គណបក្ស សម រង្ស៊ី ស្រុកឯកភ្នំថ្ងៃនេះ …!!!


            នៅ ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១២ វេលា ម៉ោង ១៤.០០ រសៀល នេះ ក្រុម ប្រឹក្សា គណ បក្ស ស្រុក ឯកភ្នំ បាន រៀបចំ វគ្គ បណ្តុះ បណ្តាល ប្តូរ បទ ពិសោធន៍ រវាង ក្រុម ប្រឹក្សា ឃុំ និង ក្រុម ប្រឹក្សា ឃុំ នៅ ទីស្នាក់ ការ គណ បក្ស ស្រុក ឯកភ្នំ ដែល មាន សមាជិក ចូល រួម ចំនួន ២១ នាក់ ក្នុង នោះ សមា ជិក ក្រុម ប្រឹក្សា ឃុំ ចំនួន ១១ នាក់ ។

            ក្នុង វគ្គ នេះ យើង ក៏បាន សង្កត់ ទៅលើ អំពី ឯកសារ ជំនួយ ស្មារតី  អំពី ច្បាប់ ស្តីពី ការគ្រប់គ្រង រដ្ឋបាល ឃុំ-សង្កាត់ សំរាប់ គណ បក្ស សម រង្ស៊ី , អំពី លទ្ធផល នៃ ការបង្រួប បង្រួម រវាង គណ បក្ស សម រង្ស៊ី និង គណ បក្ស សិទ្ធិ មនុស្ស និង អំពី ការ ត្រៀម ចុះឈ្មោះ បោះឆ្នោត នៅ ខែ ០៩ ខាងមុខ នេះ ៕

គណបក្ស សម រង្ស៊ី ស្រុកបាណន់ថ្ងៃនេះ …!!!


            នៅ ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១២ វេលា ម៉ោង ១៤.០០ រសៀល នេះ ក្រុម ប្រឹក្សា គណ បក្ស ស្រុក បាណន់ បាន រៀបចំ វគ្គ បណ្តុះ បណ្តាល ប្តូរ បទ ពិសោធន៍ រវាង ក្រុម ប្រឹក្សា ឃុំ និង ក្រុម ប្រឹក្សា ឃុំ នៅ ទីស្នាក់ ការ គណ បក្ស ស្រុក បាណន់ ដែល មាន សមាជិក ចូល រួម ចំនួន ២៣ នាក់ ក្នុង នោះ សមា ជិក ក្រុម ប្រឹក្សា ឃុំ ចំនួយ ១៣ នាក់ ។

            ក្នុង វគ្គ នេះ យើង ក៏បាន សង្កត់ ទៅលើ អំពី ឯកសារ ជំនួយ ស្មារតី ស្តីពី ច្បាប់ ស្តីពី ការគ្រប់គ្រង រដ្ឋបាល ឃុំ-សង្កាត់ សំរាប់ គណ បក្ស សម រង្ស៊ី , អំពី លទ្ធផល នៃ ការបង្រួប បង្រួម រវាង គណ បក្ស សម រង្ស៊ី និង គណ បក្ស សិទ្ធិ មនុស្ស និង អំពី ការ ត្រៀម ចុះឈ្មោះ បោះឆ្នោត នៅ ខែ ០៩ ខាងមុខ នេះ ៕

ដើម្បីសង្រ្គោះជាតិបាន មន្រ្តីគណបក្ស ត្រូវតែមានសមត្ថភាព !!!


            ដោយ ឈរ លើ ស្មារតី សង្គ្រោះ ជាតិ និង ស្រោច ស្រង់ ប្រជា ពល រដ្ឋ ឲ្យ រួច ផុត ពីការ បាត់ បង់ និង ការ បំភិត បំភ័យ កិប កេង ពុក រលួយ យ៉ាង ឃោរឃៅ ពី សំណាក់ ក្រុម ពួក មេដឹកនាំ ផ្តាច់ការ និង គ្រួសារ និយម នៅក្នុង សង្គម កម្ពុជា យើង បច្ចុប្បន្ន ដែល កំពុង រៀបចំ ប្រទេស ជា ទម្រង់ ដណ្តើម គ្នារស់ នៅថ្ងៃ ទី០៨ ខែ សីហា ឆ្នាំ ២០១២ វេលា ម៉ោង ២រសៀល នេះ នៅទី ស្នាក់ការ គណបក្ស សម រង្ស៊ី ខេត្ត បាត់ដំបង បាន រៀបចំ កិច្ច បណ្តុះ បណ្តាល ដល់ ចៅសង្កាត់រង និង សមាជិក ក្រុម ប្រឹក្សា សង្កាត់ វគ្គ ខ្លី មួយ ស្តីពី “រដ្ឋ បាល គ្រប់ គ្រង ឃុំ-សង្កាត់” ដែល មាន សិក្ខា កាម ចូលរួម ចំនួន ៣៥នាក់ ក្នុង ចៅសង្កាត់រង និង សមាជិក ក្រុម ប្រឹក្សា សង្កាត់ ចំនួន ២២ នាក់ ។

            នៅ ក្នុង វគ្គ បណ្តុះ បណ្តាល នេះ គឺ យើង បាន ផ្តល់ ឳកាស ឲ្យ ចៅសង្កាត់រង ឬ/និង សមាជិក ក្រុម ប្រឹក្សា សង្កាត់ ទាំង ឡាយ ណា ដែល មាន បទពិសោធន៍ ល្អជាងគេ ឡើង មក ធ្វើ ជាអ្នក បង្ហាញ ហើយ ទុក ឳ កាស ឲ្យ ចៅសង្កាត់រង និង សមាជិក ក្រុម ប្រឹក្សា សង្កាត់ ណា ដែល មិន ស៊ី ជម្រៅ ទៅ នឹង កិច្ចការ នេះ ជា អ្នក ចោទ សួរ ជាក់ ស្តែង ដែល ឆ្លុះ បញ្ចាំង ទៅ និង ការងារ ប្រចាំ ថ្ងៃ របស់ ខ្លួន ដោយ ឡែក ថ្នាក់ ដឹកនាំ គណ បក្ស ខេត្ត-ក្រុង ជា អ្នក នៅជួយ ធ្វើ ការ សម្រប សម្រួល និង ជួយ បំពេញ នូវ ចំណុច ខ្វះខាត មួយ ចំនួន ។

