ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ជាមធ្យោបាយឈ្នះរបស់ CPP …!!!


នៅពេលយើងនិយាយ ពីប្រព័ន្ធ បោះឆ្នោត អាក្រក់ នៅកម្ពុជា ម្តងៗ គណបក្ស កាន់អំណាច (CPP) តែងតែ លើកឡើងថា ក្រុម អ្នកប្រជាធិបតេយ្យ យកឡេះ ក្នុង ការជំទាស់ ទៅនឹងលទ្ធផល បោះ ឆ្នោត ។ ត្រង់នេះ បើយើង ក្រឡេក មើល មួយភ្លេត គឺវាពិតជាត្រឹមត្រូវ ដូចការ លើកឡើងខាងលើមែន ប៉ុន្តែ បើយើងបានចុះធ្វើ សកម្មភាពផ្ទាល់ នៅក្នុងដំណើរការ បោះឆ្នោត ជាក់ស្តែង ច្បាស់ជាយើង មើលឃើញ នូវគ្រប់នីតិវិធី នៃដំណើរការបោះឆ្នោត  យ៉ាងច្បាស់ក្រឡែតថា ៖ គ្រប់ដំណើរការ នៃនីតិវិធី បោះឆ្នោត បានបើកឳកាស ឲ្យគណបក្ស ប្រជាជនកម្ពុជា យកប្រៀប ក្នុងការ ការពារជ័យជំនះ ជារៀងដរាប ។ ដូចជានីតិវិធី ៖

១/-ការចុះឈ្មោះ ៖ នីតិវិធី នៃការចុះឈ្មោះបោះឆ្នោត គឹត្រូវបានគេ ប្រតិភូកម្មអំណាច ឲ្យទៅ ស្មៀនឃុំ-សង្កាត់ ដោយផ្តល់សិទ្ធិ ឲ្យមេឃុំ-ចៅសង្កាត់ ជាអ្នកប្រថាប់ត្រា ។ ត្រង់នេះ ជារឿង ដ៏អាក្រក់បំផុត ព្រោះពួកគេមិនបាន បញ្ជូន ឬធ្វើ ការកែទិន្នន័យ អ្នកបោះឆ្នោត ទាំងឡាយណា ដែលគេមាន ភាពស្រពេចស្រពិល ឬច្បាស់ថា មិនមាន និន្នាការគាំទ្រគណបក្ស ប្រជាជនកម្ពុជា ទៅ ឲ្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ឡើយ ។ ផ្ទុយទៅវិញ បើឈ្មោះណាដែល មេបក្ស ក្រុម ឬមេបក្សភូមិគេ បញ្ជូនឲ្យ ទោះជាគ្មានវត្តមាន សាមីខ្លួន ក៏ដោយ ក៏គេ រៀបចំបញ្ចូល ទៅក្នុង បញ្ជីឈ្មោះ អ្នកបោះឆ្នោត ឲ្យបានយ៉ាង ត្រឹមត្រូវ បំផុត ។

២/-ការចែកប័ណ្ណព័ត៌មាន ៖ ការចែកប័ណ្ណនេះ គណៈកម្មការ ក៏មិនបានចុះធ្វើ ដោយខ្លួនឯងនោះទេ គឺគេពឹង ផ្អែកទាំងស្រុង ទៅលើមេភូមិ តែចំណុចនេះ ក៏គេបានបំភាន់ភ្នែក បន្តិចដែរ គឺគេឲ្យតំណាង គណបក្សនយោបាយ ចូលរួម ព្រោះគេ បានដឹងយ៉ាងច្បាស់ថា គណបក្ស នយោបាយ ទាំងអស់ ក្រៅពី គណបក្ស កាន់អំណាច គឺពុំមានកម្លាំង គ្រប់គ្រាន់ ក្នុងការចុះបំពេញ កិច្ចការនេះបានទេ ដូច្នេះកិច្ចការនេះ ទោះចង់ ឬមិនចង់ ត្រូវតែធ្លាក់ទៅ លើដៃមេភូមិ ដែលជាកម្លាំង ស្នូលរបស់ គណបក្ស ប្រជាជនកម្ពុជា ទាំងស្រុង ។ អញ្ចឹងតំណាក់កាល នៃការចែកប័ណ្ណព័ត៌មាននេះ វាជាឳកាស ឲ្យគណបក្ស ប្រជាជន កម្ពុជា ចម្រាញ់កម្លាំង គាំទ្រចុងក្រោយ ដោយមានរៀបចំបញ្ជី ជាក់លាក់ ក្នុងការរៀបចំយុទ្ធសាស្រ្ត ទិញ-ដូរសន្លឹកឆ្នោត មុនថ្ងៃឃោសនា ឬក្នុងថ្ងៃឃោសនា ឬថ្ងៃស ឬព្រឹកនៃថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោត ពិសេសជាងនេះទៅទៀត គឺដើម្បីត្រៀមកំណត់ ចំនួនត្រូវបន្ថែម ឲ្យអ្នកទៅបោះឆ្នោត ឈ្មោះខ្មោច ឬត្រូវធ្វើលិខិត បញ្ជាក់អត្តសញ្ញាណ សម្រាប់បម្រើឲ្យ ការបោះឆ្នោត (លិខិតក្លែងក្លាយ) ។

