះ ជំហ៊ានដំបូង គឺគេស្រង់ ឈ្មោះអ្នក បោះឆ្នោត ដែលមានមុខ នៅក្នុងភូមិ ទាំងអស់ ដោយគេ មិនទាន់គិត អំពី និន្នាការ របស់អ្នក បោះ ឆ្នោត នៅឡើយទេ ។

ជាក់ស្តែង នៅថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១២ នេះ មន្រ្តី គណបក្ស សម រង្ស៊ី ខេត្តបាត់ដំបង បានចុះ ត្រួតពិនិត្យ ស្ថានីយ៍ ចុះឈ្មោះ បោះឆ្នោត ចំនួន ២កន្លែង (មួយនៅ ភូមិព្រែកឆ្តោរ ឃុំ ពាមឯក ស្រុកឯកភ្នំ និងមួយទៀត នៅសង្កាត់អូរចារ ក្រុងបាត់ដំបង) ដោយយើង បានធ្វើការ សម្ភាសន៍ អ្នកមក ពិនិត្យ ឈ្មោះបោះឆ្នោត ដែលទទួលបាន ព័ត៌មាន ពី ពួកគាត់ មកវិញថា “ពួកគាត់ ត្រូវបាន មេភូមិ ឲ្យមក ពិត្យឈ្មោះ រួចនៅពេល ពិនិត្យ ឃើញ ឈ្មោះ ហើយ ត្រូវយកឈ្មោះ និងលេខរៀង ក្នុងបញ្ជី បោះឆ្នោត ទៅរៀបចំ ក្រុម នៅផ្ទះ មេភូមិវិញ”​ ។ ក្រោយមក យើងក៏ តាមមកមើល តាមផ្ទះ មេភូមិ ក៏ឃើញ ក្រុមការងារ គណបក្ស ប្រជាជន នៅពេញផ្ទះមេភូមិ ទាំងនោះ ដោយមាន រថយន្ត ទំនើបៗ មួយចំនួន ។

បើដូច្នេះ តើគណបក្ស ប្រឆាំង គួរចូលរួម បោះឆ្នោត ក្នុងស្ថានការណ៏ បែបនេះ ដែរ ឫទេ? ព្រោះ អ្វី ដែលគណបក្ស ប្រជាជន កំពុងធ្វើ គឺធ្វើ “Data Test ឬកំណត់ មុខសញ្ញា អ្នកបោះឆ្នោត” ឈ្មោះអ្នកបោះឆ្នោត ថា តើគាំទ្រ គណបក្សគេ ប៉ុន្មាន និង គាំទ្រ គណបក្ស ប្រឆាំង ប៉ុន្មាន ក្រោយពីបាន ដឹងច្បាស់ហើយ គេនឹង ប្រើប្រាស់ យុទ្ធសាស្រ្ត “ទ៣” គឺ ទី១ ទាក់ទង, ទី២ ទិញ, និងទី៣ ទប់ ឬ/និង ក្រោយ ពីពេល ចុះឈ្មោះ បោះឆ្នោតចប់ គឺគេនឹង ធ្វើសកម្មភាព គ្រប់យ៉ាង ជាមួយ តែអ្នក ដែលឈ្មោះ បោះឆ្នោត (ដូចជា ការចែក អំណោយ ជាដើម) ៕

 

យុវជន ក្រុមប្រឹក្សាឃុំ-សង្កាត់ SRP ខេត្តបាត់ដំបង ថ្ងៃនេះ !!!


            នៅថ្ងៃទី០៨ ខែ កញ្ញា ឆ្នាំ ២០១២ វេលាម៉ោង ០៨.៣០ ព្រឹក នៅទីស្នាក់ការ គណបក្ស សម រង្ស៊ី ខេត្តបាត់ដំបង មានការ ជួប ប្រជុំពិភាក្សា ប្តូរបទពិសោធន៍ រវាង ជំទប់ ចៅសង្កាត់រង និង សមាជិក ក្រុមប្រឹក្សា ឃុំ-សង្កាត់ ក្នុងវ័យ យុវជន ចំនួន ១៣នាក់ មកពីឃុំ-សង្កាត់ ចំនួន ១៣ នៃឃុំ-សង្កាត់ ១០២ ទូទាំង ខេត្ត ដោយមាន ការ សម្របសម្រួល ពីថ្នាក់ដឹកនាំ ក្រុម ប្រឹក្សា គណបក្ស សម រង្ស៊ី ខេត្ត និង ថ្នាក់ដឹកនាំ ចលនា យុវជន គណ បក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ខេត្ត ។