            នៅ ក្នុង បណ្តុះ បណ្តាល នេះ គណ បក្ស ខេត្ត ក៏ បាន រៀបចំ ឲ្យ មាន ឯកសារ ជំនួយ ស្មារតី ស្តីពី ច្បាប់ គ្រប់ គ្រង រដ្ឋបាល ឃុំ-សង្កាត់ ដើម្បី ចែក ជូន សិក្ខា កាម យើង ទុក ធ្វើ ជា មធ្យោ បាយ ក្នុង ការ អនុវត្ត ការងារ ឲ្យ មាន ប្រសិទ្ធិ ភាព ខ្ពស់ ។ ទន្ទឹម និង នេះ យើង ក៏បាន ធ្វើ ការ ណែនាំ ដល់ ចៅសង្កាត់រង និង សមាជិក ក្រុម ប្រឹក្សា សង្កាត់ យើង ឲ្យ ជួយ ផ្សព្វ ផ្សាយ អំពី លទ្ធ ផល នៃ ចលនា ប្រជា ធិបតេយ្យ សង្គ្រោះ ជាតិ ដល់ ប្រជា ពលរដ្ឋ និង អ្នក គាំទ្រ នៃ គណ បក្ស ទាំងពីរ (គណ បក្ស សម រង្ស៊ី និង គណ បក្ស សិទ្ធិ មនុស្ស), ការ ត្រៀម កម្លាំង ដើម្បី ធ្វើ យុទ្ធនាការ ចុះឈ្មោះ បោះឆ្នោត នៅខែ ០៩នេះ និង ការ ពង្រឹង ពង្រីក រចនា សម្ព័ន្ធ គណ បក្ស នៅ មូលដ្ឋាន ផងដែរ ៕

តើពេលណា ទើបខ្មែរចេះជួយខ្មែរ …???


            ឳខ្មែរ អើយខ្មែរ !!! តើ ពេល ណា ទើប ខ្មែរ យើង ចេះ ជួយ គ្នា ដោយ គ្មាន ការ រើស អើង ឬ ក៏ រហូត ដល់ ខ្មែរ យើង ស្លាប់ បាត់ បង់ ជាតិ សាស និង បាត់ បង់ ទឹក ដី អស់?។ បើ ដូច្នេះ តិច វា មិន ស្រួល ទេ ដឹង ព្រោះ សត្រូវ របស់ យើង គេ នៅ រង ចាំ មើល យើង ជា និច្ច ហើយ គេ ថែម ទាំង បន់ ឲ្យ យើង សម្លាប់ ខ្មែរ គ្នា ឯង ដោយ គេ រត់ ទៅ ជួយ អ្នក ខ្លាំង ឲ្យ មាន កម្លាំង សម្លាប់ បំភិត បំភ័យ អ្នក ខ្សោយ រហូត ដល់ បាក់ ស្បាត លែង ហ៊ាន ចេញ មុខ មក ការពារ ប្រយោជន៏ ជាតិ មាតុភូមិ និង ប្រយោជន៏ ប្រជាពលរដ្ឋ ជារៀង ដរាប និង ក្រោយ មក ទើប គេ ក្របូច យក ផល ប្រយោជន៏ ជាតិ យើង ទាំង អស់ តែ ម្តង។ នេះ គឺ ជា អ្វី ទាំង ឡាយ ដែល កំពុង កើត មាន នៅ ក្នុង សង្គម កម្ពុជា យើង ពិសេស ក្រុម គណ បក្ស កាន់ អំណាច រើស អើង ក្រុម គណ បក្ស ប្រឆាំង។

            ជាក់ ស្តែង នៅថ្ងៃ ទី០៧ ខែ សីហា ឆ្នាំ ២០១២ នេះ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ក្នុង នាម ជា ចៅសង្កាត់ រងទី២ សង្កាត់ អូរចារ ក្រុង – ខេត្ត បាត់ដំបង និង ក្នុង នាម ស្ត្រី វ័យ យុវជន ត្រូវ បាន ក្រុម គ្រួសារ អនិតិ ជន នៃ ជន រង គ្រោះ ចំនួន ០២ នាក់ ម្នាក់ ឈ្មោះ ង៉ែត ចិន្តា អាយុ ១៦ ឆ្នាំ និង ង៉ែត សីលា អាយុ ១០ ឆ្នាំ នៅ ភូមិ កាប់ គោ សង្កាត់ អូរចារ ក្រុង-ខេត្ត បាត់ដំបង ត្រូវ មិត្ត ភក្តិ ឪពុក ប្រទូស រ៉ាយ កេរ្ត៏ ខ្មាស ទាំង ពីរ នាក់ បង ប្អូន បាន មក ពឹង ពាក់ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ជួយ ធ្វើ អន្តរា គមន៏ ដើម្បី មាន វិធាន ការ ទុប ស្កាត់ បទ ល្មើស បែប នេះ លើ ខ្លួន បន្តរទៀត។

            ប៉ុន្តែ ដោយ ករណី នេះ ជា ករណី ព្រហ្ម ប្រទណ្ឌ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ដែល តាម ផ្លូវ ច្បាប់ កញ្ញា មិន មាន សិទ្ធិ អំណាច ក្នុង ការ ដោះ ស្រាយ ករណី នេះ ទេ។ ដូច្នេះ កញ្ញា ត្រូវ បញ្ជូន ករណី ទៅ ឲ្យ នាយ ប៉ុស្តិ៍ សង្កាត់ ដើម្បី ចាត់ការ ករណី នេះ ទៅ តាម ផ្លូវ ច្បាប់  តែ វាជា រឿង គួឲ្យ អៀន ខ្មាស់ បំផុត ដែល លោក នាយ ប៉ុស្តិ៍ មិន បាន ទទួល ចាត់ វិធាន ការ ករណី នេះ ទេ បែ ជា បញ្ជូន ឲ្យ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត នាំ ក្មេង រង គ្រោះ ទាំង ពិរ នាក់ នោះ ទៅ ស្នងការ ដ្ឋាន នគរបាល ខេត្ត ដោយ ខ្លួន ឯង។ តើ នេះ ឬ ជា ចរិក ខ្មែរ ជួយ ខ្មែរ? ច្បាស់ ជាមិន មែនទេ តែគឺ ជា ចរិក រើស អើង នយោបាយ ផ្ទុយ ទៅវិញ ទេតើ !! ព្រោះ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ជា ចៅរង ទី២ មកពី គណ បក្ស ប្រឆាំង។

