មុខរបរប្លែកៗ នៅកម្ពុជាសព្វថ្ងៃ !!!!


វាជាការពិតណាស់ មនុស្សយើង គ្រប់គ្នា កើតមាន បញ្ញា នៅពេល ជួបឧបសគ្គ ផ្សេងៗ នៃដំណើរ ជីវិត រស់នៅ ប្រចាំថ្ងៃ។ យ៉ាងណាមិញ សំរាប់ ពលរដ្ឋ កម្ពុជា​យើង ជាច្រើន ជំនាន់មុន រហូតមក ដល់ សម័យ សព្វថ្ងៃនេះ ពួកគាត់ បានតស៊ូ ប្រកបរបរ ចិញ្ចឹមជីវិត យ៉ាងលំបាក វេទនាបំផុត ដោយ ពុំធ្លាប់ មាន រដ្ឋាភិបាល ជួយគិតគូរ ដល់មុខរបរ រកស៊ីរបស់ ពួកគាត់ ម្តងណាឡើយ។

ស្ថិតនៅ ស្ថានភាព យ៉ាងលំបាក ក្នុងការ ប្រកបរបរ នៃការស្វះស្វែង រកប្រាក់កម្រៃ ចិញ្ចឹមជីវិត ពល រដ្ឋកម្ពុជា បានបង្កើត របរប្លែកៗ ជាច្រើន ដូចជា ៖ របរ ប៉ះកង់ ចល័ត, ជួសជុល ម៉ូតូ ចល័ត, កិន អង្ករ ចល័ត, ដេរស្បែកជើង ចល័ត, លក់គុយទាវ ចល័ត, លក់សំលៀក បំពាក់ ចល័ត, លក់ពាង ទូរ តុ ចល័ត និង កាត់សក់ ចល័ត ជាដើម។ ទាំងអស់នេះ បង្ហាញ ឲ្យឃើញថា ពលរដ្ឋ កម្ពុជា យើង ជា ពលរដ្ឋ ដែលមាន ស្មារតី ប្រកបដោយ បញ្ញា ។ ការនិយាយ ដូច្នេះ ពុំមានន័យថា យើង មាន អំណួត ជ្រុលហួសហេតុ ជាមួយនឹង ពលរដ្ឋ របស់យើងនោះទេ  ប៉ុន្តែ អ្វីដែលយើង ហ៊ាន និយាយ បែបនេះ ក៏ដោយសារតែ ពលរដ្ឋ កម្ពុជាយើង រស់ទាំងគ្មាន ការជួយ គាំពារ ពីរដ្ឋាភិបាល ម្តងណា ឡើយ ឬ មួយផ្នែក ណាមួយក៏ទេដែរ។

ឥឡូវនេះ ចូរយើងមកមើល រូបភាពនេះ ទាំងអស់គ្នា វាជារបរ ថ្មីមួយទៀត គឺរបរ ដំកាំបិត ពូថៅ ចប និង សំលៀង កាំបិត ពូថៅ ចល័ត។ ត្រង់នេះ វារឹតតែ បានបញ្ជាក់ ឲ្យយើង មើលឃើញ យ៉ាង ច្បាស់ អំពី គំនិត បញ្ញា របស់ ពលរដ្ឋ កម្ពុជាយើង ក្នុងការ ប្រកប របរ ចិញ្ចឹម ជីវិត បង្កប់ ដោយ ការ តស៊ូ ព្យាយាម យ៉ាងស្វិតស្វាញ បំផុត។

ប៉ុន្តែ ទោះជាពួកគាត់ បានខិតខំ ប៉ុណ្ណឹង ក៏ដោយ ក៏ប្រាក់ចំណូល របស់ពួកគាត់ នៅតែ ពុំឆ្លើយ តប ទៅនឹង ការចំណាយ ប្រចាំថ្ងៃ ផ្សេងៗ របស់ពួកគាត់ ដដែល ដោយថ្ងៃខ្លះ ពួកគាត់ ត្រូវ ទទួល រងការ ដាច់ ស្បៀងអាហារ ជារឿយៗ។ មានន័យថា មុខរបរបែបនេះ គឺរក មួយថ្ងៃ សំរាប់ តែមួយ ថ្ងៃ តែប៉ុណ្ណោះ។

តើបញ្ហា ទាំងអស់នេះ វាពិតជា មិនបណ្តាល មកពី សកម្មភាព នយោបាយ ទេឬ ? វាជាការ ពិតណាស់ នយោបាយ វាជារឿង របស់ក្រុម អ្នកនយោបាយ ប៉ុន្តែ វាជារឿង របស់សង្គម មនុស្ស ទាំងមូល។ បើដូច្នេះមែន មនុស្ស ទាំងអស់ ត្រូវតែ ចូលរួម គិត អំពី គណបក្ស នយោបាយ៕

បញ្ចេញមតិ