            ជាកិច្ច ចាប់ផ្តើម ថ្នាក់ដឹកនាំ គណបក្ស និងចលនា យុវជន គណបក្ស ខេត្ត បានធ្វើការបំពាក់ នូវស្មារតី ស្រឡាញ់ជាតិ និងការ រៀបចំខ្លួន ឲ្យក្លាយជា ថ្នាក់ដឹកនាំ គណបក្ស ក៏ដូច ថ្នាក់ដឹកនាំ សង្គម ជាតិ នាពេល អនាគត ដ៏ខ្លី ខាងមុខ របស់យុវជន ទាំង ១៣នាក់ ជាមួយនឹង ការបង្ហាញ នូវជំនួយ ស្មារតី នៃ ច្បាប់ ស្តីពី ការគ្រប់គ្រង រដ្ឋបាល ឃុំ-សង្កាត់ តាមរយៈ Power point ។ ក្រោយបន្ទាប់មក ទើបជំទប់ ចៅសង្កាត់រង និង សមាជិក ក្រុមប្រឹក្សា ឃុំ-សង្កាត់ ឡើងបង្ហាញ ពីការងារ រៀងៗខ្លួន មួយខែកន្លង ទៅ ដោយមាន បញ្ចាំង រូបភាព សកម្មភាព ការងារ ជាក់ស្តែង របស់ ខ្លួនរៀងៗខ្លួន ។

            សូមបញ្ជាក់ថា ៖ ការជួប ជុំប្តូរ បទពិសោធន៍ គ្នា របៀបនេះ ត្រូវបានយុវជន ជំទប់ ចៅ សង្កាត់រង និងសមាជិក ក្រុម ប្រឹក្សា ទាំង ១៣រូប បានឯកភាព គ្នា ថា នឹងជួបជុំគ្នា បែបនេះ ជារៀង រាល់ខែ តែបើចាំ បាច់ ត្រូវជួបគ្នា មួយសប្តាហ៍ម្តង ។

          ជំទប់ ចៅសង្កាត់រង សមាជិក ក្រុមប្រឹក្សា ឃុំ-សង្កាត់ ទាំង១៣នាក់ មាន ៖ ទី១ កញ្ញា កឹម គឹមអាន ជំទប់២ ឃុំស្នឹង ស្រុកបាណន់, ទី២ កញ្ញា ប៉ិន វណ្ណា សមាជិក ក្រុមប្រឹក្សា ឃុំអូរតាគី ស្រុកថ្មគោល, ទី៣ កញ្ញា ស៊ិន ចាន់ពៅរ៉ូ ហ្ស៊េត ចៅសង្កាត់រង ទី២ សង្កាត់អូរចារ ក្រុងបាត់ដំបង, ទី៤ លោកស្រី ម៉ូ ចាន់ណា សមាជិក ក្រុមប្រឹក្សា សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង, ទី៥ លោក ប៊ុន សៀង សមាជិក ក្រុមប្រឹក្សា សង្កាត់រតនៈ ក្រុងបាត់ដំបង, ទី៦ លោកស្រី ញាណ ស្រីលីន ជំទប់ទី២ ឃុំខ្នាចរមាស ស្រុកបវេល, ទី៧ កញ្ញា នី រំដួល ជំទប់ទី២ ឃុំ ព្រែកហ្លួង ស្រុកឯកភ្នំ, ទី៨ លោក ឆឹត កែវឈាង សមាជិក ក្រុមប្រឹក្សា ឃុំជ្រៃ ស្រុកមោងឫស្សី, ទី៩ លោក ហាន់ គឹមហាក់ ជំទប់ទី២ ឃុំផ្លូវមាស ស្រុករតនមណ្ឌល, ទី១០ លោកស្រី ខាវ គន្ធី សមាជិក ក្រុមប្រឹក្សា ឃុំវត្តតាម៉ិម ស្រុកសង្កែ, ទី១១ លោក ឆឺយ វិបុល សមាជិក ក្រុមប្រឹក្សា ឃុំតាប៉ុន ស្រុកសង្កែ, ទី១២ លោក សឹង ហៀង សមាជិក ក្រុមប្រឹក្សា ឃុំបួរ ស្រុកភ្នំព្រឹក, និងទី១៣ លោកស្រី ឈុន គឹមសៀន សមាជិក ក្រុមប្រឹក្សា ឃុំព្រះផុស ស្រុកគាស់ក្រឡ ។ ហើយកម្មវិធីនេះ ត្រូវបាន ឧបត្ថម្ភដោយ លោក ឡុង ប៊ុត្តា ប្រធាន ក្រុមទ្រទ្រង់ ស្រុកឯកភ្នំ ៕

 

គ .ជ .ប បច្ចុប្បន្ន ជាឧប្បករណ៏របស់ គណបក្ស ប្រជាជន !!!


            តើពាក្យពេញ “ គ.ជ.ប ’’  អ្វីទៅ ? បាទជាពាក្យ មានន័យ ពេញថា ៖ គណៈកម្មាធិជាតិរៀប ចំការបោះឆ្នោត ប៉ុន្តែតាម សកម្ម ភាព ជាក់ស្ដែងត្រូវបាន អ្នកស្រុក ដាក់ ន័យឲ្យស្រដៀងៗគ្នាថា ៖ “ គណៈកម្មាធិការជាតិរៀបចំការ បោក “ ឬ ‘’ គណៈកម្មាធិ​ការ ជួយបោក ‘’ ។ មកដល់ត្រង់នេះ ក៏កើត មានសំនួរមួយទៀតសួរថា ៖ តើហេតុអ្វីបានជាលេចចេញ នូវ ភាសាអ្នកស្រុកកើតឡើងយ៉ាងហ្នឹង? តើសកម្មភាពជាក់ស្ដែង របស់ គ.ជ.ប  វាយ៉ាង ដូច ម្ដេចដែរទៅ? ឬមួយ គ.ជ.ប  នេះ បង្កើតឡើង ចាំតែជួយការពារ អំណាចឲ្យគណបក្ស ប្រជាជន មែនឬ? បើដូច្នេះ តើមានអ្វីខ្លះ ដែលសរបញ្ជាក់ថា ៖ គ.ជ.ប  នេះពិតជា ឧប្បករណ៍ របស់គណបក្ស ប្រជាជន ? ។

            តាមពិតទៅ បញ្ហារបស់ គ.ជ.ប  ( គណៈកម្មាធិការជាតិរៀបចំ​ការបោះឆ្នោត ) នៅ ប្រទេស កម្ពុជា យើងសព្វថ្ងៃ កុំថាឡើយ ពលរដ្ឋកម្ពុជា សូម្បីតែសហគមន៏ អន្តរជាតិ ( លោក ប្រាសាដ ស៊ូប៊េឌី តំណាងពិសេសអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ) ក៏បានធ្វើការវាយតម្លៃចំៗថា ៖ ប្រព័ន្ធរៀបចំ​ការបោះឆ្នោត នៅកម្ពុជាពុំមាន ភាព​ត្រឹម ត្រូវបន្តិចណាឡើយ ។ មានន័យថា ៖ ទាំង នីតិវិធី​ នៃរបៀប របប ទម្រង់ ការងារ និងទាំង សមាសភាពថ្នាក់ដឹកនាំ ទាំងសមាសភាពមន្ត្រី ទាំង បុគ្គលិក បំរើការងារ ចាប់តាំងពី ថា្នក់ជាតិ រហូតដល់ តាមការិយាល័យ បោះឆ្នោត សុទ្ធសឹង ជាកំលាំង ស្នូល របស់គណបក្ស ប្រជាជន ទាំងអស់ ។ មកដល់ត្រង់នេះ យើងសូមលើកយកតែ ថ្នាក់ក្រោម ជាតិ មកបង្ហាញ ជា ឧទាហរណ៍ ៖ ទី១ លេខាធិការដ្ឋាន រៀបចំ ការបោះឆ្នោត ខេត្ត គឺគ្មានមន្រ្តីណាម្នាក់ ដែលថា មិនមានពាក់ព័ន្ធ ជាមួយគណបក្ស ប្រជាជន ឡើយ ដោយយើង បានសង្កេតឃើញ ជា ញឹកញយ ថា រាល់សកម្មភាព សំខាន់ៗ របស់ លេខាធិការដ្ឋាន សុទ្ធតែស្ថិតក្រោម អធិបតីភាព អភិបាល ខេត្តទាំងអស់ ទី២ ការធ្វើ បច្ចុប្បន្នភាព បញ្ជីឈ្មោះ អ្នកបោះឆ្នោត (ចុះឈ្មោះ បោះឆ្នោត, កែទិន្នន័យ អ្នកបោះឆ្នោត និងការលុប ឈ្មោះ អ្នកបោះឆ្នោត) ជារៀងរាល់ឆ្នាំ ត្រូវបាន ប្រគល់សិទ្ធិ អំណាច ស្ទើរ ទាំងស្រុង ទៅ ប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់, ស្មៀនឃុំ-សង្កាត់ និងមេភូមិ ដែល មនុស្ស ទាំងអស់នេះ ត្រូវបានគេដឹងគ្រប់គ្នាថា ជាជនសកម្ម របស់គណបក្ស ប្រជាជន ទី៣ មន្រ្តី បោះឆ្នោត នៅតាម ការិយាល័យ បោះឆ្នោត ទាំងអស់ សុទ្ធជាកំលាំង មេបក្ស ភូមិ និង មេបក្ស ប្រចាំ សាខា (មេបក្សតាមសាលា) ដែលមាន លំនៅដ្ឋាន នៅជាមួយ អ្នកបោះឆ្នោត ។

            ជាក់ស្តែង គឺកាលពី ការបោះឆ្នោត ជ្រើសរើស សមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ ២០១២ នេះ គណបក្ស សម រង្ស៊ី ខេត្តបាត់ដំបង ចាប់បានភស្តុកតាង ចំនួន ២ករណី (ទី១ អ្នក បោះឆ្នោត ម្នាក់ ត្រូវបាន ចៅសង្កាត់ ទួលតាឯក ចេញប័ណ្ណ សំរាប់ បំរើ ការបោះឆ្នោត ឲ្យ២ មួយសាមីខ្លួន ផ្តិតមេដៃ ខ្លួនឯង និងមួយទៀត សាមីខ្លួន ពុំបានផ្តិតមេដៃទេ គឺមានគេ ផ្តិតមេដៃ ជំនួស និងទី២ អ្នកបោះឆ្នោត ម្នាក់ ត្រូវបាន មន្រ្តីការិយាល័យ បោះឆ្នោត អនុញ្ញាត្តិ ឲ្យបោះឆ្នោត ដោយ ប្រើឯកសារផុត សុពលភាព) ប៉ុន្តែ នៅពេលយើង ដាក់ពាក្យប្តឹង ជំទាស់ គឺពុំមានដំណោះស្រាយអ្វីទាំងអស់ ក្រៅពីឃើញ មន្រ្តី រៀបចំ ការបោះឆ្នោត ចេញមុខ ការពារ ក្រុមរបស់ពួកគេ ជាប្រព័ន្ធ តាំងពី ថ្នាក់ក្រោមជាតិ រហូតដល់ ថ្នាក់ជាតិ យ៉ាងថោក ទាប បំផុត ។

            ដូច្នេះ យើង ពុំអាច ទុកចិត្តបាន ឡើយ ចំពោះ គណៈកម្មាធិការ ជាតិ រៀបចំ ការ បោះ ឆ្នោត សព្វថ្ងៃនេះ ព្រោះពួកគេ ទាំងអស់ សុទ្ធជា ជនសកម្ម របស់ គណបក្ស ប្រជាជន ទាំងអស់ ៕