            តែ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ត្បិតអី ខ្លួន ជាស្រ្តី ក្នុងវ័យ យុវជន ដែល ទើប តែ មក ទទួល មុខ តំណែង ចៅ រង ទី២ នេះ ថ្មីៗ កញ្ញា ពុំមាន ការ រុញរា ទេ ក្នុង បេសក កម្ម ដ៏សែន លំបាក មួយនេះ ព្រោះ កញ្ញា បាន តាំង ចិត្ត រួច ហើយ ថា “កញ្ញា ត្រូវ តែ ប្រើ ប្រាស តួនាទី នេះ ដើម្បី ជួយ ជន រង គ្រោះ កម្ពុជា យើង” កញ្ញា ក៏ បន្ត ប្រើ ប្រាស ម៉ូតូ និង ធន ធាន ផ្ទាល់ ខ្លួន បន្តិច បន្តូច ដើម្បី ដឹក ជញ្ជូន ក្មេង រង គ្រោះ ទាំង ពីរ នោះ ទៅ ស្នងការ ដោយ ខ្លួន ឯង។

            បើ របៀប នេះ តើ ពេល ណា ទើប ខ្មែរ យើង ចេះ ជួយ គ្នា ចេះ ស្រឡាញ់ គ្នាំ បើ ឃើញ កូន (ស្ត្រី) ខ្មែរ រង គ្រោះ បែប នេះ នៅតែ មិនជួយ គ្នា ទៀត នោះ មិន តែ ប៉ុណ្ណោះ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ក៏ជា ស្រ្តី ក្នុង យុវជន ខ្មែរ ទី១ ដែល បាន កំពុង ប្តេជ្ញា ចិត្ត បំរើ ប្រជារាស្រ្ត និង សង្គម ជាតិ ខ្មែរយើង ពិតៗ ហេតុ អី មិន នាំគ្នា ជួយ លើក ទឹក ចិត្ត គ្នា ផង ទៅ ឬ ក៏ មិន ចង់ ឲ្យមាន ខ្មែរ ណា ចេះ ឈឺ ឆ្អាល បញ្ហា ខ្មែរ គ្នាឯង? ប្រយ័ត្ន ជម្ងឺ ដូច ករណី ខាង លើ នេះ ធ្លាក់ មក ដល់ ក្រុម គ្រួសារ យើង វិញ៕

លោក ហ៊ុន សែន ខ្លាំង ដូច យក្ស ល្ខោន …!!!


រឿង ល្ខោន តាម ឆាក នី មួយ ៗ តែង តែ មាន តួ អង្គ ល្អ ឬ អា ក្រក់ ។ ជាក់ ស្ដែង តួ អង្គ ល្អ មាន តួ អង្គ ឯក ហើយ តួ អង្គ សា ហាវ ជា តួ អង្គ អា ក្រក់ នោះ គឺ ជា តួ អង្គ យក្ស តែ ម្ដង ដែល មើល ទៅ ហាក់ ដូច ជា មាន ឬទ្ធិ អំ ណាច ខ្លាំង ក្លា ណាស់ ចេច ចាច  អ ស្ចារ្យ តាំង ខ្លួន​ ជា អ្នក ខ្លាំង ប៉ុន្តែ ទោះ ជា យ៉ាង ណា ក៏ ដោយ  នៅ តែ ជា ម នុស្ស ធម្ម តា គ្រាន់ តែ សម្ដែង ក្នុង សាច់ រឿង ដែល គេ តាក់ តែង មក ដ ដែល  ។ មាន ន័យ ថា ៖ យក្ស ល្ខោន ខ្លាំង បាន តែ ម្នាក់ ឯង តែ ប៉ុណ្ណោះ គឺ មិន មាន ភាព ក្លាហាន ប្រឈម មុខ ជាមួយ ការពិត ដែល មាន គូរ ប្រជែង ពិត ប្រាកដ បាន ឡើយ។ នេះ ជា ការ ពិត នៃ យក្ស ល្ខោន ចុះ តើ មេ ដឹក នាំ ផ្តាច់ ការ មាន ត្រង់ ណា ដូច យក្ស ល្ខោន?

មាន អំណាច ដូច យក្ស ល្ខោន ត្រង់ ថា ៖ មេ ដឹក នាំ ផ្ដាច់ ការ លើ ស កល លោក​​​ ភាគ ច្រើន តែង តែ ឈ​រ លើ គោល ជំ ហរ រ​​ បស់ ខ្លូន​ ក្នុង ការ ប្រើ បា្រស់ អំ ណាច គាប សង្កត់ ជិះ ជាន់ មិន​ គិត ពី ទុក្ខ លំ បាក ប្រ ជា រា ស្រ្ត តែង តែ បំ បិទ សិទ្ធិ សេ រីភាព ប្រ ជា ជ ន ក្នុ ង ការ ទ​ ទួ​ ល យ ក ព័ ត៏ មា ន ពិត​ នានា ដោយ ប្រើ អំ ពើ ហិង្សា សំ ឡុត គំ រាម កំ ហែង អ្នក ទន់ ខ្សោយ​ ស្រ លាញ់​ អំ ណាច មិន ងាយ ចុះ ចេញ ពី តំ ណែង ឡើយ ។ ម្យ៉ាង វិញ ទៀត ពួក គេ មិន ហ៊ាន បើក ចំហរ ឲ្យ គូ ប្រជែង នយោបាយ របស់ គេ មាន សិទ្ធិ សេរី ភាព ស្មើ គ្នា នោះទេ ដូច ជា សិទ្ធិ ធ្វើ សកម្ម ភាព នយោ បាយ និង សិទ្ធិ ទទួល ឬ ផ្សាយ ពត៌មាន ដែល ឆ្លុះ បញ្ចាំង អំពី សកម្ម ភាព ជាក់ ស្តែង របស់ សង្គម។ យ៉ាង ណា មិញ យើង ក្រឡេក មើល លោក ហ៊ុន សែន វិញ ក៍ ជា បុគ្គល ដែល គេ ចាត់ ចូល ជា មេ ដឹក នាំ ផ្តាច់ ការ ឃោរ ឃៅ ម្នាក់ នៅ ក្នុង ប្រ​ ទេស ក ម្ពុ ជា ក្នុង សម័យ ប ច្ចុ ប្បន្ន បនា្ទប់ ពី ស ម័ យ កាល របប ប៉ុល ពត  ដែល គេ ហៅ ថា ខ្លាំង ដូច យក្ស ល្ខោន ព្រោះ ថា គាត់ ពុំ ដែល ហ៊ាន ប្រឈម មុខ ជាមួយ គូរ ប្រកូត ដៃគូរ នយោ បាយ របស់ គាត់ ទេ ពិសេស គឺ គាត់ តែង តែ ភ័យ ក្លាច លោក ប្រធាន សម រង្ស៊ី ជា ដរាប។ ការ ពិត យើង អាច សង្កេត មើល អត ចរិក របស់ គាត់ (លោក ហ៊ុន សែន) នៅ ពេល ដែល គាត់ ភ័យ ព្រួយ នឹង សកម្ម ភាព នណា ម្នាក់ ឬ រឿង អ្វី មួយ ហើយ គឺ គាត់ តែង តែ បញ្ចេញ អាការៈ ច្រឡោត ច្រង៉ែង ច្រង៉ាង ដូច យក្ស ល្ខោន បេះ បិត ដោយ បញ្ចេញ ចរិក ឃោឃៅ យ៉ាង ច្រលោង ខាម បំផុត។

អញ្ចឹង ហើយ យើង អាច និយាយ បាន ថា លោក ហ៊ុន សែន ខ្លាំង ដូច យក្ស ល្ខោន ដោយ គាត់ ជា បុ គ្គ ល ស្រ លាញ់ អំ ណាច ស្រ លាញ់ តំ ណែង សុខ ចិត្ត ប្រើ បា្រស់ នូវ មធ្យោ បាយ កាច​ សា ហាវ ផ្សេង ៗ ដែល ធ្វើ ឲ្យ គេ ខ្លាច មិន ហ៊ាន ត វ៉ា ប្រ ឆាំង។  តែ តាម ធាតុ ពិត នៃ មូល ហេតុ គឺ ភ័យ ខ្លាច បាត់ បង់ តំ  ណែង ដែល គេ ( យួន ) ផ្ដល់ ឲ្យ និង ខ្លាច ធ្វើ ខុស ទិស ដៅ នៃ គោល នយោ បាយ អ្នក ដឹក នាំ រឿង ( យួន ) បាន កំ ណត់ ឲ្យ    ( ហាក់ ដូច ជា តួ អង្គ ក្នុង រឿង ដែល លោក  ហ៊ុន សែន ជា តួ យក្ស  រីឯ    យួន ​ជា អ្នក ដឹកនាំ រឿង )​​ តើមាន អ្នកណា ខ្លាច យក្ស ល្ខោន  ដែរ ឬ ទេ ? “។

បើលោក ហ៊ុន សែន មិនមែន ជាយក្ស ល្ខោន ហេតុអី លោក ហ៊ុន សែន មិនហ៊ាន ឲ្យលោកប្រធាន សម រង្ស៊ី មកប្រកូតប្រជែង ឲ្យស្មើភាពគ្នា?៕

ដោយ ៖ បុប្ផា ដូនទាវ

គណបក្សពីរ សកម្មភាពតែមួយ …!!!


បក្សពីរ សកម្ម ភាព មួយ នេះជា ន័យ បាន កើត ចេញ ពី “ចលនា ប្រជា ធិបតេយ្យ សង្រ្គោះ ជាតិ” ដែល បាន បង្កើត ឡើង រវាង គណ បក្ស សម រង្ស៊ី និង គណ បក្ស សិទ្ធិ មនុស្ស នៅ ទីក្រុង ម៉ានីឡា ប្រទេស ហ្វីលីពីន នៅ ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១២ ហើយ ចលនា នេះ ត្រូវ បាន ដឹកនាំ ដោយ លោក ប្រធាន សម រង្ស៊ី ជា ប្រធាន ចលនា និង លោក កឹម សុខា ជា អនុ ប្រធាន ចលនា។

បក្ស ពីរ សកម្ម ភាព តែ មួយ ៖ មាន ន័យ ថា ទាំង គណ បក្ស សម រង្ស៊ី ទាំង គណ បក្ស សិទ្ធិ មនុស្ស ត្រូវ តែ ធ្វើ សកម្ម ភាព ការងារ គណ បក្ស ដើម្បី តែ ផល ប្រយោជន៏ គណ បក្ស តែ មួយ ដែល នឹង កើត ចេញ ពី “ចលនា ប្រជា ធិបតេយ្យ សង្រ្គោះ ជាតិ” នៅ ក្នុង អំឡុង ពេល ដ៏ខ្លី ប៉ុន្មាន ខែ ខាង មុខ ទៀត នេះ ព្រោះ នៅ ពេល បោះឆ្នោត ជ្រើស តាំង តំណាង នីតិ កាល ទី៥ ប្រព្រឹត្ត ទៅ នៅ ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៣ គណ បក្ស ទាំង ពីរ នឹង ដាក់ បញ្ជី បេក្ខ ជន ឈរ ឈ្មោះ តំណាង រាស្រ្ត នៅក្នុង បញ្ជី តែ មួយ នៅក្នុង បញ្ជី គណ បក្ស ថ្មី ដែល នឹង កើត ចេញ ពី “ចលនា ប្រជា ធិបតេយ្យ សង្រ្គោះ ជាតិ” តែ គណ បក្ស ចាស់ ទាំង ពីរ នឹង មិន ដាក់ បញ្ជី បេក្ខ ជន ឡើយ។

បើដូច្នេះ តើ ហេតុ អី គណ បក្ស ទាំង ពីរ មិន ព្រម រំលាយ គណ បក្ស ទាំងពីរ នោះ ទៅ បើ គណ បក្ស ទាំង ពីរ នោះ មិន ដាក់ បញ្ជី បេក្ខ ជន ផង នោះ? មូល ហេតុ ត្រង់ ថា ៖ ផ្លូវ ច្បាប់ ស្តីពី ការ បោះឆ្នោត បាន ចែង ថា “បើ គណ បក្ស ណា មួយ ត្រូវ បាន រំលាយ ហើយ គណ បក្ស នោះ នឹង បាត់ បង់ អសនៈ ទាំង អស់ ដែល ខ្លួន ទទួល បាន អំឡុង ពេល បោះឆ្នោត កន្លង មក” ន័យ នេះ ហើយ ដែល នាំឲ្យ គណ បក្ស ទាំង ពីរ នៅ រងចាំ រហូត ដល់ ឆ្នាំ ២០១៧ ទើប យើង រំសាយ ជា ស្ថាពរ ព្រោះ យើង នៅចាំ ការពារ កៅអី សមាជិក ក្រុម ប្រឹក្សា រាជ ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និង សមា ជិក ព្រឹទ្ធ សភា ដែល មិន ទាន់ ចប់ អាណត្តិ។