៣/-ការចេញលិខិតបញ្ជាក់ អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោត ជំនួស អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ៖ នេះវាជារឿងដ៏អាក្រក់បំផុត ដែល មេឃុំ-ចៅសង្កាត់ និងស្មៀន ភាគច្រើនលើសលប់ ជាថ្នាក់ដឹកនាំ ជាសមាជិក និងជាបេក្ខជន របស់គណបក្សប្រជាជនកម្ពុជា ត្រូវបានគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត ធ្វើប្រតិភូកម្ម អំណាច ឲ្យទៅជាមន្រ្តីចេញប័ណ្ណនេះ ទាំងស្រុងតែម្តង ដោយគ្មានការត្រួតពិនិត្យអ្វីទាំងអស់ សូម្បីតែគល់បញ្ជីនៃការ ចេញប័ណ្ណទាំងនេះ ក៏គេមិនឲ្យយកទៅដាក់ក្នុងការិយាល័យ បោះឆ្នោតផងដែរ ។ អញ្ចឹងសួរថា តើគេចាំបាច់ធ្វើឲ្យមានគល់បញ្ជីធ្វើអី្វ ? ឬក៏គេធ្វើគ្រាន់តែ បញ្ឆោត មន្រ្តីបក្សប្រឆាំង និងប្រទេសម្ចាស់ជំនួយ ឲ្យមានភាពកក់ក្តៅ មុនដំណើរការ បោះឆ្នោតមែនឬ ?

៤/-ឈ្មោះអ្នកបោះឆ្នោតជាបញ្ជី ៖ នេះជាកំណត់ព្រំដែននៃសិទ្ធិអ្នកបោះឆ្នោត យ៉ាងអាក្រក់ បំផុត ព្រោះអ្នកបោះឆ្នោតទាំងអស់ មិនបានគេអនុញ្ញាត្តិ ឲ្យបោះឆ្នោត ខុសពីទីតាំង ក្នុងបញ្ជីនេះឡើយ ។ ករណីនេះ គណបក្សប្រជាជនកម្ពុជា គេបានដឹងយ៉ាងច្បាស់ថា ៖ ក្រោមការដឹកនាំរបស់ពួកគេ គឺពលរដ្ឋ កម្ពុជាយើងច្រើនលើសលប់ ធ្វើចំណាកស្រុក ពីទីតាំងមួយ ទៅទីតាំងមួយទៀត ដោយសារភាពក្រីក្រ ដូច្នេះ ទោះជាអ្នកទាំងនោះចង់ធ្វើការផ្លាស់ប្តូរ ក៏ទៅ មិនរួចដែរ ព្រោះខ្វះខាតសោហ៊ុយធ្វើដំណើរទៅមក ។

៥/-សមាសភាពមន្រ្តីបោះឆ្នោតថ្នាក់ក្រោមជាតិ ៖ មន្រ្តីទាំងអស់នេះ ភាគច្រើនជា សកម្មជនរបស់គណបក្ស ប្រជាជនកម្ពុជា បើជាគ្រូបង្រៀន ក៏ត្រូវជា គ្រូបង្រៀន ដែលជាសកម្មជនគណបក្ស តែបើយុវជន គឺត្រូវជាយុវជនកាយរិទ្ធិ មានកន្លែងខ្លះជាមេក្រុមបក្សក៏មានដែរ ។ នេះជាមធ្យោបាយងាយក្នុងការបន្លំលួច សំឡេង លទ្ធផលឆ្នោត ។