ប៉ុន្តែ ចាប់ ពី ពេល នេះ តទៅ ទាំង ថ្នាក់ ដឹកនាំ ទាំង មន្រ្តី នៃ គណ បក្ស ទាំង ពីរ ត្រូវ ធ្វើ សកម្ម ភាព ដើម្បី ស្វែង រក ការ គាំទ្រ ឲ្យ ទៅ គណ បក្ស ថ្មី តែ មួយ គត់ គឺ “បក្ស ពីរ សកម្ម ភាព មួយ” ឬ អាច និយាយ បាន ម្យ៉ាង ទៀត ថា “សកម្ម ភាព ច្រើន ផល ប្រយោជន៏ មួយ” តែ មួយ គឺ មួយ គណ បក្ស ដែល សំដៅ ទៅលើ ការ សង្រ្គោះ ជាតិ ខ្មែរ តែមួយ ៕

តើមានអ្វី នៅពីក្រោយរូបភាព យុវជន ស្ម័គ្រចិត្ត ???


ជា ធម្ម តា នៅ តាម អង្គ ការ ឬ នៅ​ តាម ស្ថា ប័ន នី មួយ ៗ តែង តែ ជ្រើស រើស យក សិស្ស សា លា ឬ ក៏ យុវ ជន ដើម្បី បំ រើ ការ ងារ ស័គ្រ្ម ចិត្ត ព្រោះ យុវ ជន មាន ឥទ្ធិ ពល ខ្លាំង ក្លា ណាស់ ក្នុង សង្គម ប្រៀប ដូច ជា ក្រ ណាត់ ស មួយ ផ្ទាំង ដែល ងាយ ប្រ ឡាក់ ហើយ ងាយ ជឿ និង ធ្វើ ទៅ លើ អំ ពើ អ្វី មួយ ដែល គេ បាន បំ ពាក់ បំ ប៉ន និង បញ្ចូល ម នោ គម មក លើ ខ្លួន បាន យ៉ាង រហ័ស ។

ជាក់ ស្ដែង សព្វ ថ្ងៃ នេះ ប្រ មុខ រដ្ឋ រាជ រដ្ឋា ភិ បាល កម្ពុជា ក៏ បាន​ កំពុង អ នុ វត្ត នូវ គោល ន យោ បាយ ជា បន្ត បន្ទាប់ ដែល ក្នុង នោះ តំ រូវ ឲ្យ មាន​ យុវ ជន ស័គ្រ្ម ចិត្ត មក ចុះ​ វាស់ ដី ធ្លី ជូន ប្រ ជា ពល រដ្ឋ ។ ការ ពិត ណាស់ វា​ មិន ខុស ទេ ដែល ពួក គេ ធ្វើ ការ ទាំង នេះ ប៉ុ ន្តែ សូម ងាក មើល​ និង ពិ ចារ ណា ឲ្យ បាន ល្អិត ល្អន់ ទៅ ឃើញ ថា បើ គ្រាន់ តែ ការ ងារ ចុះ វាស់ វែង ដី ដោយ ក្នុង នាម ជា យុវ ជន ស័គ្រ្ម ចិត្ត ចាំ បាច់ អី ដែល ពួក គេ ត្រូវ តែ ស្ថិត ក្រោម សំ លៀក បំ ពាក់ ជា ប៉ា រ៉ា ឬ នេះ មិន ត្រឹម តែ គោល ការណ៏ ឬ គោល ន យោ បាយ របស់ រាជ រដ្ឋា ភិ បាល ដែល សំ រាប់ ឲ្យ យុវ ជន ធ្វើ ការ ជួស និង ជួយ សម្រួល ដល់ ការ ងារ រដ្ឋា ភិ បាល នោះ ទេ តែ នេះ ជា យុទ្ធ សាស្រ្ត របស់ លោក ហ៊ុន សែន ក្នុង ការ ទុក ការ ពារ ខ្លួន ឬ ផល ប្រ យោជន៏ ផ្ទាល់ ខ្លួន ក្នុង កាលៈ ទេសៈ ដែល ស្ថាន ការណ៏ ប្រ ទេស ប្រែ ប្រួល នៅ ពេល ខាង មុខ​  ឬ យ៉ាង ណា ? បើ មិន ដូ ច្នេះ ទេ ហេ តុ អ្វី លោក​ ហ៊ុន សែន ចាំ បាច់ ខិត ខំ បំ ពាក់ បំ ប៉ន វិ ស័យ យោ ធា ទាំង កាយ ទាំង ចិត្ត និង យក ចិត្ត ទុក ដាក់ ហ្វឹក ហាត់ ដល់ យុវ ជន ស័គ្រ្ម ចិត្ត ឲ្យ ដូច ជា យោ ធា សុទ្ធ សាទ ម្លេះ   ​…???៕

ដោយ ៖ បុប្ផា ដូនទាវ

ហេតុអី លោក ហ៊ុន សែន មិនលក់ផ្ទះទៅ …???


       នៅ ពេល​ លោក ហ៊ុន សែន ប្រកាស ប្រាប់ យុវជន ស្ម័គចិត្ត ចុះទៅ វាស់វែង ដីឲ្យប្រជា កសិករ ថា : គាត់ ( ហ៊ុន សែន ) សុខចិត្ត លក់ផ្ទះ ដើម្បី កំលាំង យុវជន ស្ម័គ្រចិត្ត ចំណាយ ក្នុង ធ្វើ សកម្មភាព ចុះ អនុវត្ត ការងារ ចំពោះ កិច្ច ។

តែក្រោយ មក ក្រុម អ្នក វិភាគ គ្រប់ មជ្ឈដ្ឋាន ទាំងអស់ បានធ្វើ ការលើក ឡើង ចំៗ ថា : សកម្មភាព លោក ហ៊ុន សែន (CPP) កំពុងធ្វើ ចំពោះ ប្អូនៗ យុវជន ដ៏អភ័ព្វ របស់ យើងនេះ គឺជា អំពើ គេងយក ផល់ចំណេញ ផ្នែក នយោបាយ “ប្រជាផិថុត” ព្រោះគាត់ ( ហ៊ុន សែន ) ខ្លួនឯង បានដឹង យ៉ាង ច្បាស់ ថា : ការបោះ ឆ្នោត នៅ ឆ្នាំ ២០១៣ ខាងមុខ នេះ គណបក្ស ប្រជាជន​ នឹង ទទួល បរាជ័យ យ៉ាង អាម៉ាស់ ដោយ សារ តែបញ្ហា ដីធ្លី និង “កំលាំងយុវជន” នេះ តែម្តង។

ឥឡូវនេះ ពេល វេលា មិនទាន់ ​បានមួយ ត្រីមាស ផង ស្រាប់តែ មានបទ បញ្ជា ចេញ មកដល់ ថ្នាក់ មូលដ្ឋាន ឃុំ សង្កាត់ ឲ្យ ធ្វើលិខិត អំពាវ នាវ រៃអង្គៀស ប្រាក់ដើម្បី យក ទៅ ជួយឧបត្ថម្ភ ប្អូនៗ យុវជន ស្ម័គ្រ ចិត្ត ដ៏អភ័ព្វ របស់ យើង ដែល កំពុង បំពេញ ការងារ យ៉ាង ស្វាហាប់ និង ស្មោះត្រង់ ជាមួយ ប្រជាកសិករ ទាំងមិន ដឹង ខ្លួន ថា : ប្អូនៗ កំពុង ត្រូវបាន គេយក ធ្វើជា ជន្ទល់ នៃការ ទប់ អំណាច ផ្តាច់ការ របស់ ពួកគេ យ៉ាង ថោកទាប បំផុត ។

ត្រង់ ហ្នឹង ហើយ ដែល យើង នៅតែ ហ៊ាន និយាយ ថា ៖ នយោ បាយ របស់ មេដឹកនាំ ផ្តាច់ការ ពុក រលួយ គឺ និយម ប្រើ មធ្យោ បាយ ប្រជា ភិថុត ជាយុទ្ធ សាស្រ្ត ដ៏ សំខាន់ ក្នុង ការ ការពា អំណាច របស់ ពួកគេ ដោយ ប្រើកំលាំង យុវជន ជា ចំបង ក្នុង រូម ភាព ថា “យុវជន ជា ទំពាំង ស្នង ឬស្សី” តែ ផ្ទុយ ទៅវិញ សភាព ជាក់ ស្តែង មិនអញ្ចឹង ឯណា គឺ ទំពាំង “ត្រូវ គេបាន យក ទៅជ្រក់” ឬដាក់ ថ្នាំ ឲ្យរីក ក្រឹន អស់ ទៅ ហើយ តើ បាន ទំពាំង ឯណា យក មក ស្នង ឬស្សី បាន។

ដូច្នេះ អ្វីដែល លោក ហ៊ុន សែន និយាយ ថា “គាត់ សុខចិត្ត លក់ ផ្ទះ” នោះ វា គ្រាន់តែ ជាការ បន្លឺ ឲ្យសូរ សំឡេង តែប៉ុណ្ណោះ ព្រោះ រហូត មកដល់ ពេលនេះ គឺលោក ហ៊ុន សែន គ្មាន ទៅលក់ ផ្ទះគាត់ ឯណា តែផ្ទុយ ទៅវិញ គាត់បែ ជាមក ប្រមូល លុយ ពី ពុក ម៉ែ បង ប្អូន របស់ ប្អូនៗ យុវជន យ៉ាង រំភើយ៕

អំណោយមួយថ្ងៃ ចង្រៃ ៥ឆ្នាំ …!!!


          ជារៀងរាល់ឆ្នាំ ពិសេស មុនថ្ងៃ បោះឆ្នោត មន្រ្តី គណបក្ស សម រង្ស៊ី តែងតែ ធ្វើការ ដាស់តឿន និង ពន្យល់ ដល់ ប្រជាពលរដ្ឋ ដែលជា ម្ចាស់ ឆ្នោត អំពី តម្លៃ នៃ សន្លឹក ឆ្នោត ថា “សន្លឹក ឆ្នោត របស់ បង ប្អូន មួយ សន្លឹក មាន តម្លៃ ស្មើនឹង អាយុ ជីវិត នៃ ការរស់ នៅរបស់ បង ប្អូន រយៈពេល ៥ឆ្នាំ អញ្ចឹង ចូរ បង ប្អូន មិន ត្រូវ យក សន្លឹក ឆ្នោត របស់ បង ប្អូន ទៅ ប្តូរ យក អំណោយ ត្រឹម តែ មួយ ថ្ងៃ នោះ ឡើយ ព្រោះ ការ យក សន្លឹក ឆ្នោត មួយ សន្លឹក ទៅ ប្តូរ យក អំណោយ មួយថ្ងៃ វានាំ មក ចង្រៃ ៥ឆ្នាំ”។

          ចង្រៃ ៥ឆ្នាំ ត្រង់ថា ៖ ពេល គេត្រូវ ការ សន្លឹក ឆ្នោត យើង គេឲ្យ យើង ១០,០០០រៀល ឬ ៥០,០០០ រៀល តែនៅ ពេលគេ បានអំណាច យើងត្រូវ រៀបចំ ការកូនចៅ ទៅសុំ ឲ្យគេ ធ្វើឯកសារ គេ តម្រូវ ឲ្យយើង បង់ប្រាក់ ឲ្យគេ ១០០,០០០រៀល, គេឲ្យ សារ៉ុង យើងមួយ យើងបោះឆ្នោត ឲ្យគេ តែនៅ ពេល កូនយើង ឈ្លោះគ្នា រួចយើង ទៅពឹង ឲ្យគេជួយ គេថា ទាល់តែ មាន ១,០០០,០០០រៀល ទើបគេ ដោះលែង កូនយើង ។ល។ និង ។ល។ នេះ គ្រាន់ជា ឧទាហរណ៍ ត្រួសៗ តែប៉ុណ្ណោះ គឺមាន បញ្ហា ជាច្រើន ទៀត ដែលកើត មានជា ផលវិបាក ដល់ ប្រជាពលរដ្ឋ ម្ចាស់ ឆ្នោត ក្រោយ ពេល បោះឆ្នោតរួច។

          ជាក់ស្តែង នៅថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១២ នេះ មានរឿង អយុត្តិធម៌ ចំនួន ពីរ ករណី ដែល បានកើន មាន ឡើង នៅក្នុង ទឹកដី ខេត្ត បាត់ដំបង ។ ១/-មាន ប្រជាកសិករ ចំនួន ជាង៣០០ គ្រួសារ បាននាំ គ្នាមក ធ្វើការ តវ៉ា នៅមុខ តុលាការ ខេត្ត សុំឲ្យ តុលាការ ដោះលែង តំណាង របស់ពួក គាត់ ចំនួន ៦នាក់ មកវិញ ដែលពាក់ ព័ន្ធ ទៅនិង វិវាទ ដីធ្លី នៅចំណុច ភូមិ អណ្តូង កន្ទួត ឃុំ ដូនបា ស្រុក គាស់ក្រឡ ដែល ករណី មួយនេះ បាន កើត មានឡើង អស់រយៈ ពេល ជាយូរឆ្នាំ មកហើយ ដោយ ពុំមាន ដំណោះ ស្រាយ អ្វី ក្រៅពី ការសន្យា នៅពេល យុទ្ធនាការ បោះឆ្នោត តែប៉ុណ្ណោះ។ ហើយ ករណី មួយ ទៀត បានកើត មាននៅ ចំណុច ភូមិ ១៣ មករា សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ដែល អាជ្ញាធរ មូលដ្ឋាន បានធ្វើ ការពង្រីក ផ្លូវ និងធ្វើ ប្រព័ន្ធ លូបង្ហូរទឹក ដោយ តម្រូវឲ្យ ប្រជាពលរដ្ឋ ចំនួន ១០០ គ្រួសារ រុះរើផ្ទះ ថយទៅ ក្រោយ តែមាន ប្រជាពលរដ្ឋ តែ៣ គ្រួសារ ក្នុងចំណោម ១០០ គ្រួសារ ដែល ជា គ្រួសារ អ្នកមាន លុយ និង ក៏ទំនង ជាអ្នក ដែលធ្លាប់ បានជួយ លុយកាក់ ឲ្យទៅ គណបក្ស កាន់ អំណាច ក្នុង អំឡុង ឃោសនា បោះឆ្នោត បែជា អាជ្ញាធរ មិនឲ្យ រុះរើ ទៅវិញ ដោយ ទុកឲ្យ ស្ទះ ទៅនឹង ផែនការ នៃការ អភិវឌ្ឍន៏ ទៅវិញ រហូត ដល់ធ្វើ ឲ្យប្រជាពលរដ្ឋ ៩៧ គ្រួសារ ទៀត ធ្វើការ តវ៉ា ទៅនឹង ចំណាត់ ការអយុត្តិធម៌ មួយនេះ។

          ប៉ុន្តែ ទោះជា ករណី ដដែលនេះ វាកើត មានឡើង មកពី “ការ ទទួល អំណោយ រួច ប្រគល់ អំណាច ឲ្យគេ” របស់ ប្រជាពលរដ្ឋ ខ្លួនឯង យ៉ាងណា ក៏ដោយ ក៏មន្រ្តី គណបក្ស សម រង្ស៊ី លោក ខាន់ ប៊ុនផេង ក្នុងនាម ចៅសង្កាត់ រងទី២ សង្កាត់ ព្រែកព្រះស្តេច បានចុះ ទៅជួយ ធ្វើអន្តរាគមន៏ និងលោក ស៊ុន កុសល់ សមាជិក ក្រុមប្រឹក្សា ក្រុងបាត់ដំបង ជាមួយ លោក ឌឹម សារឿន សមាជិក ក្រុមប្រឹក្សា ខេត្ត បានចុះ ទៅជួយ ការពារ ប្រជាកសិករ រងគ្រោះយើង នៅមុខ សាលាដំបូង ខេត្តបាត់ដំបង។ ព្រោះ គណ បក្ស សម រង្ស៊ី នៅតែ យល់ ឃើញថា “ប្រជា ពលរដ្ឋ យើង ត្រូវការ ឲ្យយើង ព្យាយាម ធ្វើបដិវត្តន៍ បញ្ញា ញាណ ទៅតាម គន្លង ព្រះពុទ្ធ បរមគ្រូ នៃយើង” ៕

ឥទ្ធិពល នៃ អំពើពុករលួយ …!!!


            នៅលើ ពិភព លោក សព្វ ថ្ងៃ មានការ ការពារ​ ដើម្បី ទុប ស្កាត់ ពំពើ ពុក រលួយ យ៉ាង ខ្លាំង ក្លា ដោយ បាន ដាក់ចេញ នូវវិធាន ការដ៏ តឹករឹង ជាច្រើន ក្នុង ន័យ ធ្វើ យ៉ាងណា កុំឲ្យ កើត មានអំពើពុក រលួយ នៅក្នុង ប្រទេស របស់គេ ព្រោះ គេយល់ ឃើញថា ជំងឺ នៃ អំពើ ពុករលួយ គឺជាដំបៅ មហារីក យ៉ាង សាហាវ បំផុត ដែល ពិបាកនិង រក ឪសថ អ្វីយក​មក ព្យាបាល បានងាយ នឹងជា សះស្បើយ បានឡើយ ។ ហើយប្រសិន បើ ប្រទេស ណា មួយកើត មានអំពើ ពុករលួយ ហើយ គវិស័យជា ច្រើនត្រូវ បានបំផ្លាញ យ៉ាង រង្គៀល ៖

            ១-អំពើពុករលួយ ៖ បាន  បង្កើតឲ្យ មាននូវ អំពើ អយុត្តិធម៌ នៅក្នុង សង្គម ដោយ ប្រព័ន្ធ តុលាការ របស់ ជាតិ ទាំង មូល បាត់បង់ អស់នៃវិជ្ជាជីវៈ របស់ ខ្លួន ដែលអ្នក មាន និង អ្នកមាន អំណាច ទទួល បាន ជ័យជំនះ ជានិច្ច រីឯអ្នក ក្រ ទទួលបាន តែ ការឈឺចាប់ ជារៀង រាល់ថ្ងៃ ។

            ២-អំពើពុករលួយ ៖ បាន បង្កើត ឲ្យមាន ឡើង នូវអំពើ ហឹង្សា ការំលោភ សិទ្ធិ មនុស្ស ចោរកម្ម ពាស ពេញ ផ្ទៃ ប្រទេស និង ការគ្មានទោស ពៃ ( និទណ្ឌភាព ) ដែលជា ហេតុ នាំឲ្យ មាន អសន្តិសុខ សង្គម ។

            ៣-អំពើពុករលួយ ៖ ធ្វើអោយ វិស័យអប់រំ ដែលជា វិស័យ មួយ យ៉ាង សំខាន់ ក្នុង ការ បណ្តុះ បណ្តាល ធនធាន មនុស្ស សំរាប់ បំពេញ តាម តម្រូវការ របស់ សង្គម ជាតិ ទាំងមូល ស្រុតចុះ ដល់ កំរិតទាប បំផុត ។

            ៤- អំពើពុករលួយ ៖ បង្កើតឲ្យ មានភាព ក្រីក្រ​ កាន់តែច្រើន ឡើង នៅគ្រប់ តំបន់ ដែលមិន អាចយក អ្វីមក ជួស ជុលបាន ឡើយ ដែលធ្វើ អោយ អត្រាស្លាប់ មានកំរិត ខ្ពស់ ចំពោះ មនុស្ស ក្នុង វ័យកណ្តាល ។

            ៥- អំពើពុករលួយ ៖ ដោយ សារតែ អំពើ ពុក រលួយ នេះ បានធ្វើ ឲ្យអ្នក វិនិយោគ ទុនធំៗ និងត្រឹមត្រូវ មិនហ៊ាន មកដាក់ វិនិយោគ ដើម្បី បង្កើត ការងារ ឲ្យយុវជន ខ្មែរធ្វើ ជាហេតុ នាំឲ្យ យុវជន កម្ពុជា យើង ខ្វះការងារ នៅក្នុង ស្រុក របស់ ខ្លួន ទើប បង្ខំចិត្ត ធ្វើចំណាក ស្រុក ទាំង លំបាក វេទនា បំផុត ។ ត្រង់នេះ សូម បញ្ជាក់ថា សព្វថ្ងៃ នេះ នៅតាម ស្រុក ស្រែ ចំការ មានសភាព ស្ងាត់ ស្រងុំ ព្រោះ ប្រជា ពលរដ្ឋ ពេញ កម្លាំង ស្ទើតែ ទាំងអស់ បានធ្វើ ចំណាក ស្រុក ដើម្បី ស្វែង រកការងារ ឬ រករបរ ចិញ្ចឹម ជីវិត ផ្សេងៗ គ្នា រៀងៗខ្លួន។

            សរុប សេចក្តី មក អំពើពុករលួយ នេះ គឺជា សន្ទះ នៃភាព ជឿនលឿន ក្នុងការ អភិវឌ្ឍ សង្គម ជាតិ ទាំងមូល ដែលបាន ធ្វើអោយ មានការ​ គេង បំបាត់នូវ ថវិការ ជាតិ ជាពិសេស ការបំផ្លាញ ចោល អស់ នៃ វប្បធម៌ របស់សង្គមជាតិ ។ ដូច្នេះ ក្នុងនាម យើងជា ពលរដ្ឋ ​ម្នាក់ ដែលកំពុង រស់ នៅលើ ទឹក ដី កំណើត របស់ ខ្លួន ត្រូវខិត ខំ តស៊ូ ដើម្បី ធ្វើយ៉ាងណា រំដោះ​ ប្រជាជាតិ យើង អោយ រួច ផុតពី អំពើពុក រលួយ  នេះ។

            ដើម្បីទប់ ស្កាត់ អោយបាន នូវ​អំពើពុក រលួយ ៖ ដំបូង​  មាន មធ្យោបាយ​ តែមួយ គត់ គឺការ ផ្លាស់ ប្តូរ មេដឹកនាំ បច្ចុប្បន្ន ហើយរក មេដឹកនាំ ថ្មីដែល មាន ឆន្ទៈ លុប បំបាត់ អំពើពុក រលួយ ចោល ដោយយើង ជាប្រជា ពលរដ្ឋ គ្រាន់តែ ធ្វើការ បោះឆ្នោត ផ្លាស់ ប្តូរ មេដឹកនាំ ចាស់ ដោយជំនួស មក វិញនូវ មេដឹកនាំ ថ្មី ដែលមាន គំនិត ឆន្ទៈ ចង់ អភិវឌ្ឍន៏ សង្គម  ជាតិ ទាំងមូល និង មាន មនសិកា ស្នេហា ជាតិ ពិតៗ ។

            សំរាប់ ប្រទេស កម្ពុជា យើង សព្វថ្ងៃ យើងបាន មើល ឃើញ យ៉ាង ច្បាស់ នូវ អំពើរពុក រលួយ ដែលបាន នឹង កំពុងរីក រាលដាល ជាប្រព័ន្ធ ពាស ពេញក្រសួង មន្ទី ស្ថាប័នរដ្ឋ និង គ្រឹះស្ថានឯក ជន ទាំងអស់ ទូទាំង ប្រទេស ដោយពុំ ទាន់មាន ឃើញ ថ្នាក់ ដឹកនាំ រដ្ឋណាម្នាក់ មានឆន្ទៈ​ ដើម្បីមាន វិធានការ ទុប ស្កាត់ នូវ អំពើ ពុករលួយនេះ ទាល់ តែសោះ ផ្ទុយទៅ វិញ គឺយើងបាន មើលឃើញ ពួកគេ កំពុង តែ​ ធ្វើសកម្មភាព នេះ យ៉ាងចំហ មុខ​បំផុត ។

            ចំពោះ គណបក្ស សម រង្ស៊ី យើងមាន គោលនយោ បាយ ច្បាស់ លាស់ ដែលបាន សរសេរ ចូល ក្នុងវិធាន ការ ១០០ នៃរដ្ឋាភិបាល សម រង្ស៊ី ដើម្បី មានវិធាន ការ ទុប​ ស្កាត់ នូវ មេរោគដ៏ សាហាវ នេះ ដែលកំពុង តែបំផ្លាញ ដំណើរការ នៃការអភិវឌ្ឍន៏ ប្រទេសជាតិ យើង ។