ការពិតខាងលើទាំងនេះ សូមពិនិត្យមើលរូបភាពស្រ្តី កាន់ទម្រង់ ១០១៨ ចាស់ ដែល គ.ជ.ប និរាករណ៍ចោល និងមិនអនុញ្ញាត្តិឲ្យយកទម្រង់នេះទៅ បោះឆ្នោតបានទេ តែមេភូមិបានបង្គាប់ស្រ្តីនោះ  ឲ្យយកលិខិតនោះ កាន់ទៅបោះឆ្នោត ហើយបញ្ជាឲ្យ បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាទៀត ។ រីឯរូបថតយុវជនកំពុងកាន់បញ្ជីឈ្មោះ គឺជាបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលបានទទួលយក ប័ណ្ណព័ត៌មាន និង បានទទួលប្រាក់ ពីគណបក្ស ប្រជាជនកម្ពុជារួច ហើយក្រុមយុវជននេះ កំពុងអង្គុយ គូស មើលអ្នកបាន ទទួលប្រាក់ពីគណបក្ស ប្រជាជនកម្ពុជា បានមកបោះឆ្នោត បើមិនមក គឺមានមួយក្រុមទៀត ទៅតាម ។ ចំណែករូបថតបុរសចំណាស់ ជិះម៉ូតូកាន់បញ្ជីឈ្មោះ អ្នកបោះឆ្នោត គឺជាមេភូមិ ដោយគាត់ជិះម៉ូតូដើរចល័ត តាមការិយាល័យ ។ ម្យ៉ាងទៀត បុរសពាក់មួក និងស្លៀកខោប៉ារ៉ា ជានាយប៉ុស្តិ៍នគរបាលសង្កាត់ គឺឈរនៅជាប់ មណ្ឌលបោះឆ្នោត រង់ចាំចេញបញ្ជាតាមអាយកូម ទៅក្រុមប្រជាការពារភូមិ ដើម្បី ដើរប្រមូល មនុស្ស ឲ្យមកបោះឆ្នោត ។ បើដូច្នេះ ឈ្មោះពិតរបស់ គ.ជ.ប មានន័យថា គណៈកម្មាធិការ ជួយ បោក

One Response to ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ជាមធ្យោបាយឈ្នះរបស់ CPP …!!!

  1. Lovepeehs05 says:

    ខ្ញុំជឿថានេះ ជានយោបាយមួយដ៏ថ្មីស្រឡាង នៅកម្ពុជា ក៏ដូចជារបស់បក្សអ៊ិនឌូចិន ទាំងមូលផងដែរ ខ្ញុំចង់ដឹងថា អាចដំណើរការរបៀបនេះ ដល់ពេលណាទៅ តើអង្គការអន្តរជាតិគេមានបានដឹងទេ គេដឹងដែរ តែមិនដឹងធ្វើយ៉ាងម៉េច ឬ យ៉ាងណា តែយ៉ាងណាក៏ដោយ ប្រទេសកម្ពុជា ជាប្រទេសឈាន មុខគេខាងគោរពច្បាប់ ប្រជាធិបតេយ្យ មិនគួរធ្វើអពើនេះទេ ដូចជាអន់ពេកណាស់ មិនសមសោះ មិនសំធ្វើដូច្នេះទេ គួរអោយខ្មាសគេណាស់ ធ្វើនេះហាក់ដូចជា បញ្ឈឺប្រទេសដែលកាន់លទ្ធិប្រជាធិប តេយ្យ ទៅវិញទេ នេះដោយសារអំណាច បុណ្យសក្តិ និង ដុល្លា បញ្ជារលើតែម្តង គឺធ្វើអ្វីៗ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន បក្សខ្លួន តែដូចជាមិនមែនសម្រាប់ប្រទេសជាតិខ្មែរទេ នេះបើតាមមើលឃើញ ហើយចង់ចង់ឆ្លងឆ្លើយគ្នាតុមូលផង ពាក្យក្មេងៗថា មិនញ៉ាកទេ ។ល។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: